Menu Close

(7.17) តើលក្ខណៈ ឬកម្រិតធ្ងន់ធ្ងរនៃពិការភាពរបស់កូនខ្ញុំអាចត្រូវ​ប្រើ​ប្រាស់​ដើម្បីបង្ហាញអំពីភាពត្រឹមត្រូវនៃបរិបទអប់រំដាច់​ដោយឡែក​ដែរឬ​ទេ? 

(7.17) តើលក្ខណៈ ឬកម្រិតធ្ងន់ធ្ងរនៃពិការភាពរបស់កូនខ្ញុំអាចត្រូវ​ប្រើ​ប្រាស់​ដើម្បីបង្ហាញអំពីភាពត្រឹមត្រូវនៃបរិបទអប់រំដាច់​ដោយឡែក​ដែរឬ​ទេ? 

សិស្ស​ដែលមានពិការភាពទាំងអស់មានសិទ្ធិទទួលបាន​ការអប់រំ​នៅក្នុង​មជ្ឈដ្ឋាន​ LRE ដោយផ្អែក​ទៅ​លើ​តម្រូវ​ការ​នៃ​កា​រ​អប់រំលក្ខណៈបុគ្គ​ល​រ​ប​ស់​ពួកគេ ជាជាងចំណាត់ថ្នាក់​ដែលពណ៌នាពីពិការភាពរបស់ពួកគេ។ ទោះបីជាកុមារគ្រាន់តែត្រូវបានគេចាត់់ទុកថាជាកុមារដែលមាន “ពិការ​ភាព​ផ្នែកបញ្ញា” ឬ “ការរំខានផ្នែកអារម្មណ៍​” ក៏ដោយ ប៉ុន្តែ​មិនមាន​ន័យថា​ទំនាក់ទំនង​ជាមួយសិស្ស​ដែលមិនមាន​ពិការភាព អាចនឹង​មិនមាន​ភាព​សម​ស្របនោះទេ​។ 

តាមរយៈសំណុំរឿងរបស់ Rachel H. មណ្ឌលសិក្សាធិការត្រូវតែ​អនុវត្ត​រាល់វិធានការ​​សមស្របទាំងអស់ (រួម​​មានការផ្ដល់នូវជំនួយ និង​សេវា​កម្ម​​បន្ថែម) ដើម្បីកាត់បន្ថយ​បន្ទុក​របស់​គ្រូបង្រៀន​ផ្នែក​អប់រំ​ចំណេះ​ទូទៅ និងកុមារដទៃទៀតនៅក្នុងថា្នក់នោះ​ មុនពេល​ដែល​ដក​សិស្ស​ដែ​ល​មានពិការភាព​ណាម្នាក់​ចេញ​ពី​ថ្នាក់​អប់រំចំណេះទូទៅ។ ច្បាប់របស់សហព័ន្ធក្នុងពេលបច្ចុប្បន្នតម្រូវឲ្យកម្មវិធី IEP នីមួយៗ​មាន​របាយការណ៍​ពីការកែសម្រួល​ ឬការ​គាំទ្រកម្មវិធី​ ដែលបុគ្គលិក​សាលារៀន​នឹងត្រូវការចាំបាច់​ដើម្បីឲ្យសិស្សអាចមានការ​ចូលរួម និងមាន​ការរីក​ច​ម្រើន​​នៅ​ក្នុងកម្មវិធីសិក្សាចំណេះ​ទូទៅ អាចចូលរួមក្នុងសកម្មភាពក្រៅ ក​ម្ម​វិធីសិក្សា និងក្រៅ​ការ​សិក្សា​ដទៃទៀត និង​អាចទ​ទួល​បានការ​អប់​រំ​ជា​​មួយ​សិស្សដែលមិនមានពិការភាព។1 តុលាការនៅក្នុងការសម្រេចចិត្ត Rachel H. បាននិយាយថា គ្រាន់​តែទាមទារការយកចិត្តទុកដាក់ច្រើនជាងកុមារភាគច្រើន គឺមិនទំនង​ជាធ្វើឱ្យប៉ះពាល់ដល់ការអប់រំរបស់កុមារដទៃទៀតទេ។2 

ខណៈពេលដែលលក្ខណៈ ឬកម្រិតធ្ងន់ធ្ងរនៃពិការភាពរបស់សិស្សអាច​ប​ង្ហា​ញអំពីភាពត្រឹមត្រូវនៃការដកសិស្សចេញពីថ្នាក់អប់រំចំណេះទូទៅ ជាពិ​សេសនៅពេលដែលសិស្សរំខានដល់សិស្សដទៃទៀត ប្រហែលជាមិន​អាច​ធា​នា​ការដកចេញសរុបពីមជ្ឈដ្ឋានអប់រំចំណេះទូទៅនោះទេ។ មណ្ឌល​សិក្សាធិការគួរតែ​បន្តផ្តល់ឱកាសសម្រាប់​ការទំនាក់ទំនង​ជាមួយ​មិត្តរួមថ្នាក់​ដែល​មិនមាន​ពិការភាពនៅក្នុងមជ្ឈដ្ឋាន​កម្មវិធី​សិក្សា​បន្ថែ​ម​ ឬមជ្ឈដ្ឋាន​ក្រៅ​ការសិក្សាដទៃទៀត ប្រសិនបើ​សម​ស្រប​។3

  1. 20 U.S.C. Sec. 1414(d)(1)(A)(i)(IV); 34 C.F.R. Sec. 300.320(a)(4).[↩]
  2. Rachel H, 786 F. Supp. at 879.[↩]
  3. 34 C.F.R. Sec. 300.117.[↩]