Menu Close

(7.30) តើខ្ញុំគួរដឹងអំពីអ្វីខ្លះ ប្រសិនបើកូនរបស់ខ្ញុំត្រូវតែ​ទទួលបាន​ការ​អប់រំរបស់គាត់​នៅផ្ទះ ឬនៅក្នុង​មន្ទីរពេទ្យ​? 

(7.30) តើខ្ញុំគួរដឹងអំពីអ្វីខ្លះ ប្រសិនបើកូនរបស់ខ្ញុំត្រូវតែ​ទទួលបាន​ការ​អប់រំរបស់គាត់​នៅផ្ទះ ឬនៅក្នុង​មន្ទីរពេទ្យ​? 

ប្រសិនបើក្រុមការងារ​កម្មវិធី IEP កំណត់ថាសិស្សត្រូវ​ទទួល​បាន​ការ​អប់​រំ​នៅផ្ទះ ឬនៅក្នុងមន្ទីរពេទ្យ នោះ​​មណ្ឌល​សិក្សាធិការត្រូវតែ​ផ្ដល់​ការ​អ​ប់រំពិ​សេស និងសេវាកម្មពាក់ព័ន្ធដែល​ត្រូវការ​ដើម្បី​ដោះស្រាយ​បញ្ហា​តម្រូវការ​អប់រំ​របស់កូនអ្នកនៅផ្ទះ ឬនៅក្នុងមន្ទីរពេទ្យ។  នៅពេលផ្ដល់អនុសាសន៍ស្ដីពីកន្លែងរៀនសម្រាប់ការបង្រៀននៅផ្ទះ ក្រុ​ម​ការងារ​កម្មវិធី IEP ត្រូវ​តែ​មាន​របាយការណ៍វេជ្ជសាស្រ្តមួយ​នៅក្នុង​ព័​ត៌​មានស្តីពី​ការវាយតម្លៃពីគ្រូពេទ្យព្យាបាល​ និង​គ្រូពេទ្យវះកាត់​ ឬ​របាយ​ការ​ណ៍​របស់អ្នកចិត្ត​សាស្រ្ត​ យ៉ាង​សមស្រប ដោយមានបង្ហាញពី​ស្ថាន​ភាព​​រោគវិនិច្ឆ័យ​ និងដោយ​មាន​ការ​បញ្ជាក់​ថា​កម្រិត​ធ្ងន់ធ្ងរ​នៃ​ស្ថានភាពនេះ​​​ បាន​​រារាំង​កូន​សិស្ស​មិនឲ្យ​ចូលរួមនៅក្នុងទីកន្លែងសិក្សា​​​ដែល​​មាន​ការរឹត​បន្តឹង​​តិចតួច។  របាយការណ៍ ក៏ត្រូវរួមបញ្ចូល​កាលបរិច្ឆេទ​តាម​ប្រតិទិនដែលបាន​ព្យាករណ៍ សម្រាប់ការ​វិល​ត្រឡប់​មក​សិក្សា​នៅ​សាលា​វិញរបស់សិស្ស។  ក្រុមការងារ​កម្មវិធី IEP ត្រូវតែពិចារណាឡើងវិញ​អំពីកម្មវិធី IEP នៅមុន​កាលបរិច្ឆេទតាម​ប្រតិទិន​ដែល​បាន​​ព្យាករណ៍​សម្រាប់ការវិល​ត្រឡប់​មកសិក្សា​វិញរបស់សិស្ស។  ប្រសិនបើសិស្សមានស្ថានភាពវេជ្ជសាស្រ្តណាមួយ​ ដូចជាស្ថានភាព​ទាំ​ងឡាយដែលមាន​ពាក់ព័ន្ធ​នឹង​ការ​វះកាត់​នានា គ្រោះថ្នាក់ចៃដន្យ​ មាន​ជំងឺរយៈពេលខ្លី ឬការព្យាបាលបែប​វេជ្ជសាស្រ្តសម្រាប់​ជំងឺរ៉ាំរ៉ៃជាដើម​ ដូច្នេះ​ ក្រុមការងារ​កម្មវិធី IEP ត្រូវតែពិនិត្យ និងធ្វើការកែប្រែកម្មវិធី IEP ប្រសិនបើសមស្រប នៅពេល​ដែល​មានការផ្លាស់ប្ដូរសំខាន់ៗ​ណាមួយ​ចំពោះស្ថានភាពវេជ្ជសាស្រ្តរបស់សិស្សក្នុងពេលបច្ចុប្បន្ន។ 

