Menu Close

(7.21) ចុះបើគ្មានគ្រូអប់រំចំណេះទូទៅណាម្នាក់​ស្ម័គ្រចិត្ត ឬមានពេល​ទំ​នេរ​បង្រៀន​កូន​របស់ខ្ញុំ​វិញនោះ​​?

(7.21) ចុះបើគ្មានគ្រូអប់រំចំណេះទូទៅណាម្នាក់​ស្ម័គ្រចិត្ត ឬមានពេល​ទំ​នេរ​បង្រៀន​កូន​របស់ខ្ញុំ​វិញនោះ​​?

កង្វះ​ខាតបុគ្គលិក ឬធនធានគ្រប់គ្រាន់មិនដោះ​បន្ទុក​មណ្ឌល​សិក្សា​ធិ​ការ​ឲ្យរួចផុត​ពីកាតព្វកិច្ច​របស់​ពួកគេនៅក្នុងការ​​អប់រំកុមារ​នៅ​ក្នុង​ថា្ន​ក់អប់រំចំណេះទូទៅស្របទៅតាម​ការសម្រេច​ចិត្តណាមួយ​របស់​ក្រុម​ការងារ​​​​កម្មវិធី IEP​ របស់គាត់ ឬមន្ដ្រីសវនាការទេ។ កន្លែងរៀនរបស់​សិស្សណាម្នាក់​នៅក្នុងថ្នាក់អប់រំចំណេះទូទៅណាមួយ​ ផ្អែក​តាម​​សមត្ថភាព​របស់​គ្រូ​បង្រៀន ​ត្រូវ​បាន​​ទទួល​ការ​​អនុញ្ញាត​។ មណ្ឌលសិក្សាធិការមានទំនួលខុសត្រូវ​ក្នុងការ​​ធានា​ឲ្យមាន​គ្រូអប់រំចំណេះ​ដឹង​ទូទៅ​គ្រប់ចំនួន​ដែល​ពួក​គេ​មានគុណវុឌ្ឍិ​ (ដោយមាន​ជំនួយ និង​ការ​គាំទ្រចាំបាច់នានា​) ដើម្បីផ្ដល់​នូវសេវាកម្ម​ទៅដល់​សិស្សដែល​មានពិ​ការ​ភាពនៅក្នុងមជ្ឃដ្ឋានអប់រំចំណេះទូទៅ។ មណ្ឌលសិក្សាធិការ “មិនត្រូវធ្វើការសម្រេចចិត្តលើកន្លែងរៀន​​ដោយផ្អែក​លើ​តម្រូវការ [របស់ខ្លួន] ឬធនធានដែលមាន រួមទាំងការពិចា​រណាថវិកា និងសមត្ថភាពរបស់ទីភ្នាក់ងារសាធារណៈក្នុងការជួល និង​ជ្រើ​ស​រើសបុគ្គ​លិក​ដែលមានសមត្ថភាពឡើយ។1

  1. 71 Fed. Reg. 46540, 46587 (Aug. 14, 2006).[↩]