CDE (“ក្រសួងអប់រំរដ្ឋកាលីហ្វ័រញ៉ា”) និងមណ្ឌលសិក្សាធិការតាមមូលដ្ឋាន មានទំនួលខុសត្រូវទូទៅដើម្បីធានាថាទាំងបុគ្គលិកផ្នែកអប់រំចំណេះទូទៅ និងផ្នែកអប់រំពិសេសត្រូវតែត្រៀមខ្លួនឲ្យបានគ្រប់គ្រាន់ដើម្បីផ្ដល់ការបង្រៀនទៅដល់សិស្សដែលត្រូវការការអប់រំពិសេស។ ជាការពិតណាស់ ច្បាប់តម្រូវឲ្យកម្មវិធី IEP មាននូវរបាយការណ៍ស្តីពី “ការគាំទ្រដល់បុគ្គលិកសាលារៀន” ដើម្បីជំរុញឲ្យពួកគេផ្តល់ការអប់រំដល់សិស្សនៅក្នុងមជ្ឈដ្ឋានដែលមានការរឹតបន្តឹងតិចបំផុត។ របាយការណ៍នេះ គួរតែផ្អែកទៅលើការគាំទ្រដែលត្រូវចាំបាច់ដោយបុគ្គលិករបស់សាលារៀន ដើម្បីអនុវត្តកម្មវិធី IEP របស់កូនអ្នក។ មាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀត គួរតែរួមបញ្ចូលតម្រូវការសេវាកម្មនេះជាផ្នែកមួយនៃមតិយោបល់របស់មាតាបិតារបស់ពួកគេទៅកាន់ក្រុមការងារកម្មវិធី IEP។1
“ការគាំទ្រ” ទាំងនេះអាចរួមបញ្ចូលទាំងការបណ្តុះបណ្តាលវិក្រិត្យការដល់គ្រូអប់រំចំណេះទូទៅ គ្រូអប់រំពិសេស និងបុគ្គលិកគាំទ្រផ្សេងទៀតដែលបម្រើសេវាដល់សិស្សដែលត្រូវការការអប់រំពិសេស។ កម្មវិធីនេះគួរតែរួមបញ្ចូលព័ត៌មានស្តីពីការអនុវត្តការអប់រំថ្មីចុងក្រោយ ក៏ដូចជាការបណ្តុះបណ្តាលរួមគ្នារបស់បុគ្គលិកសាលា និងមាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀត។2
