កូនរបស់អ្នកអាចទទួលការអនុញ្ញាតឲ្យចូលរៀននៅមណ្ឌលសិក្សាធិការមួយផ្សេងទៀតបាន លុះត្រាតែ៖
- គាត់តាំងទីលំនៅស្របច្បាប់នៅក្នុងដែនសមត្ថកិច្ចរបស់មណ្ឌលសិក្សាធិការថ្មី ឬ
- មណ្ឌលសិក្សាធិការបច្ចុប្បន្នរបស់គាត់ផ្តល់ឲ្យគាត់នូវការផ្ទេរឆ្លងមណ្ឌលសិក្សាធិការ។1
មណ្ឌលសិក្សាធិការថ្មី អាចស្នើសុំព័ត៌មាន និង/ឬការណែនាំពីមណ្ឌលសិក្សាធិការចាស់ ហើយបន្ទាប់មកនឹងបើកសវនាការដើម្បីកំណត់ថាតើកូនរបស់អ្នកបង្កគ្រោះថ្នាក់ជាបន្តដល់សិស្ស ឬបុគ្គលិករបស់មណ្ឌលសិក្សាធិការថ្មីទៀតដែរឬទេ។2 សវនាការនេះធ្វើឡើងតាមវិធាន និងនីតិវិធីដូចគ្នានឹងសវនាកាលើការបណ្តេញចេញធម្មតាដែរ។3 ប្រសិនបើបន្ទាប់ពីសវនាការនោះមក មណ្ឌលសិក្សាធិការកំណត់ថាកូនរបស់អ្នក ពិតជាបង្កគ្រោះថ្នាក់ជាបន្ត ពេលនោះមណ្ឌលសិក្សាធិការអាចកំណត់លក្ខខណ្ឌចុះឈ្មោះចូលរៀននៅលើការចូលរួមនៅក្នុងកម្មវិធីដែលបានកំណត់ណាមួយ ឬអាច បដិសេធការស្នើសុំការអនុញ្ញាតឲ្យចុះឈ្មោះចូលរៀននោះ។4 ប្រសិនបើមណ្ឌលសិក្សាធិការកំណត់ថាកូនរបស់អ្នកមិនបង្កគ្រោះថ្នាក់ជាបន្តនោះទេ ពេលនោះមណ្ឌលសិក្សាធិការត្រូវតែអនុញ្ញាតឲ្យគាត់ចូលរៀនសាលារៀនណាមួយរបស់ខ្លួនសម្រាប់រយៈពេលដែលនៅសល់បន្ទាប់ពីការបណ្តេញចេញនោះ ប្រសិនបើគាត់បានតាំងទីលំនៅក្នុងមណ្ឌលសិក្សាធិការថ្មី ឬទទួលបានការផ្ទេរឆ្លងមណ្ឌលសិក្សាធិការនោះ។5 ប្រសិនបើអ្នកមិនបានជូនដំណឹងដល់មណ្ឌលសិក្សាធិការថ្មីអំពីការបណ្តេញចេញពីមណ្ឌលសិក្សាធិការចាស់នោះទេ ហើយមណ្ឌលសិក្សាធិការថ្មីរកឃើញពីការបណ្តេញចេញនោះ ការមិនជម្រាបប្រាប់ព័ត៌មាននេះនឹងត្រូវបានកត់ត្រាទុក ហើយអាចនឹងត្រូវយកមកពិភាក្សានៅក្នុងសវនាការលើការការអនុញ្ញាតចូលរៀនរិញដែលបានពិពណ៌នាខាងលើ។
ប៉ុន្តែ ប្រសិនបើកូនរបស់អ្នកត្រូវបានបណ្តេញចេញដោយសារហេតុផលណាមួយខាងក្រោម ពេលនោះគាត់មិនអាចចុះឈ្មោះចូលរៀននៅក្នុងមណ្ឌលសិក្សាធិការរបស់រដ្ឋកាលីហ្វ័រញ៉ាផ្សេងទៀតក្នុងអំឡុងពេលនៃការបណ្តេញគាត់ចេញបានទេ លើកលែងតែក្នុងករណីសាលាសហគមន៍ប្រចាំខោនធី ឬសាលាតុលាការអនីតិជន៖
