Menu Close

(7.2) តើពាក្យ “ការបញ្ជ្រាប”, “សមាហរណកម្ម”, “បរិយាប័ន​ពេញលេញ” និង “ការបញ្ជា្របត្រលប់​” មានន័យយ៉ាងដូចម្ដេច? 

(7.2) តើពាក្យ “ការបញ្ជ្រាប”, “សមាហរណកម្ម”, “បរិយាប័ន​ពេញលេញ” និង “ការបញ្ជា្របត្រលប់​” មានន័យយ៉ាងដូចម្ដេច? 

ពាក្យទាំងអស់នេះ គ្មានពាក្យមួយណាដែលមានបង្ហាញ​ ឬត្រូវបាន​កំ​ណត់​និយមន័យ​នៅក្នុងច្បាប់លក្ខន្តិក​របស់​សហព័ន្ធ​ឬរដ្ឋនោះទេ។ ពួកវាជាពាក្យដែលត្រូវបានបង្កើត​ឡើង​ដោយក្រុម​អ្នកអប់រំ ដើម្បីបកស្រាយ​អំពី​មធ្យោបាយ​ផ្សេងៗ​ក្នុង​ការ​បំពេញតាមលក្ខខណ្ឌតម្រូវ​មជ្ឈដ្ឋាន​ LRE នៃ​ច្បាប់​អប់រំពិសេស។ ជាលទ្ធផល ភ្នាក់ងារអប់រំផ្សេងៗ (ម​ណ្ឌល​សិក្សា​ធិការ​ សាលាឆាតទ័រ ផ្នែក​រៀបចំផែនការ​តាមមូលដ្ឋាន​សម្រាប់ការអប់រំពិសេស (SELPA) ឬការិយា​ល័យ​តាមខោនធី​) អាច​នឹងមានការកំណត់​និយមន័យខុសគ្នា​ខ្លះ​ចំពោះ​ពាក្យ​ទាំងនេះ។ និយមន័យខាងក្រោម​នេះ​ 

ត្រូវបានប្រើប្រាស់ទូទៅ​ជាងគេ។ ប៉ុន្ដែ នៅពេលពិភាក្សាលើ​ពាក្យទាំងនេះជាមួយអ្នកអប់រំ សូម​យល់​ច្បាស់ថាអ្នក និង​អ្នកអប់រំ​ឯកភាព​គ្នា​ទៅលើ​អត្ថន័យនៃពាក្យនេះ​។ 

ការបញ្ជ្រាប គឺជាការអនុវត្តនៃការដាក់សិស្សពិការ​នៅក្នុងសកម្ម​ភា​ពថ្នាក់អប់រំចំណេះទូទៅ ដូច្នេះពួកគេអាចរៀនជាមួយមិត្ត​រួមថ្នា​ក់​ដែ​ល​មិនមានពិការភាព។ វិធីសាស្រ្តនេះអាចរួមបញ្ចូលការផ្តល់ជំនួយគាំទ្របន្ថែមពីបុគ្គលិកផ្នែកអប់រំពិសេស ឬធនធានដើម្បីជួយសិស្សឱ្យទទួលបានជោគជ័យក្នុង​បរិបទ​អប់រំចំណេះទូទៅ។  

