Menu Close

(8.7) តើកូនរបស់ខ្ញុំដែលមានពិការភាពអាចត្រូវបានផ្អាក ឬបណ្តេញ​ចេញ​ពីសាលាក្រោមស្ថានភាព​ណាខ្លះ?

(8.7) តើកូនរបស់ខ្ញុំដែលមានពិការភាពអាចត្រូវបានផ្អាក ឬបណ្តេញ​ចេញ​ពីសាលាក្រោមស្ថានភាព​ណាខ្លះ?

សិស្សដែលមានពិការភាព ត្រូវស្ថិតនៅក្រោមវិធាននៃការផ្អាកការសិក្សា​ដូចគ្នា​នឹង​សិស្ស​ដែល​មិនមាន​ពិការភាព​ដែរ​។  ប៉ុន្តែ មុនពេលមណ្ឌលសិក្សាធិការ​អាច​ផ្តល់ការណែនាំឲ្យ​ធ្វើការបណ្តេញ​ចេញ​សិស្សដែលមានពិការភាព ពេលនោះ​ត្រូ​វ​រៀបចំកិច្ចប្រជុំស្តីពី​ “ការកំណត់ការសម្តែងចេញ​អាកប្បកិរិយា​​” ​​ដើម្បីពិភាក្សាថា​តើ​អាកប្បកិរិយា​​របស់សិស្ស​មាន​ពាក់ព័ន្ធនឹងពិការភាពរបស់គាត់ដែរឬអត់​​ ឬថា​តើ​កម្មវិធី IEP របស់គាត់​ត្រូវ​បាន​អនុវត្ត​ដែរឬយ៉ាង​ណា​។ [34 C.F.R. Sec. 300​.​530​(e).]

បើអាកប្បកិរិយានេះពាក់ព័ន្ធទៅនឹងពិការភាពរបស់សិស្ស ឬបើ​កម្មវិធី IEP របស់​គាត់​មិនត្រូវ​បាន​អនុវត្ត​នោះ​ទេ ពេលនោះ​សិស្សមិនអាចត្រូវបានបណ្តេញចេញ​ពីការសិក្សាទេ ហើយសេវាកម្មសមស្រប​ចាំបាច់​ត្រូវ​បាន​​​កំណត់ និង​ផ្តល់ដល់​សិស្ស​។  ការកំណត់ការដាក់បញ្ចូល​ក្នុងការសិក្សា​ គឺជាការសម្រេចចិត្ត​របស់​ក្រុម​កា​រងារ​កម្មវិធី​ IEP ហើយ​ការ​បណ្តេញ​​ចេញ​ពីសាលា គឺជា “ការផ្លាស់ប្តូរ​ការដាក់​បញ្ចូល​​ក្នុងការសិក្សា​”។ ការផ្លាស់ប្តូរការដាក់បញ្ចូល​ក្នុងការសិក្សា​ដូចជាការ

បណ្តេញ​ចេញនេះ​ជាដើម មិនអាចធ្វើទៅបានទេ បើគ្មាន​​ការរៀប​ចំកិច្ច​ប្រជុំស្តីពី​ “ការកំណត់ការសម្តែងចេញ​អាកប្បកិរិយា” នោះ​។ ក្រុមការងារ​កម្មវិធី​ IEP ត្រូវ​តែ​​មានការរៀប​ចំកិច្ចប្រជុំ “ការកំណត់ការសម្តែងចេញ​អាកប្បកិរិយា” នៅ​ពេល​​មាន​ “ការផ្លាស់ប្តូរការដាក់បញ្ចូលក្នុងការសិក្សា​”។

