មាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀត ត្រូវតែជាផ្នែកនៃក្រុមណាមួយដែលធ្វើការសម្រេចចិត្តលើកន្លែងរៀននៅក្នុងថ្នាក់អប់រំពិសេស។1 លើសពីនេះទៀត ក្រុមការងារ (រួមទាំងមាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀត) ដែលធ្វើការសម្រេចចិត្តទៅលើកន្លែងរៀននេះ ត្រូវតែទទួលបានការណែនាំពីលក្ខខណ្ឌតម្រូវដែលកំណត់ថាថ្នាក់ពិសេស ការអប់រំដាច់ដោយឡែកនៅសាលា ឬការដកកុមារដែលមានពិការភាពចេញពីថ្នាក់ចំណេះទូទៅអាចប្រព្រឹត្តទៅបាន លុះត្រាតែលក្ខណៈ ឬកម្រិតធ្ងន់ធ្ងរនៃពិការភាព គឺស្ថិតនៅក្នុងកម្រិតមួយដែលការអប់រំ (ដោយមានជំនួយ និងសេវាកម្មបន្ថែម) មិនអាចសម្រេចបានដោយគាប់ចិត្តនៅក្នុងមជ្ឈដ្ឋានអប់រំចំណេះទូទៅ។2