ការបង្រៀន​នៅផ្ទះ ឬមន្ទីរពេទ្យ អាចនឹងត្រូវធ្វើឡើងជាលក្ខណៈបុគ្គល​ ជា​ក្រុមតូចៗ ឬដោយការសិក្សា​ពី​ចម្ងាយ​។  ការបង្រៀននេះ​ត្រូវតែផ្តល់​ជូន​​​តាមរយៈ​គ្រូបង្រៀននៅថ្នាក់អប់រំ​ចំណេះ​ទូ​ទៅ គ្រូបង្រៀននៅថ្នាក់​ពិសេស ឬគ្រូបង្រៀនជំនាញ​​​ធនធាន ប្រ​សិ​ន​បើ​គ្រូបង្រៀន ឬអ្នកជំនាញមានសមត្ថភាពផ្ដល់ការបង្រៀន និង​សេវាកម្ម​​ទាំង​​នោះ​ និង​ប្រសិនបើការផ្ដល់ការបង្រៀន និងសេវាកម្ម​ដោយ​គ្រូប​ង្រៀន ឬ​អ្នកជំនាញ​ទាំង​នោះ​​អាច​ប្រព្រឹត្ត​ទៅបាន​។  បើមិនដូច្នោះ​ទេ​ អ្នកជំនាញផ្នែកសេវាកម្មពាក់ព័ន្ធ​សមស្រប​គប្បីផ្ដល់​នូវ​ការបង្រៀន​នោះ​។  គ្រូបង្រៀនដែលផ្ដល់ការបង្រៀននៅផ្ទះ គប្បីទាក់ទងទៅសាលា និង​គ្រូបង្រៀន​ពីមុន​របស់​សិស្ស​ ដើម្បី​កំណត់​​​ពី៖ 

  1. កិច្ចការក្នុងវគ្គសិក្សាដែលត្រូវគ្របដណ្ដប់ 
  2. សៀវភៅ និងសម្ភារៈដែលត្រូវ​ប្រើប្រាស់ និង 
  3. ​អ្នក​ទទួលខុសត្រូវក្នុងការផ្ដល់ពិន្ទុ និងឲ្យកូនសិស្សឡើងថ្នាក់ នៅពេល​សមស្រប។ 

សម្រាប់កូនសិស្សថ្នាក់ទី 7 ដល់ថ្នាក់ទី 12 គ្រូបង្រៀនគួរតែ​ពិភាក្សា​ជា​មួយ​អ្នក​ប្រឹក្សាយោបល់ណែនាំរបស់សាលាដើម្បីកំណត់ពី៖ 

  1. ម៉ោងដែលកូនសិស្សទទួលបានក្រេឌីតពីវគ្គសិក្សាតាម​ឆមាសនៅក្នុង​មុ​ខ​វិជ្ជានីមួយៗដែល​រួមបញ្ចូល​ទៅក្នុង​កម្មវិធី IEP និងពិន្ទុគិត​មក​ត្រឹម​ថ្ងៃ​មាន​វត្តមានចុងក្រោយ 
  2. អ្នកទទួលខុសត្រូវក្នុងការផ្ដល់ក្រេឌីតនៅកិច្ច​ការក្នុងវគ្គសិក្សា​ត្រូវបាន​បញ្ចប់​ និង​ 
  3. អ្នកចេញសញ្ញាបត្រ ប្រសិនបើកូនសិស្សបញ្ចប់ការសិក្សា។1
  1. 5 C.C.R. 3051.4.[↩]