Menu Close

(7.4) តើកត្តាអ្វីខ្លះដែលអាចមានសារៈសំខាន់ក្នុងការកំណត់ថាតើកូន រប​ស់ខ្ញុំទទួលបាន​​ការអប់រំ​ ក្នុង​កម្រិត​អតិបរមា​សមស្រប ជាមួយ​មិត្ត​រួម​​ថ្នាក់​ដែលមិនមាន​ពិការភាពរបស់គាត់ដែឬអត់​​​?

(7.4) តើកត្តាអ្វីខ្លះដែលអាចមានសារៈសំខាន់ក្នុងការកំណត់ថាតើកូន រប​ស់ខ្ញុំទទួលបាន​​ការអប់រំ​ ក្នុង​កម្រិត​អតិបរមា​សមស្រប ជាមួយ​មិត្ត​រួម​​ថ្នាក់​ដែលមិនមាន​ពិការភាពរបស់គាត់ដែឬអត់​​​?

ក្នុងសំណុំរឿង​របស់ Sacramento City Unified School District v. Rachel Hollan​d តុលាការបាន​កំណត់​នូវ​កត្តាជាច្រើន​ដែលមានសារៈ​សំខាន់ក្នុង​ការ​វិភាគថាតើការណែនាំ​លើ​ការដាក់​បញ្ចូល​របស់​មណ្ឌលសិក្សា​ធិការ ​គោរពតាម​បទប្បញ្ញត្តិមជ្ឈដ្ឋានដែលមានការរឹតបន្តឹង​តិចតួចដែរ​ឬអត់​។ កត្តាទាំងនេះ រួម​មាន​៖

  1. អត្ថប្រយោជន៍អប់រំដែល​មាន​ផ្តល់ជូន​ដល់​សិស្សដែលមានពិការភា​ព​នៅក្នុងថ្នាក់រៀនធម្មតា បូករួម​ទាំង​​​ជំនួយនិងសេវាកម្មសមស្រប ធៀប​ទៅ​​នឹ​ងអត្ថ​ប្រយោជន៍នៃថ្នាក់​​អប់រំ​ពិសេស​។
  2. អត្ថប្រយោជន៍ក្រៅពីការសិក្សានៃ​​ទំនាក់ទំនង​ជាមួយនឹងកុមារ​ដែល​មិនមាន​ពិការភាព​។
  3. ផល​​ប៉ះពាល់​ទៅលើគ្រូបង្រៀន និងសិស្សដទៃ​ទៀតនៅក្នុង​ថា្នក់​រៀ​​ន ដោយសារ​តែ​វត្តមាន​របស់​សិស្សដែល​មាន​ពិការភាព មាន​ជាប់​ពាក់​ព័ន្ធ​ទៅ​នឹង​​​អាកប្បកិរិយា​ការ​រំខាន និង/ឬការចំណាយ​​ពេលវេលា​​​​របស់គ្រូ​ច្រើន​ពេក​។
  4. ការចំណាយ​លើការបញ្ជ្រាបសិស្ស​ដែលមានពិការភាព​ទៅក្នុង​ថ្នាក់​អប់រំ​ធម្មតា ធៀបទៅ​នឹង​ការចំណាយ​​ក្នុងការដាក់បញ្ចូល​សិស្សនៅក្នុង​ថ្នាក់​អប់រំពិសេស។

គ្មានកត្តាតែមួយគត់ណាមួយ អាចកំណត់ថាតើមណ្ឌលសិក្សាធិការបា​នគោរព​តាម​​ការ​កំណត់​​នៃ​មជ្ឈដ្ឋាន​ LRE​ ដែរឬអត់នោះទេ​​។ ឧទាហរណ៍ ទោះបីជាសិ​ស្ស​​អាចមានការរីកចម្រើនទៅតាម​​គោលដៅនៃ​កម្មវិធី IEP នៅ​​ក្នុង​ថា្នក់​រៀន​ពិសេស​ក៏ដោយ ប៉ុន្តែ​ក្រុមការងារ​កម្មវិធី IEP គួរ​ពិចារណា​អំពី​កត្ដាទីពីរដែល​ពាក់ព័ន្ធ​​នឹង​​​អត្ថប្រយោជន៍​​ក្រៅពីការសិក្សា មុនពេលធ្វើការកំណត់​ទៅលើការដាក់បញ្ចូល​ក្នុង​ការសិក្សានោះ​​។ ដរាបណា​ការរីកចម្រើនបានប្រព្រឹត្ត​ទៅ​តាម​ការចង់បាន​ កត្តា​អត្ថប្រយោជន៍អប់រំរបស់ Holland នឹងត្រូវ​បាន​បំពេញ បើទោះបីជាការ​រីក​ចម្រើននោះ​មិនមានភាព​ខ្លាំង​ក្លាបំផុត​​ដែល​សិស្ស​អាចធ្វើបាន​​នៅក្នុង​មជ្ឈដ្ឋាន​ផ្សេងទៀតក៏ដោយ។

