Menu Close

(7.11) ប្រសិនបើកូនរបស់ខ្ញុំមិនអាចទទួលបានអត្ថប្រយោជន៍​ពីកម្ម​វិធី​សិក្សាអប់រំចំណេះទូទៅទេ តើពួកគេអាចចូលរួមក្នុងកម្មវិធីសាលាផ្សេង​ទៀតបាន​ទេ? 

(7.11) ប្រសិនបើកូនរបស់ខ្ញុំមិនអាចទទួលបានអត្ថប្រយោជន៍​ពីកម្ម​វិធី​សិក្សាអប់រំចំណេះទូទៅទេ តើពួកគេអាចចូលរួមក្នុងកម្មវិធីសាលាផ្សេង​ទៀតបាន​ទេ? 

បាទ/ចាស។​ ច្បាប់បានបញ្ជាក់ច្បាស់ថាសិស្សដែលមានពិការភាពមានសិទ្ធិ​ចូលរួម​ក្នុង​សេវាកម្ម និងសកម្មភាពនៅក្នុង​កម្មវិធី​ក្រៅការសិក្សា និងកម្ម​វិធីសិ​ក្សា​បន្ថែម ក្នុងកម្រិត​អតិបរមា​សមស្រប​ទៅនឹង​តម្រូវការ​របស់ពួកគេ។ បន្ថែមពីលើនេះទៀត មណ្ឌលសិក្សាធិការត្រូវតែផ្ដល់នូវសកម្មភាពទាំងនេះ នៅក្នុងមធ្យោបាយដែលសិស្សដែលមានពិការភាពអាចមានឱកាសស្មើភាពគ្នាក្នុងការចូលរួម។ សេវាកម្ម និងសកម្មភាពទាំងនេះរួមមានអាហារ ការសម្រាក សេវាកម្មពិគ្រោះយោបល់ អត្ដពលកម្ម មធ្យោបាយធ្វើដំណើរ សេវាសុខភាព សកម្មភាពកំសាន្ដ ក្រុម ឬ ក្លឹបដែលមានចំណូលចិត្តពិសេស និងឱកាសការងារ។1 កម្មវិធី IEP នីមួយៗត្រូវតែរួម​បញ្ចូលនូវរបាយការណ៍អប់រំពិសេស និង​សេ​វាកម្មពាក់ព័ន្ធ​​ដែល​នឹង​ត្រូវ​បាន​ផ្ដល់ជូន​​សិស្សក្នុងការរួមចំណែក ឬ​ការ​ចូ​ល​រួមក្នុងសកម្មភាពក្រៅកម្មវិធីសិក្សា និង​ក្រៅ​ការ​សិក្សា​ដទៃ​ទៀត។2

  1. 34 C.F.R. Secs. 300.117 & 300.107.[↩]
  2. 20 U.S.C. Sec. 1414(d)(1)(A)(i)(IV); 34 C.F.R. Sec. 300.320(a)(4)(ii).[↩]