Menu Close

(8.2) តើអាកប្បកិរិយាអ្វីខ្លះដែលអាចធ្វើឲ្យសិស្សទាំង​នៅក្នុងការ​អប់រំ​ធម្មតា និងការ​អប់រំពិសេស ត្រូវបាន​ផ្អាក ឬ​បណ្តេញ​ចេញ?

(8.2) តើអាកប្បកិរិយាអ្វីខ្លះដែលអាចធ្វើឲ្យសិស្សទាំង​នៅក្នុងការ​អប់រំ​ធម្មតា និងការ​អប់រំពិសេស ត្រូវបាន​ផ្អាក ឬ​បណ្តេញ​ចេញ?

សិស្សដែលមានពិការភាព អាចត្រូវបានផ្អាកសម្រាប់ការ​ប្រព្រឹត្តិខុសនៅ​ក្នុង​ចំណុ​​​ច​ណាមួយ​ដូច​​ខាងក្រោម​ដែល​នឹងអនុវត្តលើសិស្សទាំងអស់ ទោះ​បីការ​ប្រព្រឹ​ត្តខុសនោះ​ គឺ​សម្តែង​ឲ្យឃើញពីពិការភាព​របស់កុមារ​ក៏​ដោយ​។ ការផ្អាក ឬ     បណ្តេញចេញសម្រាប់សកម្មភាពទាំង​នេះ​ណាមួយ ត្រូវតែមានពាក់ព័ន្ធ​ទៅនឹង​សកម្មភាព ឬវត្ត​មាន​​នៅសាលា​រៀន​។ នេះរាប់បញ្ចូលទាំងការប្រព្រឹត្តខុស​ដែល​កើតឡើងនៅបរិវេណសាលា ទាំងនៅពេលទៅសាលា ឬ​​​​ចេញពីសាលា អំ​ឡុង​ពេល​​អាហារថ្ងៃត្រង់ (ទោះ​នៅខាងក្នុង ឬខាងក្រៅបរិវេណសាលាក្តី​) អំ​ឡុង​ពេ​ល​​​​សកម្មភាព​ឧបត្ថម្ភដោយសាលា ឬនៅពេលទៅ ឬមក​ពីការចូលរួម​សកម្មភា​ព​ឧបត្ថម្ភដោយសាលា។ [Cal. Ed. Code Sec. 48900(s).] មូលដ្ឋាន​ដែល​អាច​អនុញ្ញា​តឲ្យអនុវត្ត​វិធានការវិន័យនៅក្រោមច្បាប់អប់រំរដ្ឋកាលីហ្វ័រញ៉ា (California Education Code) ផ្នែក 48900 គឺមានដូចតទៅ​៖

