Menu Close

(8.23) កូនរបស់ខ្ញុំមានបញ្ហាអាកប្បកិរិយាដែលអាចធ្វើឲ្យគាត់ប្រឈម​នឹងការផ្អាកការសិក្សា​ និង/ឬ​ការ​បណ្តេញ​ចេញ​។ តើមានសេវាកម្ម​ពិសេស ឬការការពារសម្រាប់គាត់ដែរឬទេ​?

(8.23) កូនរបស់ខ្ញុំមានបញ្ហាអាកប្បកិរិយាដែលអាចធ្វើឲ្យគាត់ប្រឈម​នឹងការផ្អាកការសិក្សា​ និង/ឬ​ការ​បណ្តេញ​ចេញ​។ តើមានសេវាកម្ម​ពិសេស ឬការការពារសម្រាប់គាត់ដែរឬទេ​?

ក្រោមច្បាប់របស់រដ្ឋ និងសហព័ន្ធនាពេលបច្ចុប្បន្ននេះ មជ្ឈមណ្ឌល​សិក្សាធិការ ត្រូវ ផ្តល់សេវា ​និង​ការគាំទ្រ​នានា​​ទាក់ទងនឹង​អាកប្បកិរិយា រួមមាន​ការវាយ​តម្លៃ​មុខងារអាកប្បកិរិយាលម្អិត និង​ផែនការ​អន្តរាគមន៍​​​អាកប្បកិរិយាវិជ្ជមាន​ជាដើម​ ប្រសិនបើ​ចាំបាច់ នៅ​ពេលដែល​សិស្សណា​​ម្នាក់​មាន​អាកប្បកិរិយា​ដែល​ប៉ះពាល់​ដល់​ការសិក្សារបស់សិស្សនោះ ឬដល់សិស្សដទៃទៀត។ [Cal. Ed. Code Sec. 56520(b)(3). [មើលការវាយតម្លៃ​ និងការធ្វើផែនការអាកប្បកិរិយា​វិជ្ជមាននៅ​តាម​សាលា៖ ព្រឹត្តិ​បត្រ​ព័ត៌មានប្រចាំខែមិថុនា ឆ្នាំ2015 និង http://www.disabilityrightsca.org/pubs/CM6001.pdf.]

ប្រសិនបើកូនរបស់អ្នកមានអាកប្បកិរិយាដែលប៉ះពាល់ដល់ការសិក្សារ​បស់កូន​អ្ន​ក ឬកុមារដទៃទៀត​ ពេលនោះ​ច្បាប់សហព័ន្ធតម្រូវឲ្យក្រុមការងារ​កម្មវិធី​ IEP ត្រូវ​ធ្វើការពិចារណាថាតើការគាំទ្រផ្នែក​អាកប្បកិរិយា ​និង​យុទ្ធសាស្រ្ត​​ និងសេវាកម្ម​មួយ​ណា​ដែលត្រូវការចាំបាច់​ ដើម្បីឲ្យកូន​របស់អ្នក​អាច​ទទួល​បាន​​អត្ថប្រយោជន៍​ ពីការអប់រំនៅក្នុងមជ្ឈដ្ឋាន​ដែលមានការរឹតបណ្តឹងតិចតួច។ [34 C.F.R. Sec. 30​0.​324(a)(2), (b)(2); Cal. Ed. Code Sec. 56521.2(b).] មណ្ឌលសិក្សាធិការ ត្រូវ​ផ្ត​ល់​ប្រភេទនៃការវាយតម្លៃ ផែនការ សេវាកម្ម ឬការគាំទ្រដែលក្រុមការងារ​ផែនការ​ IEP របស់កូនអ្នកកំណត់ថាចាំបាច់ដើម្បីជួយដោះស្រាយ​បញ្ហា​អាកប្បកិរិ​យាកូន​អ្នក​។  អាកប្បកិរិយារបស់កូនអ្នក មិនគួររារាំងគាត់មិនឲ្យ​ទទួលបានឱកាស​សម្រា​​ប់​​អត្ថប្រយោជន៍​ពីការអប់រំ ឬទទួលការអប់រំក្នុងមជ្ឈដ្ឋានដែល​មាន​ការ​រឹត​បណ្តឹងតិចតួចទេ។ 

ប្រសិនបើកូនរបស់អ្ន​កមានបញ្ហាអាកប្បកិរិយាធ្ងន់ធ្ងរ ដូចជា​មានភាព​ឆេវឆាវ ឬ​អាកប្បកិរិយា​បង្ក​គ្រោះ​ថ្នាក់​​​ដល់ខ្លួនឯងជាដើម​ ពេលនោះ​ក្រុមការងារ​កម្មវិធី​ IE​P គួរពិចារណាថាតើកូនរបស់អ្នក​ត្រូវការ​ការ​វាយ​តម្លៃ​អាកប្បកិរិយាមុខងារ (Functional Behavioral Assessment, FBA) ឬផែនការអន្តរាគមន៍ អាកប្ប​កិរិយា (Behavioral Intervention Plan, BIP) ដែរឬទេ​ រួមជាមួយនឹងការពិ​ចារណា​លើ​សេវាកម្ម ឬ​យុទ្ធសាស្ត្រ​ផ្សេង​ទៀតដើម្បីដោះស្រាយតម្រូវ​ការអាកប្បកិរិយា​របស់​គាត់។ ប្រសិនបើកូនរបស់អ្នកមានផែនការ​ BIP ដែលមិន​ទាន់មានប្រសិទ្ធភាព​នៅ​ក្នុងការដោះស្រាយ​បញ្ហា​អាកប្បកិរិយាខុសប្រក្រតី​របស់កូនអ្នកបាននោះទេ​ អ្នកគួរបង្ហាញប្រាប់​​អំពីបញ្ហា​នេះទៅដល់​​ក្រុមការងារ​កម្មវិធី​ IEP និងស្នើសុំឲ្យ​កូន​របស់អ្នក​ទទួលបាន​ការវាយតម្លៃ​ FBA លម្អិត ដើម្បីឲ្យក្រុម​ការងា​រកម្មវិធី IEP មាន​ព័ត៌មានគ្រប់គ្រាន់ដើម្បី​ធ្វើការអភិវឌ្ឈផែនការ​ ​BIP បានលម្អិតជាងនេះ​។

