មិនថាស្ថិតក្នុងបរិបទ “វិន័យ” ឬបរិបទផ្សេងពីនេះនោះទេ ពាក្យបណ្តឹងអាចត្រូវបានដាក់ទៅកាន់នាយកដ្ឋានអប់រំរដ្ឋកាលីហ្វ័រញ៉ា (California Department of Education, CDE) ក្រោមនីតិវិធីបណ្តឹងរួមមួយ (Uniform Complaint Procedure) ប្រសិនបើ៖ (1) កុមារម្នាក់ ឬច្រើននាក់ស្ថិតក្នុងគ្រោះថ្នាក់លើរាងកាយបន្ទាន់ ឬ (2) សុវត្ថិភាព ឬសុខុមាលភាពរបស់កុមារម្នាក់ ឬច្រើននាក់ស្ថិតក្នុងការគំរាមកំហែង។ នាយកដ្ឋាន CDE ត្រូវតែធ្វើអន្តរាគមន៍ដោយផ្ទាល់ និងមិនបញ្ជូនពាក្យបណ្តឹងទៅមណ្ឌលសិក្សាធិការដើម្បីធ្វើការស៊ើបអង្កេតក្នុងមូលដ្ឋាននោះទេ។ [5 C.C.R. Secs. 4611(a) & 4650(a)(7)(C).] សូមមើលសំណួរទាក់ទងនឹងពាក្យ
បណ្តឹងស្តីពីការអនុវត្តបណ្តឹងតាមច្បាប់ក្នុងជំពូក 6 ព័ត៌មានស្តីពីកិច្ចដំណើរត្រឹមត្រូវតាមច្បាប់/នីតិវិធីបណ្តឹង។
ប្រសិនបើមណ្ឌលសិក្សាធិការបំពានលើច្បាប់រដ្ឋណាមួយទាក់ទងនឹងអន្តរាគមន៍បន្ទាន់ អ្នកក៏អាចដាក់ពាក្យបណ្តឹងស្តីពីការអនុវត្តតាមច្បាប់ការអប់រំពិសេសទៅកាន់នាយកដ្ឋានអប់រំរដ្ឋកាលីហ្វ័រញ៉ា (California Department of Education, CDE) ។ [34 C.F.R. Sec. 300.151-153.] សូមមើលសំណួរទាក់ទងនឹងពាក្យ
បណ្តឹងស្តីពីការអនុវត្តបណ្តឹងតាមច្បាប់ក្នុងជំពូក 6 ព័ត៌មានស្តីពីកិច្ចដំណើរត្រឹមត្រូវតាមច្បាប់/នីតិវិធីបណ្តឹង។