នៅពេលដែលអ្នកបានស្នើសុំការវាយតម្លៃសម្រាប់សិទ្ធិទទួលបានការអប់រំពិសេស បន្ទាប់ពីឧប្បហេតុអាកប្បកិរិយាដែលនាំទៅរកការណែនាំឲ្យបណ្តេញចេញ ពេលនោះការវាយតម្លៃត្រូវធ្វើឲ្យបានលឿនជាងមុន។ ប៉ុន្តែ រហូតទាល់តែលទ្ធផលនៃការវាយតម្លៃនោះមានផ្តល់ជូន ទើបកូនរបស់អ្នកនឹងបន្តស្ថិតក្នុងការដាក់បញ្ចូលក្នុងការអប់រំដែលបានកំណត់ដោយមន្ត្រីនៅតាមសាលារៀន។ នេះមានន័យថាកូនរបស់អ្នក អាចត្រូវបានបណ្តេញចេញមុនពេលដែលកិច្ចដំណើរការវាយតម្លៃរហ័សនោះ ត្រូវបានបញ្ចប់។ [20 U.S.C. Sec. 1415(k)(5)(D); 34 C.F.R. Sec. 300.534(d)(2).]