- បង្កឲ្យមានរបួសលើរាងកាយធ្ងន់ធ្ងរដល់អ្នកដទៃ (លើកលែងតែក្នុងករណីការពារខ្លួន)
- ការកាន់កាប់កាំបិត គ្រឿងផ្ទុះ ឬវត្ថុគ្រោះថ្នាក់ផ្សេងទៀតដោយគ្មានហេតុផលសមរម្យដែលត្រូវប្រើវត្ថុទាំងនោះនៅសាលារៀន ឬនៅពេលធ្វើសកម្មភាពសាលានៅក្រៅបរិវេណសាលា
- ការយកតាមខ្លួននូវសារធាតុដែលមានការគ្រប់គ្រង
- ចូលរួមក្នុងអំពើប្លន់ ឬចាប់ជំរិតទារប្រាក់។
- ការបំពារបំពាន ឬវាយដំ
- ការកាន់កាប់ ឬការលក់កាំភ្លើង។
- ការគ្រវីកាំបិត។
- ការលក់សារធាតុដែលមានការគ្រប់គ្រងតឹងរឹង។
- ការបំពារបំពានផ្លូវភេទ។6
បន្ទាប់ពីរយៈពេលនៃការបណ្តេញចេញ (ដោយសារហេតុផលណាមួយខាងលើ) ត្រូវបានបញ្ចប់ កូនរបស់អ្នកអាចទទួលបានការអនុញ្ញាតឲ្យចូលរៀននៅក្នុងមណ្ឌលសិក្សាធិការថ្មី ប្រសិនបើគាត់បំពេញបានតាមលក្ខខណ្ឌតម្រូវនៃទីកន្លែងស្នាក់នៅ ឬការផ្ទេរឆ្លងមណ្ឌលសិក្សាធិការ។ ការអនុញ្ញាតឲ្យចុះឈ្មោះចូលរៀននឹងត្រូវបានពិចារណា លុះត្រាតែក្រោយពេលសវនាការ មណ្ឌលសិក្សាធិការថ្មីកំណត់ថាគាត់មិនបង្កគ្រោះថ្នាក់ជាបន្ត។
ប្រសិនបើកូនរបស់អ្នកត្រូវបានបណ្តេញចេញ ហើយបានចុះឈ្មោះចូលរៀនមណ្ឌលសិក្សាធិការថ្មី ពេលនោះមណ្ឌលសិក្សាធិការថ្មីត្រូវបន្តផ្តល់សេវាកម្មអប់រំពិសេស និងសេវាកម្មពាក់ព័ន្ធដល់កូនរបស់អ្នកប្រហាក់ប្រហែលគ្នាទៅនឹងកម្មវិធី IEP បច្ចុប្បន្នរបស់សិស្ស។
- Cal. Ed. Code Secs. 46600(c) (ផ្ទេរសម្រាប់សិស្សដែលត្រូវបានបណ្តេញចេញ), 46601 (បណ្តឹងឧទ្ធរណ៍) & 46603 (ការអនុញ្ញាតឲ្យចូលរៀនវិញជាបណ្តោះអាសន្ន)។[↩]
- Cal. Ed. Code Secs. 48915.1(a)-(b).[↩]
- Cal. Ed. Code Sec. 48918.[↩]
- Cal. Ed. Code Secs. 48915.1(c)-(d).[↩]
- Cal. Ed. Code Sec. 48915.1(e).[↩]
- Cal Ed. Code Secs. 48915.1, 48915(a) & (c), 48915.2(a).[↩]
