Menu Close

(7.13) តើសកម្មភាពថ្នាក់អប់រំចំណេះទូទៅ និងកម្មវិធីសិក្សារបស់​កូន​ខ្ញុំអាចកែសម្រួល ដោយក្រុមការងារកម្មវិធី IEP យ៉ាងដូចម្តេច? 

(7.13) តើសកម្មភាពថ្នាក់អប់រំចំណេះទូទៅ និងកម្មវិធីសិក្សារបស់​កូន​ខ្ញុំអាចកែសម្រួល ដោយក្រុមការងារកម្មវិធី IEP យ៉ាងដូចម្តេច? 

កម្មវិធី IEP របស់កូនអ្នកគួរតែត្រូវបានរួមបញ្ចូលទៅក្នុងការបង្រៀន សកម្មភាព​ និងកាលវិភាគ​នៃ​ថ្នាក់រៀន​ដែល​គាត់ត្រូវបានដាក់បញ្ចូល​។ នេះមិនត្រឹមតែជាអ្វីដែលច្បាប់តម្រូវប៉ុណ្ណោះទេ​ ប៉ុន្ដែវាចាំបាច់​សម្រាប់​សិស្ស​ក្នុងការ​ក្លាយខ្លួន​ទៅ​ជា​សមាជិក​​​​​ដែលបានដាក់​បញ្ចូលនៅក្នុងថា្នក់ និងមិន​ត្រូវបានដាក់​ឲ្យ​នៅដាច់ដោយឡែកតាមរយៈ​សម្ភារៈ​បរិក្ខារ​ ឬស​កម្ម​ភាព​របស់​គាត់​ផងដែរ។ 

ឧទាហរណ៍ កូនរបស់អ្នកអាចនឹងមិនមានជំនាញក្នុងម៉ោង​សកម្ម​ភាព​សំណេរ​ ហើយ​មាន​គោលដៅ​កម្មវិធី IEP ដើម្បីដោះស្រាយ​ពី​តម្រូវការ​នេះ។ ប្រសិនបើសិស្សផ្សេងនៅក្នុងថ្នាក់រក្សាទុក​ទិនានុប្បវត្ដិប្រចាំថ្ងៃសម្រាប់​ជា​ផ្នែកមួយ​នៃសកម្មភាព​សិក្សា​របស់ពួកគេ នោះ​កូនរបស់អ្នកអាច​នឹ​ង​​ចូ​ល​រួម​តាមរយៈ​ការសរសរ​ដាន​ពាក្យ​ ឬការប្រើប្រាស​អក្សរដែល​បាន​កាត់​ចេញ។ ប្រសិនបើសកម្មភាពនោះជាការសរសេររៀបរាប់វែង កូនរបស់អ្នកអាច​នឹង​បំពេញ​កិច្ចការ​ដោយ​ការ​សរសេរ​​តាមអាន​ទៅលើ​​​ចម្លើយតាម​សិស្ស​ម្នាក់ទៀតដើម្បីកត់ត្រា ឬដោយប្រើឧបករណ៍ថតសំឡេង។ កូនរបស់អ្នកក៏អាចនឹងប្រើក្ដារចុច​កុំព្យូទ័រដើម្បីជាជំនួយក្នុងស្គាល់​ និង​តម្រៀប​អក្សរ​តាម​លំដាប់​ផង​ដែរ។ ធ្វើដូចនេះ​ គោលដៅរបស់កម្មវិធី IEP សម្រាប់​ជំនាញផ្នែកភាសា​និយា​យ និងជំនាញចលករតូចអាច​ត្រូវ​បាន​ដោះស្រាយ​​នៅ​ក្នុងសកម្មភាព​ថ្នា​ក់រៀនដូចគ្នា​។ 

សម្រាប់គណិតវិទ្យា កូនរបស់អ្នកអាចប្រើប្រាស់សម្ភារៈឧបទេស​ស​ម្រាប់​កម្មភាពរាប់ចំនួន​ និង​ការ​បូក​លេខ ជាជាងការគណនា​លេខនៅ​លើក្រដាស។ មេរៀនគណិតវិទ្យាអាចត្រូវបានកំណត់ត្រឹមពីរបីចំណោទដែលមានការ​លំ​បាកដូចគ្នា ឬចំណោទ​​​ទាំង​អស់ត្រឹមកម្រិតពិបាកតិចជាង។ ប្រសិនបើសិស្ស​ផ្សេងទៀត​ក្នុងថ្នាក់ កំពុងដោះស្រាយ​ប្រមាណវិធី​ចែកលេខ​វែង​​ដល់លេខ​​ 20 ​នៅលើ​ក្រដាស​មួយ​សន្លឹក​ ដូច្នេះ​គោលដៅគណិតវិទ្យារបស់កូនអ្នក អាចជាការ​រាប់លេខដល់លេខ​​ 20។ សិស្សដែលមានពិការភាព គប្បីប្រើប្រាស់នូវសម្ភារៈដូចគ្នា ឬស្រដៀងគ្នា ទៅនឹងសម្ភារៈ​ដែល​ត្រូវ​បាន​ប្រើ​ប្រាស់​​ដោយសិស្សដទៃទៀតនៅក្នុងថ្នាក់ ដើម្បីធ្វើឲ្យមាន​អារម្មណ៍​ថា​ជាថ្នាក់​រៀន​មួយ​ដែល​មាន​សមាជិក​ពេញ​លេញ​។ 

កម្មវិធីប្រភេទនេះ តម្រូវឲ្យគ្រូបង្រៀនមានជំនាញ មាន​គំនិតច្នៃប្រឌិត និងចំណេះដឹង​ទាំង​ចំពោះ​កម្មវិធីសិក្សា និងចំពោះសិស្សដែលមានពិការភាព។​ ការសហការគ្នារវាងបុគ្គលិកផ្នែក​អប់រំចំណេះទូទៅ និងផ្នែកអប់រំ​ពិសេស មានសារៈសំខាន់ណាស់​ក្នុងការ​បណ្ដុះ​បណ្ដាល និងគាំទ្រដល់គ្រូប្រចាំថ្នាក់។ កម្មវិធីដែលជោគជ័យក៏អាចនឹងតម្រូវឲ្យ​មានការគាំទ្រពីអ្នកជំនាញផ្នែក​​បរិយាបន្នផងដែរ​។