បាទ/ចាស។ ទោះបីជាកុមារត្រូវការទទួលបានសេវាកម្មនៅមជ្ឈមណ្ឌលលូតលាស់ ឬមន្ទីរពេទ្យរដ្ឋ មន្ទីរស្នាក់នៅថែទាំ ឬកន្លែងរៀននៅក្នុងសាលាឯកជនក៏ដោយ ប៉ុន្តែឱកាសសមស្របសម្រាប់ការចូលរួមនៅក្នុងកម្មវិធី និងសកម្មភាពអប់រំចំណេះដឹងទូទៅ ចាំបាច់ត្រូវតែបង្កើតឡើង។ ជាថ្មីម្ដងទៀត ការកំណត់នេះគឺផ្អែកទៅលើតម្រូវការបុគ្គលរបស់សិស្ស ដូចដែលបានសរសេរជាលាយលក្ខណ៍អក្សរនៅក្នុងកម្មវិធី IEP របស់គាត់។1 សាលាឆាទ័រសាធារណៈតម្រូវឲ្យផ្តល់សេវាដល់សិស្សដែលមានពិការភាព ដែលកំពុងតែចូលរៀនក្នុងសាលាទាំងនោះ ក្នុងលក្ខណៈមួយដូចគ្នាទៅនឹងអ្វីដែលសិស្សទាំងនេះនឹងទទួលបាននៅក្នុងសាលារៀនសាធារណៈដទៃទៀតដែរ។2
