Menu Close

(7.20) តើមណ្ឌលសិក្សាធិការ គួរ​ផ្ដល់នូវការគាំទ្រ និងជំនួយទៅដល់​គ្រូបង្រៀនផ្នែក​អប់រំ​ទូទៅរបស់កូនខ្ញុំ​​ គ្រូ​បង្រៀនផ្នែក​អប់រំពិសេស ឬបុគ្គលិកដទៃទៀតដែលជួយកូនខ្ញុំដែរឬទេ?

(7.20) តើមណ្ឌលសិក្សាធិការ គួរ​ផ្ដល់នូវការគាំទ្រ និងជំនួយទៅដល់​គ្រូបង្រៀនផ្នែក​អប់រំ​ទូទៅរបស់កូនខ្ញុំ​​ គ្រូ​បង្រៀនផ្នែក​អប់រំពិសេស ឬបុគ្គលិកដទៃទៀតដែលជួយកូនខ្ញុំដែរឬទេ?

នាយកដ្ឋាន​ CDE និងមណ្ឌលសិក្សាធិការតាមមូលដ្ឋាន​ មានទំនួលខុសត្រូវទូ​ទៅ​ដើម្បី​ធានា​ថា​ទាំង​បុគ្គលិក​ផ្នែក​អប់រំ​ធម្មតា និងផ្នែក​អប់រំ​ពិសេស ត្រូវតែត្រៀមខ្លួ​ន​ឲ្យបាន​​គ្រប់គ្រាន់​ដើម្បី​ផ្ដល់​​ការ​បង្រៀន​ទៅដល់​សិស្សដែលត្រូ​វការការ​អប់រំ​ពិសេស​។ ជាការពិតណាស់ ច្បាប់តម្រូវឲ្យកម្មវិធី IEP មាននូវរបាយការណ៍​ស្តីពី​ “ការ​គាំទ្រ​ដល់​បុគ្គលិក​​សាលារៀន”​​ ដើម្បី​​ជំរុញ​ឲ្យពួកគេផ្តល់ការ​អប់រំដល់​​សិស្ស​នៅក្នុងមជ្ឈដ្ឋានដែលមានការរឹតបណ្ដឹងតិចតួច។ របាយការណ៍នេះ គួរ​តែ​ផ្អែក​ទៅលើការគាំទ្រដែលត្រូវចាំបាច់​ដោយបុគ្គលិករបស់សាលារៀន ដើម្បី​អនុវត្ត​កម្មវិធី IEP របស់កូនអ្នក។ ឪពុកម្តាយ​ គប្បីត្រូវ​រួម​បញ្ចូលតម្រូវការសេវាកម្មនេះ សម្រាប់​​ជា​ផ្នែកមួយ​នៃការចូលរួមមតិយោបល់​ក្នុងនាម​ជា​​ឪពុកម្តាយ ទៅដល់​ក្រុម​ការងារ​កម្មវិធី IEP។ 

[34 C.F.R. Sec. 300.320(a)(4)(iii); Cal. Ed. Code Sec. 56345(a)(4)].

“ការគាំទ្រ” ទាំងនេះអាចរួម​បញ្ចូលទាំង​ការបណ្តុះ​បណ្តាល​​វិក្រិត្យការ​ដល់​គ្រូ​បង្រៀនផ្នែក​អប់រំទូទៅ ផ្នែក​អប់រំពិសេស និងបុគ្គលិកគាំទ្រផ្សេងទៀតដែលបម្រើ​សេវា​​ដល់សិស្សក្នុង​ការអប់រំពិសេស។ កម្មវិធីនេះ គប្បីរួម​បញ្ចូលនូវព័ត៌មា​ន​ទៅ​លើការអនុវត្តការអប់រំចុងក្រោយ ក៏ដូច​ជា​ការ​​បណ្ដុះ​បណ្ដាលរួមគ្នា​​​​សម្រាប់​បុគ្គលិ​​កសាលារៀន និងឪពុកម្ដាយផងដែរ​។ [Cal. Ed. Code Secs. 56001(o), 56240, 56241 & 56243.]