“ការផ្លាស់ប្តូរ​ការដាក់បញ្ចូលក្នុងការសិក្សា​” ក៏ប្រព្រឹត្ត​ទៅ​ផងដែរ ​នៅពេលដែល​សិស្ស​ត្រូវ​បាន​ផ្អាកការសិក្សា​​ច្រើន​ជាង​រយៈពេល​ 10 ថ្ងៃជាប់ៗគ្នា ឬនៅពេល​ដែល​សិស្ស​ទទួលបាន​ការផ្អាកការសិក្សា​បង្គរ​លើសពី 10 ថ្ងៃ ​ដែល​បង្កើត​បាន​ជា​​ទម្រង់​នៃដកចេញ​ពីការសិក្សា ​ដោយសារតែ​លក្ខណៈប្រហាក់ប្រហែល​គ្នា​នៃ​ការ​ផ្អាកការ​សិក្សា​ និង/ឬ ភាពស្រដៀងគ្នានៃ​ហេតុការណ៍​កើតឡើង​។ [34 C.F.R​. ​Sec. 300.536.] ក្នុងស្ថានភាពនេះ មណ្ឌលសិក្សាធិការក៏ត្រូវរៀប​ចំ​កិច្ច​ប្រជុំការស្តីពី​ការ​កំណត់ការសម្តែងចេញ​អាកប្បកិរិយា​​ផងដែរ​ ដើម្បី​កំណត់​តម្រូវ​កា​រ និងសេវាកម្ម​អប់រំ ​អាកប្បកិរិយា និង​ការដាក់បញ្ចូល​ទៅក្នុង​ការសិក្សា​របស់​សិស្ស។ មណ្ឌលសិក្សា​ធិការ មិនអាចផ្លាស់ប្តូរការដាក់បញ្ចូល​កូនអ្នកដោ​យ​​​​គ្មាន​ការយល់ព្រមពីអ្នក ឬដោយគ្មាន​កិច្ចប្រជុំកំណត់ការសម្តែងចេញ​អាកប្បកិរិយា​ឡើ​យ​ លើកលែង​តែអាកប្បកិរិយា​ធ្ងន់ធ្ងរ​ជាក់លាក់​មួយ​ចំនួន​​។ (សូមមើ​ល​សំណួរ​ទី​ 11 ខាងក្រោម)

ច្បាប់​រដ្ឋ​ស្របតាម​ច្បាប់សហព័ន្ធសម្រាប់​វិធានភាគច្រើន​ដែលគ្រប់គ្រង​លើការ​ផ្អា​​ក និង​ការ​បណ្តេញ​សិស្ស​នៅក្នុងការអប់រំពិសេស​។ [Cal. Ed. Code Sec. 48915​.5.] ច្បាប់សហព័ន្ធនិងរដ្ឋ អនុញ្ញាតឲ្យមានការផ្អាកសិស្សនៅក្នុង​ការ​អប់រំ​ពិសេសរហូតដល់ 10 ថ្ងៃជាប់ៗ​គ្នា​​ដោយ​​​មិន​ចាំបាច់​មានលក្ខខណ្ឌ​កំណត់ការ

សម្តែង​ចេញ​អាកប្បកិរិយានោះទេ​​ ប៉ុន្តែសម្រាប់ការផ្អាកលើសពី 10 ថ្ងៃ ដាច់ខាត​​​ត្រូវតែ​មានកិច្ចប្រជុំពិសេស។ [20 U.S.C. Sec. 1415(k)(1)(B).] ហេតុដូច្នេះ ពេល​ខ្លះ​ នាយកសាលាត្រូវ​បន្ត​ការ​​ផ្អាកការសិក្សា​របស់សិស្ស 5 ថ្ងៃនេះ​ក្នុងរយៈ​​​ពេល​​​ចំនួន​​​ 5 ថ្ងៃបន្ថែម​ទៀត។ សិស្សអាចត្រូវបានផ្អាកការសិក្សា​នៅ​ក្នុងការ​ប្រព្រឹត្ត​ខុស​លើកដំបូងបាន​​ លុះត្រាតែ​ដោយសារមូល​ហេតុ​ (1) ដល់​ (5) នៅក្នុង​ការ​ចែង​បញ្ជាក់​នៅក្នុង​សំណួរ​ទី​ 2 ខាងក្រោម​ ឬ​ដោយសារតែ​វត្តមាន​របស់​គាត់​បង្ក​គ្រោះ​ថ្នាក់​ដល់​បុគ្គល​​​ផ្សេងទៀត។ [Cal. Ed. Code Sec. 48900.5.]