បាទ/ចាស។ ការផ្អាកការសិក្សាអាចមានភាពសមស្របបាន លុះត្រាតែនៅពេលដែលមធ្យោបាយការកែតម្រូវផ្សេងៗ មិនបាននាំមកនូវកិរិយាមាយាទសមរម្យតែប៉ុណ្ណោះ។ មធ្យោបាយនៃការកែតម្រូវផ្សេងទៀត រួមមានជាអាទិ៍៖ កិច្ចប្រជុំរវាងបុគ្គលិកសាលារៀន និងឪពុកម្តាយ ការបញ្ជូនបន្តការវាយតម្លៃផ្នែកអប់រំពិសេស និងវិធីសាស្រ្តគាំទ្រផ្នែកអាកប្បកិរិយាវិជ្ជមានដោយមានអន្តរាគមន៍តាមលំដាប់ថ្នាក់។ មណ្ឌលសិក្សាធិការ គប្បីប្រើជម្រើសផ្សេងទៀតក្នុងការផ្អាក ឬបណ្តេញ ចេញដើម្បីដោះស្រាយបញ្ហានៃការគេចមិនចូលរៀន ការមករៀនមិនទាន់ពេល និងអវត្តមានផ្សេងទៀតពីសកម្មភាពរបស់សាលា។ [Cal. Ed. Code Sec. 48900(w).]
វាស្ថិតនៅក្នុងឆន្ទានុសិទ្ធិរបស់នាយកគ្រប់គ្រងក្នុងការប្រើប្រាស់វិធីសាស្ត្រផ្សេងជំនួស ដូចជាថ្នាក់គ្រប់គ្រងកំហឹងជំនួសឲ្យការផ្អាក ឬបណ្តេញចេញពីការសិក្សា។ [Cal. Ed. Code Sec. 48900(v).] មណ្ឌលសិក្សាធិការ ក៏អាចអនុវត្តគោលការណ៍ ដែលផ្តល់សិទ្ធិអំណាចដល់គ្រូបង្រៀនដើម្បីតម្រូវឲ្យឪពុកម្តាយ ឬអាណាព្យាបាលរបស់សិស្សដែលត្រូវបានផ្អាកការសិក្សានោះ ចូលរួមនៅម៉ោងថ្ងៃសិក្សាក្នុងថ្នាក់រៀនរបស់កូន ឬអ្នកក្រោមអាណាព្យាបាលរបស់គាត់។ [Cal. Ed. Code Sec. 48900.1.]