Menu Close

(8.9) តើខ្ញុំត្រៀមរៀបចំយ៉ាង​ដូចម្តេចសម្រាប់កិច្ចប្រជុំកំណ​ត់​ឲ្យឃើញ​ពិ​ការភាព​? 

(8.9) តើខ្ញុំត្រៀមរៀបចំយ៉ាង​ដូចម្តេចសម្រាប់កិច្ចប្រជុំកំណ​ត់​ឲ្យឃើញ​ពិ​ការភាព​? 

អ្នកគួរតែត្រៀមខ្លួនដើម្បីពិភាក្សាសំណួរនីមួយៗដែលត្រូវឆ្លើយមុនពេលដែលមណ្ឌលសិក្សាធិការអាចផ្តល់ការណែនាំឲ្យកូនរបស់អ្នកត្រូវបណ្តេញចេញពីសាលា។ ក្រុមការងារ​កម្មវិធី​ IEP ផ្នែក​កំណ​ត់​ឲ្យឃើញ​ពិការភាពត្រូវ​តែ​​ឯកភាពថា​អាកប្បកិរិយា​របស់​កូន​អ្នក​មិនពាក់ព័ន្ធ​ដោយ​ផ្ទាល់​ទៅនឹង​ពិការ​ភាព​រប​ស់គាត់ទេ ហើយថាកម្មវិធី IEP ត្រូវបាន​អនុវត្ត​យ៉ាង​ត្រឹម​ត្រូវមុនពេ​ល​ម​ណ្ឌ​​លសិក្សាធិការអាចផ្លាស់ប្តូរកន្លែងរៀន​របស់​សិស្ស​នៅក្នុ​ងផ្នែក​អប់រំពិ​សេ​សនោះ។  អ្នក​អាចប្រើបុគ្គលិកមណ្ឌលសិក្សាធិការ (ប្រសិនបើពួកគេ​យល់ស្រប​នឹង​គោល​ជំហរ​របស់អ្នក) ឬឯកសារ​របស់​សាលា អ្នកជំនាញឯករាជ្យ​និង​អ្នក​ផ្តល់​សេវា និងមតិ​ចូល​រួម​របស់​​អ្នកដើម្បីគាំទ្រដល់ការយល់ឃើញ​របស់​អ្នក។  ដូច្នេះ ប្រសិនបើអ្នកមិនបានធ្វើដូច្នោះទេ អ្នកគួរតែពិចារ​ណាទទួលនូវ​គំនិ​តយោបល់របស់អ្នក​ជំនាញ​ខាងផ្លូវចិត្ត ឬអ្នក​ជំនាញ​ពិគ្រោះ​យោបល់​ពាក់​ព័ន្ធ​សំណួរទាំងពីរដែលក្រុមការងារត្រូវឆ្លើយ។ អ្នកគួរតែនាំយកអ្នកជំនាញនោះ (ឬរបាយការណ៍របស់ពួកគេ) មកកាន់​កិច្ចប្រជុំ។ អ្នកក៏គួរពិចារណានាំយកអ្នកតស៊ូមតិ ឬមេធាវីទៅកាន់​កិច្ចប្រជុំ​ស្តីពី​ការ​កំណ​ត់​ឲ្យឃើញ​ពិការភាព​​របស់​អ្នក​បាន​ ​ប្រសិន​បើ​អាចធ្វើបាន​​។ 

ជា​ផ្នែកមួយនៃការតស៊ូមតិរបស់អ្នកនៅកិច្ចប្រជុំកម្មវិធី IEP ស្តីពីការកំ​ណ​​ត់​​ឲ្យឃើញ​ពិការភាព​​អ្នក គួរតែពិចារណាថាតើសមាសធាតុ​ទាំងអស់​នៃកម្មវិធី IEP ត្រូវបានអនុវត្តដែរឬអត់​។ តើ​សេវាកម្មដែលត្រូវបានចែងជាលាយលក្ខណ៍អក្សរទៅក្នុងកម្មវិធី IEP ពិត​ជាត្រូវ​បាន​ផ្តល់ជូន​នៅពេល​អាកប្បកិរិយានោះ​មានការសង្ស័យ​​ដែរឬទេ? ប្រសិនបើផែនការ BIP មានពីមុនមកស្រាប់​ តើវាត្រូវបានអនុវត្តតាមការកំណត់ដោយ​កម្មវិធី IEP​ នៅ​ពេល​​​​​កើត​មាន​អាកប្បកិរិយានេះ​​​ដែរ​ឬទេ​? ប្រសិនបើកម្មវិធី IEP រួមបញ្ចូលផែនការ BIP ឬ​គោលដៅ​ដែលបាន​ដោះ​ស្រាយបញ្ហា​អាកប្បកិរិយាសំខាន់ៗ ពេលនោះ​ក្រុម​ការងា​រផ្នែក​ការកំណ​ត់​ឲ្យឃើញ​ពិការភាព ទំនង​ជា​អា​ចនឹង​​​​រកឃើញថា​អាកប្បកិរិយា​នេះ​​មាន​ជាប​​ពាក់ព័ន្ធ​នឹ​ង​ពិការ​ភាព​របស់កូនអ្នក។  លើសពីនេះទៀត អ្នកក៏គួរតែពិចារណា​ថាតើមណ្ឌលសិក្សាធិការ​បាន​ដោះ​ស្រាយរាល់តម្រូវ​ការអាកប្បកិរិយា​ទាំងអស់​របស់កូន​អ្នក​ហើយ​ឬនៅ​។ តើ​បញ្ហាអាកប្បកិរិយាបង្ហាញ​ឲ្យឃើញច្បាស់​ដែរឬទេ​ នៅចំពោះមុខ​ការ​ប្រ​ព្រឹត្តខុស​ដែលនាំឲ្យមានកិច្ច​ប្រជុំ​កំណ​ត់​ឲ្យឃើញ​ពិការភាព? បើដូច្នេះមែន​ តើការវាយតម្លៃ​ FBA ធ្លាប់បានធ្វើដែរឬទេពីមុនមក​? តើផែនការអាកប្បកិរិយាមាន​ពីមុនមកស្រាប់​ដែរ​ឬទេ​? តើកម្មវិធី IEP បានបញ្ជាក់អំពីទំហំ ឬប្រភេទថ្នាក់ជាក់លាក់ណាមួយ​ ប្រភេទនៃមជ្ឈដ្ឋានថ្នាក់រៀន ឬ​កម្មវិធី​សិក្សាពិសេស ឬកែប្រែផ្សេងទៀតដែរឬទេ​? បើដូច្នេះមែន​ តើសមាសធាតុ​កម្មវិធី IEP ទាំងនោះ​ត្រូវបាន​ផ្តល់ជូន​នៅពេលដែល​​ការប្រព្រឹត្ត​ខុស​កំពុង​ត្រូវ​បាន​ពិភាក្សាដែរឬទេ? ប្រសិនបើបញ្ហាអាកប្បកិរិយាដែលកំពុងកើតមា​ន​ មិនត្រូវបានដោះស្រាយដោយបុគ្គលិកឲ្យបាន​សមស្រប​នោះទេ​ អ្នកអាចបញ្ជាក់​ប្រាប់មណ្ឌលសិក្សាធិការ​នេះថា​សិស្ស​មិនគួរ​ត្រូវ​បាន​​ផ្ដល់​ការណែនាំ​ឲ្យ​ការ​បណ្តេញ​ចេញនោះទេ​​។