សូមចង​ចាំថាមុនពេលសិស្សដែលមានពិការភាពអាចត្រូវបានបណ្តេញចេញ មណ្ឌល​​សិក្សាធិការ​ត្រូវរៀបចំ​កិច្ចប្រជុំកំណត់ការ​សម្តែង​ចេញ​​អាកប្បកិរិយា។ ប្រសិនបើមណ្ឌលសិក្សាធិការចង់បណ្តេញសិស្សចេញដោយសារ​អាកប្បកិរិយា​ណាមួយ​ដែលបាន​ផ្តោត​ជា​គោលដៅ​សម្រាប់​ការផ្លាស់ប្តូរ​ក្រោមផែនការ​ BIP ដែល​​មាន​នៅក្នុងកម្មវិធី IEP របស់សិស្ស ពេលនោះ​ក្រុម​ការងារ​​កម្មវិធី​ IEP ចាំបាច់​ត្រូវ​តែ​រកឲ្យ​ឃើញច្បាស់ថា​​អាកប្បកិរិយានេះ​ គឺជាការ​សម្តែង​ឲ្យ​ឃើញនូវ​​ពិការភាព​​​​​របស់​សិស្ស។ ម្យ៉ាង​ទៀត​ មណ្ឌលសិក្សាធិការអាចនឹង​មិនបាន​ការអនុវត្ត​​ផែនកា​រ​ BIP ដែលតម្រូវ​ឲ្យ​មាន​នៅក្នុង​កម្មវិធី IEP។ ទោះ​ក្នុង​ស្ថានភាព​ណាមួយក៏ដោយ​​ ការបណ្តេញចេញនេះ​ អាច​នឹងត្រូវបាន​ហាមឃាត់។ ដូច្នេះ អ្នកត្រូវតែប្រាកដថា​ផែនការ​​ BIP របស់កូនអ្នក ដោះស្រាយ​បញ្ហា​​អាកប្បកិរិយា​​របស់​កូនអ្នកយ៉ាង​ជាក់​​​លាក់​​គ្រប់ជ្រុងជ្រោយ។ ​នេះ​នឹង​ការពារ​កូនអ្នកបាន​ល្អ​ប្រសើរជាងមុនពី​ការ​បញ្ជូ​ន​​​​បន្ត​សម្រាប់​​ការបណ្តេញ​ចេញ​ដោយសារ​អាកប្បកិរិយា​​ទាំង​នោះ​។ មណ្ឌល​សិក្សា​ធិការ អាចនឹងផ្អាកសិស្សដែលត្រូវការការអប់រំពិសេសដោយសារ​កាប្រព្រឹត្តខុស​ ទោះបី​អាកប្បកិរិយាពាក់ព័ន្ធនោះ​ ត្រូវបានផ្តោត​ជា​គោលដៅ​សម្រា​ប់​ការផ្លាស់ប្តូរ​នៅ​ក្នុងផែនការ​​​ BIP របស់​​សិស្ស​ក៏​ដោយ​ (យោង​តាម​​ដែន​កំណត់​លើការផ្អាកការសិក្សា​ដែលបានពិភាក្សាខាងលើ)។ ប៉ុន្តែ នៅក្នុងការណែ​នាំ​នាពេលថ្មីៗនេះ ការិយាល័យនៃសេវាកម្មអប់រំពិសេស និងស្តារនីតិសម្បទា (Office of Special Education and Rehabilitation Services, OSERS) បាន​បញ្ជា​ក់ថាច្បាប់​ IDEA មិនផ្តល់ឲ្យ​បុគ្គលិក​សាលា​នូវសិទ្ធិអំណាច​ទូលំ​ទូលា​យ​​ក្នុង​ការផ្អាកការសិក្សា​​រយៈពេល​តិចជាងដប់ថ្ងៃ​ ដោយមិនបាន​ពិចារណា​ថាតើ​កម្មវិធី IEP ឬផែនការ​ BIP របស់កុមារ​ត្រូវបានដោះស្រាយបញ្ហា​អាកប្បកិរិយា​របស់​គាត់​បាន​សមស្រប​ដែរឬទេ​។ ម្យ៉ាង​ទៀត ការផ្អាកការសិក្សា​ច្រើនលើក​ច្រើន​សារ​ក្នុង​​រយៈពេល 10 ថ្ងៃ ឬតិចជាងនេះ​អាចបង្ហាញ​ថា​កម្មវិធី​​​ IEP របស់​កុមារ​មិនត្រូវបាន​គណនាឲ្យបាន​សមស្រប​ដើម្បីផ្តល់នូវអត្ថប្រយោជន៍​អប់រំ​គ្រប់​គ្រាន់​នោះទេ​ ហើយក្រុមការងារ​កម្មវិធី​ IEP គួរតែដោះស្រាយបញ្ហា​តម្រូវការ​សម្រាប់​​ជំនួយ​ផ្នែក​អាកប្បកិរិយា​បន្ថែម​ទៀត​។ [OSERS, Dear Colleague Letter on the Inclusion of Behavioral Supportsin Individualized Education Plans, available at: https://www2.ed.gov/policy/gen/guid/school-discipline/files/dcl-on-pbis-in-ieps–08-01-2016.pdf.]