គ្រូម្នាក់អាចព្យួរការសិក្សាសិស្សរហូតដល់ពីរថ្ងៃ។1 នាយកសាលាអាចព្យួរការសិក្សាសិស្សមិនឲ្យចូលរៀនរហូតដល់ប្រាំថ្ងៃ។2 តាមរយៈការព្យួរការសិក្សា ត្រូវតែមានកិច្ចប្រជុំមួយនៅមុនពេលព្យួរការសិក្សាដែលមានការចូលរួមដោយនាយកសាលា គ្រូ និងសិស្ស។ នៅក្នុងកិច្ចប្រជុំនោះ គេប្រាប់សិស្សថាហេតុអ្វីបានជាគាត់ត្រូវបានព្យួរការសិក្សា និងមានភស្តុតាងអ្វីខ្លះដែលប្រឆាំងលើគាត់ ហើយគាត់នឹងទទួលបានឱកាសដើម្បីឲ្យគាត់បានបង្ហាញពីការបកស្រាយអំពីហេតុការណ៍ និងភស្តុតាងមួយចំនួននៅក្នុងការការពារខ្លួនដែរឬទេ។ ច្បាប់មិនបានតម្រូវឲ្យសាលារង់ចាំមាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតមកដល់ដើម្បីរៀបចំកិច្ចប្រជុំមុនពេលព្យួរការសិក្សានេះទេ។3 ប៉ុន្តែ សាលាត្រូវបានតម្រូវឲ្យព្យាយាមសមស្របក្នុងការទាក់ទងទៅកាន់មាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀត តាមទូរសព្ទនៅពេលមានការព្យួរការសិក្សានេះ។4 សិស្សអាចត្រូវបានព្យួរការសិក្សាដោយមិនបាច់មានការប្រជុំមុនពេលព្យួរការសិក្សានោះទេ ប្រសិនបើនាយកសាលាកំណត់ថាវាជាស្ថានភាពបន្ទាន់។ សា្ថនភាពបន្ទាន់ គឺពេលដែលមាន “គ្រោះថ្នាក់ជាក់ស្តែង” ដល់អាយុជីវិត សុវត្ថិភាព ឬសុខភាពរបស់សិស្ស ឬបុគ្គលិកសាលា។5 ប្រសិនបើមិនមានការរៀបចំកិច្ចប្រជុំនៅមុនពេលព្យួរការសិក្សានោះទេ ដោយសារតែស្ថានភាពបន្ទាន់ណាមួយ ពេលនោះកិច្ចប្រជុំត្រូវតែរៀបចំឡើងក្នុងរយៈពេលពីរថ្ងៃនៃថ្ងៃសិក្សា។ ទាំងមាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀត និងសិស្សត្រូវតែទទួលបានការជួនដំណឹងអំពីកិច្ចប្រជុំនេះ ហើយសិស្សត្រូវតែទទួលបានការអនុញ្ញាតឲ្យត្រលប់ទៅកាន់បរិវេណសាលារៀនវិញដើម្បីចូលរួម។6
អ្នកក៏ត្រូវតែទទួលបានដំណឹងជាលាយលក្ខណ៍អក្សរអំពីការព្យួរការសិក្សានោះផងដែរ។7 ការជូនដំណឹងជាលាយលក្ខណ៍អក្សរគួរតែបញ្ជាក់ពីផ្នែកណាមួយ ឬផ្នែកផ្សេងៗនៃច្បាប់អប់រំដែលមណ្ឌលសិក្សាធិការនិយាយថាកូនរបស់អ្នកបានបំពានលើផ្នែកទាំងនោះ។ អ្នកត្រូវបានតម្រូវឲ្យឆ្លើយតប ដោយគ្មានការពន្យារពេល ចំពោះសំណើររបស់បុគ្គលិកសាលាដើម្បីចូលរួមក្នុងកិច្ចប្រជុំពាក់ព័ន្ធនឹងអាកប្បកិរិយារបស់កូនអ្នក។8
