បាទ/ចាស។ គ្រប់បញ្ញត្តិនៃច្បាប់អប់រំពិសេសរបស់សហព័ន្ធនិងរដ្ឋទាំងអស់ អនុវត្តចំពោះសិស្សដែលមានអាយុចាប់ពីអាយុបីឆ្នាំឡើងទៅ ដែលរួមបញ្ចូលនូវសិស្សអប់រំពិសេសដែលគ្រប់អាយុចូលរៀនថ្នាក់មត្តេយ្យសិក្សាផងដែរ។ សិស្សថ្នាក់មត្តេយ្យ ក៏មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទទួលបាន “ការដាក់បញ្ចូលក្នុងការសិក្សាជំនួសតាមលំដាប់លំដោយ…ដើម្បីបំពេញតាមតម្រូវការរបស់កុមារដែលមានពិការភាព…” [34 C.F.R. Secs. 300.115(b) & 300.116.] ដូច្នេះ សិស្សថ្នាក់មត្តេយ្យ អាចទទួលបានការបង្រៀននៅក្នុងថ្នាក់រៀនធម្មតា ថ្នាក់រៀនពិសេស សាលារៀនពិសេស ការបង្រៀននៅផ្ទះ និងការបង្រៀននៅក្នុងមន្ទីរពេទ្យ និងស្ថាប័ននានា។ [34 C.F.R. Sec. 300.115(b).] តម្រូវការរបស់មជ្ឈដ្ឋាន LRE សម្រាប់សិស្សថ្នាក់មត្តេយ្យ អាចរួមបញ្ចូលនូវការដាក់បញ្ចូលទៅក្នុងកម្មវិធីសិក្សាថ្នាក់ដំបូង (Head Start) ឬការដាក់បញ្ចូលនៅថ្នាក់មត្តេយ្យសិក្សាឯកជន។
ប្រសិនបើមណ្ឌលសិក្សាធិការដំណើរការកម្មវិធីការអប់រំថ្នាក់មត្តេយ្យសិក្សាទូទៅ នោះលក្ខខណ្ឌតម្រូវសម្រាប់ការទទួលបានគ្រូបង្រៀនផ្នែកអប់រំទូទៅម្នាក់នៅក្នុងកិច្ចប្រជុំរបស់កម្មវិធី IEP នីមួយៗ នឹងត្រូវអនុវត្ត ប្រសិនបើកុមារកំពុងចូលរួម ឬអាចនឹងកំពុងតែចូលរួមនៅក្នុងកម្មវិធីអប់រំទូទៅ។ [34 C.F.R. Secs. 300.321, 300.324(a)(3) & (b)(3).] មើលជំពូក 13 ព័ត៌មានស្ដីពីសេវាកម្មអប់រំនៅថ្នាក់មត្តេយ្យសិក្សា