វិធានវិន័យផ្នែកអប់រំពិសេសត្រូវបានអនុវត្ត ប្រសិនបើមុនពេលកើតមានបញ្ហាអាកប្បកិរិយា មណ្ឌលសិក្សាធិការ “បានទទួលស្គាល់” ថាកូនរបស់អ្នកមាន ឬអាចនឹងមានពិការភាព។ ប្រសិនបើកូនរបស់អ្នកមិនទាន់ត្រូវបានគេកំណត់ថាជាសិស្សនៅក្នុងការអប់រំពិសេសនោះទេ ដូច្នេះមានស្ថានភាពចំនួនបីដែលមណ្ឌលសិក្សាធិការត្រូវ “ចាត់ទុកថា” បានដឹងឮ៖
- នៅពេលដែលឪពុកម្តាយបានសម្តែងការព្រួយបារម្ភជាលាយលក្ខណ៍អក្សរ (មុនពេលមានអាកប្បកិរិយាមិនសមរម្យរបស់សិស្ស) ទៅកាន់រដ្ឋបាលសាលា ឬ គ្រូរបស់សិស្សឲ្យបានជ្រាបថាគាត់ត្រូវការការអប់រំពិសេស និងសេវាកម្មពាក់ព័ន្ធ។
- នៅពេលដែលឪពុកម្តាយបានស្នើសុំ (មុនពេលមានអាកប្បកិរិយាមិនសមរម្យ) ឲ្យមានការវាយតម្លៃទៅលើសិស្សសម្រាប់ការអប់រំពិសេស។ និង
- មុនពេលកើតមានអាកប្បកិរិយាមិនសមរម្យ នៅពេលដែលគ្រូ ឬបុគ្គលិកសាលាផ្សេងទៀត បានសម្តែងការព្រួយបារម្ភជាក់លាក់អំពីទម្រង់នៃអាកប្បកិរិយាណាមួយដោយផ្ទាល់ប្រាប់ទៅដល់នាយកផ្នែកអប់រំពិសេស ឬ បុគ្គលិកគ្រប់គ្រងផ្សេងទៀត។ [20 U.S.C. Sec. 1415(k)(5); 34 C.F.R. Sec. 300.534(b).]
មានស្ថានភាពចំនួនបីដែលមិនចាត់ទុកថាមណ្ឌលសិក្សាធិការបានដឹងឮ៖
- នៅពេលដែលមណ្ឌលសិក្សាធិការបានវាយតម្លៃសិស្សរួច និងបានកំណត់ថាគាត់មិនមានសិទ្ធិទទួលការអប់រំពិសេស។
- នៅពេលដែលឪពុកម្តាយមិនបានអនុញ្ញាតឲ្យមានការវាយតម្លៃ។ ឬ
- ឪពុកម្តាយបានបដិសេធសេវាកម្មអប់រំពិសេស។ [34 C.F.R. Sec. 300.534(c).]
ក្នុងស្ថានភាពទាំងនេះ សិស្សមិនត្រូវបានការពារក្រោមច្បាប់វិធានវិន័យផ្អែកអប់រំពិសេសទេ។