Menu Close

(7.11) ប្រសិនបើកូនរបស់ខ្ញុំមិនអាចទទួលបានអត្ថប្រយោជន៍ពីកម្មវិធី​នៃការសិក្សាធម្មតានោះទេ​ តើគាត់អាច​ចូលរួមក្នុងកម្មវិធីដ​ទៃទៀត​របស់សាលាបាន​ដែរឬទេ?

(7.11) ប្រសិនបើកូនរបស់ខ្ញុំមិនអាចទទួលបានអត្ថប្រយោជន៍ពីកម្មវិធី​នៃការសិក្សាធម្មតានោះទេ​ តើគាត់អាច​ចូលរួមក្នុងកម្មវិធីដ​ទៃទៀត​របស់សាលាបាន​ដែរឬទេ?

បាទ/ចាស​។ ច្បាប់បានបញ្ជាក់ច្បាស់ថាសិស្សដែលមានពិការភាព មានសិទ្ធិ​ចូល​រួម​​ក្នុងសេវាកម្ម និងសកម្មភាពនៅក្នុង​កម្មវិធី​ក្រៅការសិក្សា និងកម្មវិធី​សិក្សាបន្ថែម ក្នុងកម្រិត​អតិបរមា​សមស្រប​តាម​​តម្រូវការ​របស់ពួកគេ។ លើស​ពី​​នេះទៀត មណ្ឌលសិក្សាធិការ ត្រូវតែផ្ដល់នូវសកម្មភាពទាំងនេះ​ ក្នុង​រូបភាព​មួយ​​ដែល​សិស្ស​​មាន​ពិការភាព ​អាចមានឱកាសស្មើភាពគ្នាក្នុងការចូលរួម។ សេវាកម្ម និងសកម្មភាពទាំងនេះ រួមមានអាហារ ការសម្រាក សេវាកម្ម​ពិគ្រោះ​យោបល់ អត្ដពលកម្ម មធ្យោបាយ​​ធ្វើដំណើរ សេវាសុខភាព សកម្មភាពកម្សាន្ត​ ក្រុមឬក្លឹបក្រុម​អ្នក​មាន​​ចំណាប់អារម្មណ៍​ពិសេស និង​ឱកាសការងារ។ [34 C.F.R. Secs. 300.117 & 300.107.] កម្មវិធី IEP នីមួយៗ ត្រូវតែរួម​បញ្ចូលនូ​វ​របាយការណ៍អប់រំពិសេស និងសេវាកម្មពាក់ព័ន្ធ​នានា​ ដែល​នឹង​ត្រូវ​​ផ្ដល់ជូន​សម្រាប់​សិស្សនៅក្នុង​ការរួមចំណែក ឬ​ការ​ចូលរួមក្នុងសកម្មភាពកម្មវិធីសក្សា​បន្ថែ​ម និង​សកម្មភាព​ក្រៅការសិក្សាដទៃទៀត។ [20 U.S.C. Sec.141​4(​d)​(1)​(A​)(i)(IV); 34 C.F.R. Sec. 300.320(a)(4)(ii).]