ប៉ុន្ដែ វាបញ្ជាក់យ៉ាងច្បាស់ពីការសម្រេចចិត្តរបស់តុលាការ ចាប់តាំង​ពីសំណុំ​រឿង​របស់​​ Holland មកម្លេះ​ ព្រោះថា​ប្រសិនបើសិស្សមិនអាចទទួលបាន​អត្ថ​ប្រយោ​ជ​ន៍​ពីការដាក់បញ្ចូលនៅក្នុងថា្នក់ ឬមជ្ឈដ្ឋាន​ធម្មតា​​​​ទេនោះ​ — ពោល​គឺ​គាត់មិនអាចរីកចម្រើនឆ្ពោះទៅដល់គោលដៅនៃកម្មវិធី IEP ទេ​ — ដូច្នេះ​ការ​ដាក់​​​បញ្ចូល​​​នៅ​ក្នុង​​ថា្នក់រៀនធម្មតា គឺមិនអាចប្រព្រឹត្ត​ទៅបាន​ទេ​។ [មើល Hartmann by Hartmann v. Loudoun County Bd. of Educ., 118 F.3d 996 (4th Cir. 1997); Poolaw v. Bishop, 67 F.3d 830 (9th Cir. 1995); County of San Die​go v. California Special Education Hearing Office, 93 F.3d 1458 (9th Cir. 198​1).] អត្ថប្រយោជន៍នៃការអប់រំមួយចំនួន​ ត្រូវតែកើត​មាន​។ ប៉ុន្ដែ នៅក្នុង​រដ្ឋកាលីហ្វ័រញ៉ា អត្ថប្រយោជន៍ដែលកើត​មាន​ឡើង​ដើម្បីឲ្យកម្មវិធី IEP និង​ការ​ដាក់​​បញ្ចូល​​ក្នុង​ការ​សិក្សា​មាន​ភាព​សមស្រប គឺមិនមានច្រើននោះទេ។ តុលាកា​រ​​នៅ​សំណុំរឿង​ Holland បានលើកឡើងថា៖ ការសន្មតទុកជាមុននៃ​ច្បាប់​ [IDE​A​] ក្នុងការគាំទ្រដល់​ការបញ្រ្ជាបនេះ​ តម្រូវឲ្យសិស្ស[ដែលមានពិការភាព] អាច​ទទួ​ល​​បានការអប់រំនៅក្នុងថា្នក់រៀនធម្មតា ប្រសិន​បើសិស្សអាច​ទទួល​បាន​ការ​អប់​រំ​តាមការចង់បាន​នៅ​ទីនោះ ទោះបីជាវាមិនមែនជាមជ្ឈ​ដ្ឋានសិក្សាដែល​ល្អ​បំផុ​តសម្រាប់កុមារ​ក៏ដោយ។ [786 F. Supp. at 879.] ម្យ៉ាងទៀត ការកំណត់​ថា​តើសិស្សម្នាក់​​នឹងមានការរីកចម្រើនឆ្ពោះ​​ទៅរកគោលដៅរបស់កម្មវិធី IEP ដែរ​ឬ​អត់ ត្រូវតែធ្វើឡើងនៅក្នុងបរិបទ​ដែល​ថាតើ​គាត់អាច​នឹង​មាន​ការ​រីក​ចម្រើនដែរ​ឬ​អត់​ ប្រសិនបើមានការផ្ដល់នូវជំនួយ និងសេវាកម្មបំពេញ​​បន្ថែម​ ដើម្បីគាំទ្រ​ដ​ល់​​សិស្ស​នៅ​ក្នុង​មជ្ឈដ្ឋាន​ធម្មតា​។ [20 U.S.C. Sec. 1412(a)(5)(A); 34 C.F.R. Sec. 300.114(a)(2); Cal. Ed. Code Sec. 56345(a)(4).]