Menu Close

(8.21) តើកូនរបស់ខ្ញុំមានសិទ្ធិអ្វីខ្លះ​ដើម្បីត្រឡប់ចូលរៀន​នៅសាលា​វិញ​នៅ​ក្នុង​មណ្ឌលសិក្សា​ធិការ​ដែល​បណ្តេញ​គាត់​ចេញ​?

(8.21) តើកូនរបស់ខ្ញុំមានសិទ្ធិអ្វីខ្លះ​ដើម្បីត្រឡប់ចូលរៀន​នៅសាលា​វិញ​នៅ​ក្នុង​មណ្ឌលសិក្សា​ធិការ​ដែល​បណ្តេញ​គាត់​ចេញ​?

ក្រុមប្រឹក្សាអប់រំនៃមណ្ឌលសិក្សាធិការ ត្រូវអនុម័ត​នូវ​វិធាន និងបទប្បញ្ញត្តិ​នានា​ក្នុង​​មូលដ្ឋាន​ដែល​​បង្កើត​នូវ​នីតិវិធី​សម្រាប់កិច្ច​ដំណើរការស្នើសុំ​ការអនុញ្ញាតឲ្យ​សិស្ស​​ដែលត្រូវបាន​បណ្តេញ​ចេញ​ឲ្យចូល​រៀន​វិញ​។ ប៉ុន្តែ ការអនុញ្ញាត​ចូលរៀន​វិញ មិនមែនចូលបានដោយស្វ័យប្រវត្តិទេ។ មណ្ឌលសិក្សាធិការរបស់អ្នក ត្រូវ​តែ​កំណត់ថាកូនរបស់​អ្នកអាច​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូលរៀន​វិញនៅ​មណ្ឌលសិក្សា​ធិកា​រ​នោះ​។ [Cal. Ed. Code Sec. 48916.]

បន្ទាប់ពីការ​បោះ​ឆ្នោត​បណ្តេញចេញ​កូនអ្នក​ ក្រុមប្រឹក្សាភិបាលអាច​ផ្អាកការ ក្រុមប្រឹក្សាអប់រំនៃមណ្ឌលសិក្សាធិការ ត្រូវអនុម័ត​នូវ​វិធាន និងបទប្បញ្ញត្តិ​នានា​ក្នុង​​មូលដ្ឋាន​ដែល​​បង្កើត​នូវ​នីតិវិធី​សម្រាប់កិច្ច​ដំណើរការស្នើសុំ​ការអនុញ្ញាតឲ្យ​សិស្ស​​ដែលត្រូវបាន​បណ្តេញ​ចេញ​ឲ្យចូល​រៀន​វិញ​។ ប៉ុន្តែ ការអនុញ្ញាត​ចូលរៀន​វិញ មិនមែនចូលបានដោយស្វ័យប្រវត្តិទេ។ មណ្ឌលសិក្សាធិការរបស់អ្នក ត្រូវ​តែ​កំណត់ថាកូនរបស់​អ្នកអាច​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូលរៀន​វិញនៅ​មណ្ឌលសិក្សា​ធិកា​រ​នោះ​។ [Cal. Ed. Code Sec. 48916.]

សេចក្តីបង្គាប់​ឲ្យ​បណ្តេញ​​កូន​របស់អ្នកចេញ ​ត្រូវតែបញ្ជាក់ពីកាលបរិច្ឆេទ​ដែល​គា​​ត់​អាច​ដាក់ពាក្យ​ស្នើសុំ​ដើម្បី​ទទួលបានការអនុញ្ញាតចូលរៀនវិញ។ កាលបរិច្ឆេ​ទ​នោះ មិនអាចហួសផុត​​ថ្ងៃចុងក្រោយនៃឆមាសបន្ទាប់ពី​ឆមាស​ដែល​ការបណ្តេ​​​ញ​ចេញ​បាន​កើត​​ឡើងនោះទេ ប៉ុន្តែអាចមុនកាលបរិច្ឆេទ​កំ​ណត់នេះ​បាន។ សេចក្តី​បង្គាប់​នេះ អាចរួមបញ្ចូលនូវ​ផែនការនៃការស្តារ​នីតិសម្បទា​ដែលកូន​របស់អ្នក​ត្រូវតែ​អនុវត្ត​តាម​ក្នុង​​អំឡុង​​ពេលនៃការបណ្តេញចេញនោះ​។ វាក៏អាចរួម​បញ្ចូល​ផងដែរ​នូវ​ការវាយតម្លៃ នៅពេលដាក់ពាក្យសុំ​អនុញ្ញាតចូលរៀន​​វិញនោះ​​ផង​ដែរ​។ ផែនការនេះ ក៏អាចរួមបញ្ចូលនូវការណែនាំសម្រាប់ការលើក​កម្ពស់សកម្មភាព​សិ​ក្សា ការបង្រៀន ការ​វាយ​តម្លៃ​ផ្នែកអប់រំពិសេស ការបណ្តុះបណ្តាល ការងារ ការពិគ្រោះ​យោបល់ការងារ សេវាកម្មសហគមន៍ ឬ​កម្មវិធី​ស្តារនីតិ​សម្បទា​ផ្សេង​ទៀត​។ [Cal. Ed. Code Sec. 48916.] ប្រសិនបើមា​នហេតុផលណាមួយ​សម្រាប់​​ការបណ្តេញចេញដែលពាក់ព័ន្ធនឹងសារធាតុ​ដែលមានគ្រប់គ្រង​តឹងរ៉ឹង​ ឬគ្រឿង​ស្រវឹង​ មណ្ឌលសិក្សាធិការតម្រូវឲ្យកូនរបស់អ្នកចូលក្នុង​កម្មវិធីស្តារនីតិសម្ប​​ទា​​គ្រឿងញៀន​ដែល​គាំទ្រដោយខោនធី ដែលជាលក្ខខណ្ឌមួយ​នៃការអនុញ្ញាត​ឲ្យ​ចូលរៀនវិញ និង​ដោយ​មានការ​យល់ព្រម​ពី​អ្នក​។ [Cal. Ed. Code Sec. 48916.​5​.​]