សមាហរណកម្ម ពាក់ព័ន្ធនឹងការបញ្ជ្រាបទៅក្នុងថ្នាក់អប់រំចំណេះ​​ទូទៅ និងធានាថាសិស្សដែលមានពិការភាពមានសិទ្ធិចូលប្រើប្រាស់ និ​ង​ចូលរួមគ្រប់ទិដ្ឋភាពនៃបរិយាកាសសាលា។ វិធីសាស្រ្តនេះរួមបញ្ចូលគ្នានូវកន្លែងរៀននៅសាលាសាធារណៈជាមួយនឹងឱកាស—ទាំងមានរចនាសម្ព័ន្ធ និងមិនមានរចនាសម្ព័ន្ធ—សម្រាប់​អន្ត​រ​កម្មជាមួយមិត្តរួមថ្នាក់ដែលមិនមាន​ពិការភាព​ដែល​មាន​អាយុ​ស្រករ​គ្នា។ សិស្សដែលមានពិការភាពផ្នែកបញ្ញាធ្ងន់ធ្ងរគួរតែអាចចូលរួមស្រដៀងគ្នានៅសកម្មភាពសាលាចំណេះដឹងទូទៅ ដូចជាអាហារថ្ងៃត្រង់ ការប្រជុំ ក្លិប របាំ ឬចេញលេង។ ពួកគេក៏អាចចូលរួមក្នុងថ្នាក់អប់រំចំណេះទូទៅមួយចំនួនដូចជា សិ​ល្បៈ តន្ត្រី ឬកុំព្យូទ័រ និងសូម្បីតែមុខវិជ្ជាសិក្សា ប្រសិនបើកម្មវិធីសិក្សាត្រូវ​បានកែប្រែ ហើយផ្តល់ការគាំទ្រគ្រប់គ្រាន់។ លើសពីនេះទៀត សិស្សដែលមានពិការភាពគួរមានលទ្ធភាពប្រើ​ប្រាស់​ស​ម្ភារៈបរិក្ខារដូចគ្នានឹងមិត្តរួមថ្នាក់ដែលមិនមានពិការភាពដែរ រួមមាន សាលធំ បន្ទប់ទឹក បណ្ណាល័យ អាហារដ្ឋាន និងកន្លែងហាត់ប្រាណ។   

សមាហរណកម្ម ក៏អាចសំដៅទៅលើការដាក់​សិស្សផ្នែក​អប់រំពិ​សេ​ស​នៅក្នុងថ្នាក់អប់រំចំណេះទូទៅ ដែលស្រដៀងទៅនឹង “ការបញ្ជ្រាប” ដែ​រ​។ ទោះជាយ៉ាងណាក៏ដោយ សមាហរណកម្មបន្តទៅលើសពីនេះទៀតដោយ​សំ​ដៅ​ទៅ​លើកន្លែងរៀនសម្រាប់សិស្សផ្នែកអប់រំពិសេសនៅក្នុងសាលារៀន​ដែលផ្តល់​ទាំង​ថ្នាក់​អប់រំពិសេស និងថ្នាក់អប់រំចំណេះទូទៅ។ នៅក្នុងបរិបទរួមបញ្ចូលគ្នា មានការខិតខំប្រឹងប្រែងដោយចេតនា​ក្នុង​ការ​លើកកម្ពស់អន្តរកម្មរវាងសិស្សដែលមានពិការភាព និងមិត្តរួមថ្នាក់​ដែ​ល​មិនមានពិការភាព ដោយធានាឱ្យមានការចូលរួមក្នុងសង្គម និង​កា​រ​អប់រំពេញលេញ។  

បរិយាបន្នពេញលេញ សំដៅដល់ការរួមបញ្ចូលទាំង​ស្រុង​រប​ស់​សិស្ស​ដែល​មានពិការភាពទៅក្នុង​កម្មវិធី​អប់រំចំណេះ​ទូទៅ​ដោយ​មាន​​ការ​គាំទ្រ​ជា​ពិសេស។ នៅក្នុងបរិយាប័ន​ពេញលេញ កន្លែងរៀនចម្បងរបស់សិស្ស​​ គឺ​នៅ​ក្នុង​ថ្នា​ក់អប់រំចំណេះទូទៅ។ សិស្សមិនមានការ​កំណត់​បន្ថែម​ចំពោះ​ថ្នាក់ពិសេសណាមួយ​សម្រាប់​សិស្ស​ដែលមានពិការភាព​នោះទេ។ ដូច្នេះ សិស្សដែលមានពិការភាព គឺជាសមាជិកនៃថ្នាក់អប់រំចំណេះទូទៅ​។ ពួកគេមិនត្រូវបានបញ្ចូលគ្នា ឬបញ្ជ្រាបទៅក្នុងថ្នាក់​អប់រំ​ចំណេះ​ទូទៅ​ពីថ្នា​ក់​ពិ​សេស​ពេលថ្ងៃ​នោះទេ។ សិស្សមិនចាំបាច់ស្ថិត​នៅក្នុងថា្នក់ 100%​ គ្រប់ពេលនោះទេ ប៉ុន្ដែសិស្ស​អាច​ចាកចេញ​ពីថ្នាក់​ដើម្បី​ទៅ​ទទួល​យកសេវាកម្មពាក់ព័ន្ធ​ដូចជា​ការព្យា​បាល​ការនិយាយ ឬការព្យាបាលដោយចលនា។ ចំពោះបញ្ជីដែលបានស្នើឡើង​អំពី​លក្ខណៈនៃ​វិធីសាស្ត្រ “បរិយា​បន្ន​ពេញ​លេញ” ចំពោះ​ការៀបចំ​កម្មវិធី​​អប់រំពិសេស​រួមបញ្ចូលគ្នា សូម​មើ​ល សូ​ចនា​ករនៃកម្មវិធីបរិយាប័ន​ពេញលេញ​សម្រាប់​សិស្ស​​ដែល​មាន​ពិការភាព ផ្នែកឧបសម្ព័ន្ធ ឧបសម្ព័ន្ធ O។ 