  1. ការបង្ក​ ឬគំរាមកំហែងដល់​ការរងរបួសរាងកាយទៅលើ​បុគ្គលម្នាក់​ផ្សេ​ង​​ទៀត។
  2. ការ​ប្រើប្រាស់​កម្លាំង ឬហិង្សាដោយចេតនា​ទៅលើនរណាម្នាក់ លើ​ក​លែ​​​​ង​តែក្នុងករណីការពារខ្លួន។
  3. ការយក​កាំបិត កាំភ្លើង សារធាតុ​ផ្ទុះ ឬវត្ថុគ្រោះថ្នាក់ផ្សេងៗមកតាមខ្លួន​ដោ​យគ្មានការអនុញ្ញាត​ពីអាជ្ញាធរ​សាលារៀន​ ឬការ​ផ្គត់ផ្គង់វត្ថុទាំងនេះ​។
  4. ការកាន់កាប់​ ការប្រើប្រាស់​ ការ​លក់ ឬការ​ផ្គត់ផ្គង់សារធាតុ​ដែលមាន​ការគ្រប់គ្រង​តឹងរ៉ឹង​ ភេសជ្ជៈ​មាន​​ជាតិអាល់កុល ឬគ្រឿងស្រវឹង​គ្រប់​ប្រភេ​ទដោយខុសច្បាប់ ឬស្ថិតក្រោមឥទ្ធិពលនៃសារធាតុញៀន​​ ភេសជ្ជៈ ឬ​សារធាតុ​ស្រវឹងផ្សេងៗ។
  5. ការផ្តល់ ឬការ​ផ្គត់ផ្គង់សារជាតិ​ក្លែង​បន្លំ​ជាសារធាតុ​ដែលមាន​ការ​គ្រប់​គ្រ​ង​តឹងរ៉ឹង​ ភេសជ្ជៈមាន​ជាតិ​អាល់កុល ឬសារធាតុស្រវឹង។
  6. ការ​ប្រព្រឹត្ត ឬការ​ប៉ុនប៉ងប្រព្រឹត្ត​អំពើប្លន់ ឬអំពើជំរិតទារប្រាក់។
  7. ការ​បំផ្លាញ​ ឬការ​ប៉ុនប៉ងបំផ្លាញ​ទ្រព្យសម្បត្តិសាលា ឬទ្រព្យសម្បត្តិ ឯកជន។
  8. ការលួច ឬការ​ប៉ុនប៉ងលួចទ្រព្យសម្បត្តិសាលារៀន ឬទ្រព្យសម្បត្តិ ឯកជន។
  9. ការកាន់កាប់​ ឬប្រើប្រាស់ថ្នាំជក់ក្នុងរូបភាពមួយ​ដែលគ្មានការអនុញ្ញាត។
  10. ប្រព្រឹត្តអំពើអាសអាភាស​ ឬការ​ចូលរួមក្នុងការប្រើប្រាស់ពាក្យប្រមាថ ឬ​ពាក្យសម្តី​ថោកទាប​ឥត​រាង​ចាល​​។
  11. ការជួញដូរគ្រឿងញៀនដែលធ្វើដោយខ្លួនឯង។
  12. ការ​រំខានដល់សកម្មភាពសាលា ឬ​ការ​មិន​គោរពអាជ្ញាធរសាលា​ដោយ​ចេតនា​។ សិស្សពី​ថ្នាក់មត្តេយ្យសិក្សា​ដល់ថ្នាក់ទី 3 មិនអាចមានការ​ផ្អាកការសិក្សា​ ដោយសារតែ​សកម្មភាពនេះទេ ហើយ​សិស្ស​ពី​ថ្នាក់​ មត្តេយ្យសិក្សា​ដល់ថ្នាក់ទី 12 មិនអាចមានការ​​ណែនាំឲ្យធ្វើការ​បណ្តេញ​ចេញទេ។ [Cal. Ed. Code Sec. 48900(k)(2)] ចាប់ផ្តើមពីថ្ងៃទី1 ខែកក្កដា ឆ្នាំ2020 ការហាមឃាត់​ចំពោះ​ការផ្អាកការសិក្សា​ដោយសារ​ការ​រឹង​ទទឹង​ដោយចេតនា នឹងពង្រីកបន្ថែមទៅដល់សិស្សថ្នាក់ទី 4 និងថ្នាក់ទី 5 សម្រាប់​​រយៈពេល 5 ឆ្នាំ ហើយវាក៏នឹងត្រូវអនុវត្តចំពោះសិស្សថ្នាក់ទី 6 ដល់ថ្នាក់ទី 8 ផងដែរ។ [Cal Ed. Code Sec. 48900(k).]
  13. ការទទួលយកទ្រព្យសម្បត្តិដែលលួចពីសាលា ឬទ្រព្យសម្បត្តិ​ឯកជន​ដោយចេតនា។
  14. ការយក​តាមខ្លួន​នូវ​កាំភ្លើងក្លែងក្លាយដែលមើលទៅដូចកាំ​ភ្លើង​ពិត​។
  15. ការប្រព្រឹត្ត​ ឬការប៉ុនប៉ងប្រព្រឹត្ត​ការបំពារបំពាន​ផ្លូវភេទ និងការប្រព្រឹត្ត​ការ​រំលោភផ្លូវភេទ។
  16. ការបៀតបៀន​ ការគំរាមកំហែង ឬការបំភិតបំភ័យ​ដល់សិស្ស​ដែល​ជា​សាក្សីនៅក្នុងនីតិវិធី​ដាក់​វិន័យ​របស់​សាលា។
  17. ការ​ចូលរួមធ្វើបាប ឬការ​ប៉ុនប៉ងធ្វើបាប។ (ការធ្វើបាប រួមមាន​ការធ្វើ​ពិធីសាសនាដែលអាចបណ្តាលឲ្យមានគ្រោះថ្នាក់ដល់រាងកាយធ្ងន់ធ្ងរ ឬ​ធ្វើឲ្យអាប់ឱន ឬធ្វើឲ្យខូចកិត្ដិយសផ្ទាល់ខ្លួន)។
  18. ការចូលរួមក្នុងការសម្លុត​ធ្វើបាប មិនថាដោយផ្ទាល់ ឬតាមប្រព័ន្ធ
  19. អេឡិច​ត្រូ​និកនោះទេ​ (ឧទាហរណ៍ តាមអ៊ីម៉ែល សារជាអក្សរ​ ឬតាម​បណ្ដាញសង្គម) ។
  20. ការចូលរួមក្នុងការបៀតបៀន​ផ្លូវភេទដែលជនរងគ្រោះជាមនុស្ស​ចេះគិ​ត​​​ពិចារណា​មាន​ភេទ​ដូចគ្នា ​អាច​ចាត់​ទុកថាមានលក្ខណៈធ្ងន់ធ្ងរ ឬខ្លាំង​ក្លា​រហូតដល់​ជះ​ឥទ្ធិពលអវិជ្ជមាន​ដល់លទ្ធផល​សិក្សារបស់ជន​រង​គ្រោះ ឬរហូតដល់​បង្កើតនូវបរិយាកាសអប់រំមួយដែល​បង្កការភ័យខ្លាច​ អរិភា​ព​​​ ឬភាព​អាក់​អន់ចិត្ត [Cal. Ed. Code Sec. 48900.2]។
  21. ការបង្ក ការប៉ុនប៉ងបង្កការគំរាមកំហែង បង្កហេតុ ឬចូល​រួមក្នុង​អំពើហិ​ង្សា​​បង្កឡើង​ដោយ​ការ​ស្អប់ខ្ពើម​គ្នា​ ដែលអំពើទាំងនេះ​​ត្រូវ​បាន​កំណត់ថា​ជា​ការធ្វើឲ្យរបួស ឬការ​រំខាន​ដល់​ការអនុវត្ត​សិទ្ធិ​ស្រប​តាម​​រ​ដ្ឋ​ធម្មនុញ្ញ ឬ​សិទ្ធិស្របច្បាប់ណាមួយរបស់បុគ្គលណាម្នាក់ ដោយសារការ​​យល់​ឃើ​ញ​របស់​បុគ្គលណាម្នាក់​ទៅលើ​ពូជសាសន៍ ពណ៌សម្បុរ សាសនា វង្ស​ត្រកូ​​ល សញ្ជាតិ​ ជាតិ​កំណើត ពិការភាព ភេទ ឬទំនោរផ្លូវភេទ​ [Cal. Ed. Code Sec. 48900.3, Cal. Penal Code Secs. 422.6 & 422.55]។
  22. ការចូលរួមដោយចេតនាក្នុងការបៀតបៀន​ ការគំរាមកំហែង ឬការ​បំភិត​បំភ័យ​ប្រឆាំង​ទៅនឹង​បុគ្គលិក​របស់​មណ្ឌលសិក្សាធិការ ឬសិស្ស ដែលមានលក្ខណៈធ្ងន់ធ្ងរគ្រប់គ្រាន់ រហូតដល់​មាន​ការរំខាន​ដល់​ថ្នាក់​រៀន ការ​បង្កើត​ឲ្យមានភាពចលាចលទូទៅ​ និងការ​រំលោភបំពាន​សិទ្ធិ​របស់សិស្ស ឬក្រុមការងារ​ ដោយបង្កើត​បរិយាកាសអប់រំដែលបង្កការ​ភ័យខ្លាច​ ឬអរិភាព​ [Cal. Ed.  Code Sec. 48900.4]។ និង

