Menu Close

(8.12) មណ្ឌលសិក្សាធិការបានផ្លាស់កូនរបស់ខ្ញុំទៅក្នុងថ្នាក់រៀន​ថ្មី ដោយ​សារតែ​បញ្ហា​​វិន័យ។ តើនេះជា “ការផ្លាស់ប្តូរក​ន្លែងរៀន​” ដែល​តម្រូវឲ្យ​មាន​កិច្ច​ប្រជុំកម្មវិធី IEP ដែរឬទេ? 

(8.12) មណ្ឌលសិក្សាធិការបានផ្លាស់កូនរបស់ខ្ញុំទៅក្នុងថ្នាក់រៀន​ថ្មី ដោយ​សារតែ​បញ្ហា​​វិន័យ។ តើនេះជា “ការផ្លាស់ប្តូរក​ន្លែងរៀន​” ដែល​តម្រូវឲ្យ​មាន​កិច្ច​ប្រជុំកម្មវិធី IEP ដែរឬទេ? 

ដូចបានបញ្ជាក់ពីខាងលើ មណ្ឌលសិក្សាធិការអាចដាក់​កូន​របស់​អ្នក​ទៅក្នុង​មជ្ឈដ្ឋាន​អប់រំ​បណ្តោះ​អាសន្នភ្លាមៗ​ (ដោយសារ​ប្រព្រឹត្ត​ទង្វើ​ប្រើ​ប្រាស់អាវុធ គ្រឿងញៀនខុសច្បាប់ ឬ​បង្ក​របួស​ស្នាមលើ​រាងកាយ​ធ្ងន់​ធ្ងរ​) ហើយបន្តទុក​គាត់នៅទីនោះរហូតដល់ 45 ថ្ងៃសិក្សា ទោះបី​ជាអាក​ប្ប​កិរិ​យា​ត្រូវបាន​រកឃើញ​ថាជា​ការកំណ​ត់​ឲ្យឃើញ​ពិការភាពរបស់​គាត់​ក៏ដោ​យ។ ក្នុងស្ថានភាពនោះ មិនមានលក្ខខណ្ឌតម្រូវ​ឲ្យស្ថិតនៅបន្ត​នោះទេ។1 ប៉ុន្តែ ប្រសិនបើកូនរបស់អ្នកត្រូវបានណែនាំឲ្យបណ្តេញចេញដោយសារ​អា​កប្បកិរិយាផ្សេងទៀត ពេលនោះ​​​លក្ខខណ្ឌ​តម្រូវឲ្យ​ស្ថិតនៅ​បន្ត​គួរតែត្រូវ​បា​ន​អនុវត្តតាម។ 

ម្យ៉ាង​ទៀត មណ្ឌលសិក្សាធិការអាចនឹង​ព្យាយាមធ្វើ “ការផ្ទេរចេញ​ដោយ​សារ​បញ្ហាវិន័យ” របស់កូន​អ្នក​ទៅ​សាលារៀន​ថ្មី។ ការផ្ទេរនេះធ្វើ់ឡើង​ដើម្បី​ចៀសវាងការទុកនៅកន្លែងរៀន​ដដែល​​ (ដោ​យ​ផ្តល់ហេតុផល​ថា​ការ​ផ្លាស់ប្តូរ​សាលា​ណាមួយ​មិនមែនជាការផ្លាស់ប្តូរ​កន្លែង​រៀន​ទេ ប្រសិនបើកម្មវិធី IEP ដូច​​គ្នានេះ​ត្រូវបាន​ផ្តល់ជូន​នៅ​​ទីតាំងថ្មី​) ឬដោយសារតែកូនរបស់អ្នកមាន​បញ្ហាអាកប្បកិរិយានៅ​សាលារៀន​។ លើកលែងតែក្នុង​ករណីដូចមានចែង​ខាងលើ ពុំនោះ​សោត ការផ្លាស់​ប្តូរ​កន្លែងរៀនរបស់​កូន​អ្នក (រួមទាំង​ការផ្ទេរចេញដោយ​សារបញ្ហាដាក់​វិន័យ) គឺជាការសម្រេចចិត្តមួយ​ដែលត្រូវធ្វើឡើង​ដោយក្រុម​កា​រងារ​​កម្ម​វិធី​ IEP ក្នុងករណីដែល​នីតិវិធីត្រឹមត្រូវ​តាមផ្លូវ​ច្បាប់អាច​នឹង​ត្រូវ​ប្រើ​ប្រាស់​​។ 

  1. 34 C.F.R. Sec. 300.533.[↩]