ការបញ្ជា្របត្រឡប់ សំដៅដល់ការអនុវត្តការផ្ដល់ឱកាសក្នុងការ​មា​នទំនាក់ទំនង​​ជាមួយមិត្តរួមថ្នាក់​ដែល​មិនមាន​ពិការភាពដល់​សិស្សណា​ម្នាក់​ដែលត្រូវបានដាក់ទៅក្នុងថ្នាក់រៀនផ្ទាល់ខ្លួន ឬថ្នាក់រៀនដាច់​ដោយ​ឡែក (ឬសាលារៀន) ឬ​សិស្ស​ដែលរស់នៅ និងចូលរៀន​នៅសាលា​តាម​មន្ទីរ​ពេទ្យរដ្ឋ។ វាជំរុញ​ឲ្យ​សិស្សដែលមិនមានពិការភាពត្រូវ​ស្ថិតនៅក្នុង​ថ្នាក់រៀនផ្ទាល់ខ្លួន ទីតាំង​​ដាច់ដោយឡែក ឬមន្ទីរ​ពេទ្យ​​រដ្ឋ​​​ក្នុង​រយៈពេល​ពេលណាមួយ ដើម្បី​ធ្វើការងារ​ជាមួយ ឬបង្រៀនសិស្សដែលមានពិការភាព។ មណ្ឌលសិក្សាធិការ មិនគួរព្យាយាមបំពេញនូវការកំណត់​របស់មជ្ឈដ្ឋាន​ LRE ដោយ​ប្រើប្រាស់​ការ​បញ្ជ្រាប​ត្រឡប់​​ទាំងស្រុងនោះទេ។ 

ពួកគេគប្បីខិតខំ​ប្រឹងប្រែងជាប្រព័ន្ធ ដើម្បីឲ្យសិស្ស​ដែលមាន​ពិការភាព​បានចេញពីថ្នាក់រៀនពិសេស និង​ចូល​​​ទៅក្នុងមជ្ឈដ្ឋាន​សាលារៀនដែល​រួមបញ្ចូលគ្នា​។ ការបញ្រ្ជាប​ត្រឡប់​​​តែមួយ​មុខ គឺ​ជាមធ្យោបាយបែប​ច្នៃ​ប្រឌិត​​​នៃ​​ការរួមបញ្ចូលគ្នា។ ក្រុមការងារ​កម្មវិធីការអប់រំសម្រាប់​បុគ្គល (Individualized Education Program, IEP) គប្បីគិតអំពីកន្លែងរៀន​​ដែលលើកទឹកចិត្តឲ្យមាន​ទំនាក់​ទំនងជា​ធម្មតា​ជាមួយនឹងមិត្តរួមថ្នាក់​ដែល​មិន​មាន​ពិការ​ភាព​​។​ 

គ្រូផ្នែកអប់រំពិសេស និងគ្រូផ្នែកអប់រំចំណេះទូទៅ​ត្រូវតែ​បង្កើត​ការ​ច្នៃ​ប្រ​ឌិត​ថ្មី និងកិច្ចប្រឹងប្រែងជាប្រព័ន្ធ ដើម្បីលើកកម្ពស់​ទំនាក់​ទំនង​​​ជាវិជ្ជ​មានរវាងសិស្សដែលមានពិការភាព (ទាំងជាមួយសិស្សដែលមាន​ពិកា​​រ​ភាព​ធ្ងន់​ធ្ងរ និងជាមួយសិស្សដែលមានពិការភាព​ផ្នែក​សិក្សា​) និង​មិត្ត​រួម​ថ្នាក់​​ដែលមិនមានពិការភាពរបស់ពួកគេ។