Menu Close

(8.8) តើកិច្ចប្រជុំ “កំណ​ត់​ឲ្យឃើញ​ពិការភាព” គឺជាអ្វី? 

(8.8) តើកិច្ចប្រជុំ “កំណ​ត់​ឲ្យឃើញ​ពិការភាព” គឺជាអ្វី? 

កិច្ចប្រជុំកំណ​ត់​ឲ្យឃើញ​ពិការភាព គឺជាកិច្ចប្រជុំកម្មវិធី IEP ដើម្បី​កំណ​ត់ថា​តើសិស្ស​ដែល​មាន​ពិការភាព​អាចត្រូវបាន​បណ្តេញ​ចេញ​ពី​សាលា ឬ​ជំរុញការ​​ផ្លាស់ប្តូរកន្លែងរៀនរបស់​គាត់​លើស​ពី 10 ថ្ងៃនៃថ្ងៃ​សិក្សា ដោយ​សារការប្រព្រឹត្តមិនត្រឹមត្រូវដែរឬទេ។ វាមានមណ្ឌលសិក្សាធិការ មាតាបិតា/អាណាព្យាបាល/អ្នក​មាន​សិទ្ធិ​អប់​រំផ្សេងទៀត និងសមាជិកពាក់ព័ន្ធនៃក្រុមការងារកម្មវិធី IEP របស់សិស្ស​ដូចបានកំណត់ដោយមណ្ឌលសិក្សាធិការ និងមាតាបិតា​/អាណា​ព្យា​បាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀត ហើយត្រូវតែប្រព្រឹត្តទៅក្នុងរយៈ​ពេល 10 ថ្ងៃសិក្សាចាប់ពីថ្ងៃសម្រេចបណ្ដេញសិស្សចេញ ឬប្ដូរកន្លែងរៀន​រប​ស់ពួកគេ។ ក្នុង​កិច្ចប្រជុំ ក្រុមការងារកម្មវិធី​ IEP ពិនិត្យមើល​ព័ត៌មាន​ដែលពាក់ព័ន្ធ​ពី​ឯកសារ​របស់សិស្ស រួម​មាន​កម្មវិធី IEP និងព័ត៌មានមួយចំនួន​ដែល​បា​ន​មក​​ពីគ្រូ និងឪពុកម្តាយ ហើយ​បន្ទាប់​មក​ត្រូវ​ធ្វើការ​សម្រេច​ចិត្តពីរ​យ៉ា​ង​៖ 

  1. តើអាកប្បកិរិយានេះ​បង្កឡើង​ ឬ​មាន​ “ទំនាក់ទំនងដោយ​ផ្ទាល់ និងជា​ទូទៅ​​” ទៅនឹង​ពិការភាពរបស់សិស្សដែឬទេ​ និងជា​ទូទៅ​​” ទៅនឹង​ពិការភាពរបស់សិស្ស ដែរឬទេ​ និង 
  2. តើអាកប្បកិរិយានេះជាលទ្ធផលផ្ទាល់នៃកំហុសរបស់មណ្ឌលសិក្សាធិការក្នុងការអនុវត្តកម្មវិធី IEP ដែរឬទេ?1

ប្រសិនបើក្រុមការងារ​ឆ្លើយថា “បាទ/ចាស” ចំពោះសំណួរណាមួយ​ ពេល​នោះ​សិស្ស​មិន​អាច​ត្រូវ​បានបណ្តេញចេញទេ។  ផងដែរនេះ ការផ្លាស់ប្ដូរកន្លែងរៀននេះ​ តម្រូវឲ្យ​មានការ​យល់ព្រម​ពី​មា​តា​បិតា/អាណា​ព្យា​បាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀត ឬដីកាបង្គាប់​របស់​ចៅ​ក្រម​ ALJ។ ប្រសិនបើក្រុមការងារ​កំណត់ថា​អាកប្បកិរិយា​នេះ​ គឺជាការបង្ហាញ​ឲ្យ​ឃើ​ញ​​​ពិការភាព​​របស់​សិស្ស ដូច្នេះ​​សិស្សនោះ​មានសិទ្ធិត្រលប់កាន់កន្លែងរៀន​ដើម​​របស់ខ្លួនវិញ លើកលែងតែក្រុមការងារ​កម្មវិធី IEP សម្រេច​ចិត្តថា​ការផ្លាស់ប្តូរកន្លែងរៀននោះមាន​ភាព​សមស្រប។ សាលារៀនក៏ត្រូវតែ 1. ធ្វើការវាយតម្លៃអាកប្បកិរិយាមុខងារ (FBA) សម្រា​​ប់សិស្ស លើកលែងតែ FBA ត្រូវបានអនុវត្តមុនពេលការប្រព្រឹត្ត​មិនគប្បី និងអនុវត្តផែនការអន្តរាគមន៍អាកប្បកិរិយា (BIP) ដើម្បីដោះ​ស្រាយបញ្ហាអាកប្បកិរិយារបស់សិស្ស ឬ 2. បើសិនជាសិស្សមាន BIP រួចហើយ ត្រូវកែប្រែ BIP នោះដើម្បី​ដោះស្រា​យ​ចំពោះអាកប្បកិរិយានោះ។2

ប្រសិន​បើ​ក្រុមការងារឆ្លើយថា “ទេ” ចំពោះសំណួរទាំងពីរនេះ សិស្ស​អាច​ត្រូវ​បានបញ្ជូនបន្តទៅទទួលការ​​បណ្តេញចេញ។ 

  1. 34 C.F.R. Sec. 300.530(e).[↩]
  2. 20 U.S.C. Sec. 1415(k)(1)(F); 34 C.F.R. Sec. 300.530(f).[↩]