ការធ្វើការគំរាមកំហែងភេរវកម្មប្រឆាំងនឹងបុគ្គលិកសាលា ឬទ្រព្យ​សម្ប​ត្តិ​សាលា។ នេះរួមបញ្ចូលទាំងការអះអាង​បញ្ជាក់​ដោយ​ផ្ទាល់មាត់ ឬជា​លាយលក្ខណ៍អក្សរ​ណាមួយដែល​គំរាមកំហែង​ក្នុង​ការប្រព្រឹត្ត​បទ​ឧក្រិ​ដ្ឋ​ ដែលនឹងនាំមកនូវ​ការ​ស្លាប់បាត់បង់ជីវិត​ របួសរាងកាយធ្ងន់ធ្ងរ ឬ​ខូចខា​ត​​ទ្រព្យ​សម្បត្តិដែ​​លមានតម្លៃលើសពី 1000 ដុល្លារ។ [Cal. Ed. Code Sec. 48900.7.]

ការផ្អាក ឬបណ្តេញចេញសម្រាប់ទង្វើ​ទាំង​នេះ​ណាមួយ ត្រូវតែមានពាក់ព័ន្ធ​ទៅ​នឹង​សកម្មភាព ឬវត្ត​មាន​​នៅ​សាលា​រៀន​។ នេះរាប់​បញ្ចូលទាំង​ការប្រព្រឹត្ត​មិន​ត្រឹម​ត្រូវដែលកើតឡើងនៅក្នុង​បរិវេណសាលា ទាំងនៅពេលទៅសាលា ឬ​ពេល​​​ចេញពីសាលា អំ​ឡុងពេលអាហារថ្ងៃត្រង់ (ទោះ​នៅខាងក្នុង ឬខាងក្រៅបរិវេណ​សាលាក្តី​) អំ​ឡុងពេល​សកម្មភាព​ឧបត្ថម្ភដោយសាលា ឬនៅពេលទៅ ឬមក​ពី​សកម្មភាពឧបត្ថម្ភដោយសាលា។ [Cal. Ed. Code Sec. 48900(s).]