Menu Close

(8.15) ចុះបើខ្ញុំស្នើសុំឲ្យមានការវាយតម្លៃការអប់រំពិសេស​សម្រាប់កូន​របស់​ខ្ញុំ ប៉ុន្តែ​ខ្ញុំ​មិន​បាន​ធ្វើ​វាជាលាយលក្ខណ៍អក្សរ? 

(8.15) ចុះបើខ្ញុំស្នើសុំឲ្យមានការវាយតម្លៃការអប់រំពិសេស​សម្រាប់កូន​របស់​ខ្ញុំ ប៉ុន្តែ​ខ្ញុំ​មិន​បាន​ធ្វើ​វាជាលាយលក្ខណ៍អក្សរ? 

ច្បាប់រដ្ឋតម្រូវឲ្យធ្វើការវាយតម្លៃការអប់រំពិសេសបន្ត​ បើ​ទោះ​បី​ជា​ការ​ស្នើ​សុំ​ត្រូវ​បានធ្វើឡើងផ្ទាល់មាត់មាតាបិតា/អាណា​ព្យាបាល/អ្នក​មាន​សិទ្ធិអប់រំផ្សេងទៀតក៏ដោយ។ បុគ្គលិកមណ្ឌលសិក្សាធិការដែលទទួលសំណើនោះត្រូវតែជួយមាតាបិតា/អា​ណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀត បើសិនជាមាតាបិ​តា/អាណា​ព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតសុំជំនួយ ក្នុងការដាក់សំណើបញ្ជូន​បន្តជាលាយលក្ខណ៍អក្សរ។1 ការស្នើសុំការវាយតម្លៃដោយផ្ទាល់មាត់ ទោះបីវាមិនត្រូវ​បានអនុវត្ត​ដោយ​មណ្ឌលសិក្សាធិការក៏ដោយ ការ​ស្នើ​សុំនោះ​គួរតែគ្រប់គ្រាន់​ដើម្បីបង្ហាញ​ថាមណ្ឌលសិក្សាធិការបានដឹងឮគ្រប់គ្រាន់អំពីពិការភាព​ដែល​មាន​ការ​ស​ង្ស័យ​សម្រាប់គោលបំណង​រៀបចំកិច្ចប្រជុំក្រុមការងារ​កម្មវិធី​ IEP​ ដើ​ម្បី​ធ្វើការកំណ​ត់​ឲ្យឃើញ​ពិការភាព។2

ទោះបីជាអ្នកបានស្នើសុំការវាយតម្លៃដោយផ្ទាល់មាត់ក៏ដោយ អ្នកក៏គួរ​ធ្វើសំណើ​របស់​អ្នកជា​លាយ​លក្ខណ៍​​អក្សរ ហើយផ្ញើទៅមណ្ឌលសិក្សាធិការ។ នៅក្នុងលិខិតរបស់អ្នក អ្នកត្រូវស្នើសុំការវាយតម្លៃជាក់លាក់សម្រាប់សេវាកម្មអប់រំពិសេស និង​ប្រាប់​មណ្ឌល​សិក្សា​ធិការអំពីមូលហេតុដែលអ្នកគិតថាកូនរបស់អ្នកមានភាពពិការ។ ត្រឹម​តែ​ការ​បង្ហាញពីការ​ព្រួយ​បារម្ភ​របស់អ្នកប៉ុណ្ណោះ​មិនទាន់​គ្រប់គ្រាន់ទេ។3

  1. Title 5 California Code of Regulations (C.C.R.) Sec. 3021(a).[↩]
  2. 34 C.F.R. Sec. 300.534.[↩]
  3. See Saddleback Valley Unified School District v. Student, OAH Case No. 2010100932.[↩]