Menu Close

(7.29) តើឪពុកម្ដាយមានតួនាទីអ្វីខ្លះ​នៅ​​ក្នុងការកំណត់កន្លែងអប់រំ​របស់​​កូ​នពួកគេ?

(7.29) តើឪពុកម្ដាយមានតួនាទីអ្វីខ្លះ​នៅ​​ក្នុងការកំណត់កន្លែងអប់រំ​របស់​​កូ​នពួកគេ?

ឪពុកម្ដាយ ត្រូវតែជាផ្នែកមួយនៃក្រុម​អ្នក​ធ្វើការសម្រេចចិត្ត​ទៅលើការដាក់បញ្ចូ​ល​ទៅក្នុង​ការ​អប់រំពិសេស​ណាមួយ។ [20 U.S.C. Sec. 1414(e); 34 C.F.R. sec. 300.327.] លើស​ពី​នេះទៀត ក្រុម (រួមទាំងឪពុកម្ដាយ) ដែលធ្វើការ​សម្រេចចិត្ត​ទៅ​លើ​ការដាក់បញ្ចូលនេះ ត្រូវតែទទួល​បាន​ការណែនាំ​លក្ខខ​ណ្ឌតម្រូវ​ដែល​កំណត់ថាថ្នាក់ពិសេស ការអប់រំ​ដាច់ដោយឡែកនៅសាលា​ ឬការដក​កុមារ​​ដែល​មានពិការភាពចេញពីថ្នាក់រៀន​ទូទៅ អាចប្រព្រឹត្ត​ទៅ​បាន​ លុះត្រាតែ​លក្ខណៈ ឬ​ភាព​ធ្ងន់ធ្ងរ​នៃ​ពិការភាព គឺស្ថិតនៅក្នុងកម្រិត​មួយ​ដែលការអប់រំ (ដោយមាន​ជំនួ​យ និងសេវាបំពេញ​បន្ថែម) មិន​អាច​សម្រេច​បានជោគជ័យ នៅក្នុង​មជ្ឈដ្ឋាន​អប់រំទូទៅ។ [34 C.F.R. Sec. 300.114(a)(2)(ii); Cal. Ed. Code Sec. 56342​(b)​.]