បាទ/ចាស។ មុនពេលកំណត់ថាសិស្សអប់រំពិសេសណាម្នាក់ អាចនឹងបង្កការរំខានរហូតធ្វើឲ្យការអប់រំរបស់សិស្សដទៃចុះខ្សោយនោះ មណ្ឌលសិក្សាធិការត្រូវតែពិចារណាទៅលើជំនួយ និងសេវាកម្មបំពេញបន្ថែមផ្សេងៗជាច្រើនដែលអាចផ្ដល់ឲ្យសិស្សនៅក្នុងមជ្ឈដ្ឋានអប់រំធម្មតាបាន ដើម្បីបំពេញតម្រូវការពិសេសរបស់គាត់។ តុលាការនៅក្នុងសំណុំរឿង Sacramento City Unified School District v. Holland បានបញ្ជាក់ថា៖
“នៅពេលដែលធ្វើការវាយតម្លៃលើបន្ទុកដែលអាចកើតមានតាមរយៈការដាក់បញ្ចូលកុមារពិការនៅក្នុងថ្នាក់អប់រំធម្មតា មណ្ឌលសិក្សាធិការត្រូវតែពិចារណាលើគ្រប់មធ្យោបាយដែលសមស្របទាំងអស់ ដើម្បីកាត់បន្ថយការដាក់សម្ពាធទៅលើគ្រូបង្រៀន៖ កុមារពិការដែលគ្រាន់តែត្រូវការការយកចិត្តទុកដាក់បន្ថែមពីគ្រូបង្រៀនច្រើនជាងកុមារដទៃទៀត ទំនងជាមិនមានការរំខានខ្លាំងរហូតដល់ធ្វើឲ្យប៉ះពាល់ដល់ការអប់រំរបស់កុមារដទៃទៀតឡើយ។ ក្នុងការថ្លឹងថ្លែងពីកត្តានេះ មណ្ឌលសិក្សាធិការ ត្រូវតែចងចាំពីកាតព្វកិច្ចរបស់ខ្លួនក្នុងការពិចារណាទៅលើជំនួយ និងសេវាកម្មបំពេញបន្ថែម ដែលអាចបំពេញតម្រូវការរបស់កុមារពិការដែលចង់បានការយកចិត្តទុកដាក់បន្ថែម។ កត្តានេះ ធ្វើការថ្លឹងថ្លែងទៅលើការដាក់បញ្ចូលកុមារពិការនៅក្នុងការអប់រំធម្មតាលុះត្រាតែបន្ទាប់ពីការអនុវត្តរាល់វិធានការសមស្របទាំងអស់ដើម្បីកាត់បន្ថយបន្ទុកដល់គ្រូបង្រៀនហើយ កុមារដទៃទៀតនៅក្នុងថ្នាក់ នឹងនៅតែបន្តមិនទទួលបានចំណែកនៃការយកចិត្តទុកដាក់របស់គ្រូបង្រៀនពួកគេ។ [786 F. Supp. 874 (E.D. Cal. 1992).]
ច្បាប់សហព័ន្ធ តម្រូវឲ្យក្រុមកម្មវិធី IEP ពិចារណាអំពីយុទ្ធសាស្ត្រអន្តរាគមន៍អាកប្បកិរិយាសម្រាប់សិស្សមានពិការភាពណាម្នាក់ ដែលអាកប្បកិរិយារបស់ពួកគេអាចរារាំងការរៀនសូត្ររបស់គាត់ ឬរបស់សិស្សដទៃទៀត។ [20 U.S.C. Sec. 1414(d)(3)(B)(i); 34 C.F.R. Sec. 300.324(a)(2)(i).]