Menu Close

(8.13) តើមណ្ឌលសិក្សាធិការត្រូវតែបន្តផ្តល់សេវាកម្មអប់រំពិសេស​ដល់​កូន​ខ្ញុំដែរឬទេ ប្រសិនបើគាត់​ត្រូវបាន​ផ្អាកការសិក្សា​លើសពីដប់ថ្ងៃ ឬ​ប្រសិនបើគាត់ត្រូវបានបណ្តេញចេញ?

(8.13) តើមណ្ឌលសិក្សាធិការត្រូវតែបន្តផ្តល់សេវាកម្មអប់រំពិសេស​ដល់​កូន​ខ្ញុំដែរឬទេ ប្រសិនបើគាត់​ត្រូវបាន​ផ្អាកការសិក្សា​លើសពីដប់ថ្ងៃ ឬ​ប្រសិនបើគាត់ត្រូវបានបណ្តេញចេញ?

បាទ/ចាស​។ ផ្ទុយពីសិស្សនៅក្នុងការ​អប់រំទូទៅ សិស្សដែលមានពិការភាព​ត្រូវ​បន្ត​​ទទួលបាន​ការអប់រំ​នៅ​សាលា​សាធារណៈ​​​​សមស្រប​ដោយឥតគិតថ្លៃ (FAPE​)​ ក្នុងអំ​ឡុងពេលនៃការផ្អាកការសិក្សា​លើសពី 10 ថ្ងៃ ទាំង​ក្នុង​អំឡុង​ពេលនៃ​ការ​ដាក់បណ្តោះអាសន្ន និងក្នុងអំឡុងពេលនៃការបណ្តេញចេញ។ [20 U.S.C. Sec​s​.​ 1412(a)(1) & 1415(k)(1)(D); 34 C.F.R. Sec. 300.530(d).] សេវាកម្មដែល​កូន​របស់អ្នកទទួលនៅក្រោមស្ថានភាព​ទាំងនេះ ​អាចជួយឲ្យ​គាត់បន្តចូលរួម​ក្នុង​កម្មវិ​ធី​​សិក្សា​ទូទៅ និងបន្តរីកចម្រើនឆ្ពោះទៅរកគោលដៅកម្មវិធី IEP របស់គាត់ និងទ​ទួ​ល​បានការវាយតម្លៃ និង​សេវាកម្មអាកប្បកិរិយាដែលត្រូវការ​ចាំបាច់។ [20 U.S.C. Sec. 1415(k)(1)(D); 34 C.F.R. Secs. 300.530(d)(1)(i) & (ii).]