Menu Close

(8.11) តើមានកាលៈទេសៈ​ណាមួយ​ដែលសាលារៀន​អាចផ្លាស់ប្តូរ​ទីកន្លែង​​សិក្សា​របស់កូនខ្ញុំបាន​​ភ្លាមៗ​​ដែរឬទេ​? 

(8.11) តើមានកាលៈទេសៈ​ណាមួយ​ដែលសាលារៀន​អាចផ្លាស់ប្តូរ​ទីកន្លែង​​សិក្សា​របស់កូនខ្ញុំបាន​​ភ្លាមៗ​​ដែរឬទេ​? 

បាទ/ចាស។​ ក្នុងកាលៈទេសៈ​ជាក់លាក់មួយចំនួន​ មណ្ឌលសិក្សាធិការ​អាចប្ដូរ​កន្លែ​ង​រៀ​​នរបស់កូនអ្នកទៅទីកន្លែងផ្សេង​ទៀត​ណា​មួយ​​បាន​​ភ្លាមៗ និង​បន្ត​ទុក​កូន​របស់អ្នកនៅទីនោះរហូតដល់រយៈ​ពេល 45 ថ្ងៃសិក្សា​ បើ​ទោះ​បីជា​​​អាក​ប្បកិរិយា​​​នោះ​​ត្រូវ​បាន​រកឃើញថាជា​ការបង្ហាញ​ឲ្យឃើញ​ពិការភាព​របស់​គាត់ក៏ដោយ។ ក្នុងសា្ថនភាពនេះ ការដាក់នៅ​កន្លែង​សិក្សា​ផ្សេងទៀត​នោះ​ ត្រូវ​បាន ហៅថា “មជ្ឈដ្ឋាន​អប់រំ​ជំនួស​បណ្តោះអាសន្ន”។ 

កូនរបស់អ្នកអាចត្រូវបានគេដាក់បញ្ជូលក្នុង “មជ្ឈដ្ឋាន​អប់រំជំនួស​ប​ណ្តោះ​​អាសន្ន” ប្រសិនបើមណ្ឌលសិក្សា​ធិការ​​​អះអាងថាគាត់​បានប្រព្រឹត្ត​អំពើ​ណាមួយ​​ដូច​ខាងក្រោម៖ 

  1.  បានយកអាវុធទៅសាលារៀន ឬបានកាន់កាប់អាវុធនៅសាលារៀន ឬ​នៅ​​ក្នុងបរិវេណសាលារៀន ឬនៅកម្មវិធី/ព្រឹត្តិការណ៍របស់សាលារៀន 
  2.  មានចេតនា​យកតាមខ្លួន ឬ​ប្រើប្រាស់​ថ្នាំ​ញៀន​ខុសច្បាប់ ឬ​លក់ ឬ​ជំរុញ​ឲ្យ​​មានការ​លក់​ថ្នាំ​ញៀនណាមួយ​នៅ​ពេល​​​នៅសាលា​ ក្នុងបរិវេណសាលា​ ឬក្រៅបរិវេណសាលារៀន​ 
  3.  ធ្វើឲ្យរងរបួសរូបរាងកាយធ្ងន់ធ្ងរលើមនុស្សម្នាក់ផ្សេងទៀត ពេល​​​នៅ​សា​លា​ ក្នុងបរិវេណសាលា​ ឬ​ក្រៅ​បរិវេណ​សាលា​រៀន​។ “របួសរាងកាយធ្ងន់ធ្ងរ” មានន័យថា៖ ហានិភ័យខ្ពស់​ប្រឈមនឹង​ការស្លាប់ ឬការ​ឈឺចាប់លើរូបរាងកាយធ្ងន់ធ្ងរ ឬការ​ខូច​ទ្រង់​ទ្រាយ​រូបរាង​ជាក់ស្តែង​និងរយៈពេល​វែង​ ឬការបាត់​បង់រយៈពេលវែង​ ឬភាព​ចុះខ្សោយ​មុខងារ​សារពាង្គកាយ សរីរាង្គ​ ឬផ្លូវចិត្ត​។​1

ទោះបីមណ្ឌលសិក្សាធិការព្យាយាមដកយកកូនរបស់អ្នកទៅកាន់​មជ្ឈ​ដ្ឋា​ន​​អប់រំ​ជំនួស​បណ្តោះអាសន្ន​ក៏​ដោយ ប៉ុន្តែ​មណ្ឌលសិក្សាធិការ​នៅតែ​ត្រូវ​ជួបអ្នកក្នុងរយៈពេល 10​ ថ្ងៃសិក្សា ​ដើម្បី​បើក​កិច្ច​ប្រជុំ​​កំណ​ត់​ឲ្យឃើញ​ពិការ​ភាព។​ 

អ្នកអាចដាក់ពាក្យបណ្ដឹងសុំនីតិវិធីត្រឹមត្រូវ​តាមផ្លូវ​ច្បាប់​ ដើម្បីមិន​ឯក​ភា​ព​​នឹងការ​សម្រេច​របស់​កិច្ចប្រជុំកម្មវិធី IEP ផ្នែក​​​កំណ​ត់​ឲ្យឃើញ​ពិ​កា​រ​ភា​ព ទៅលើ​ការបណ្តេញចេញនោះ​ រួមទាំង​ការ​ផ្លាស់​កូនរបស់​អ្នកទៅ​មជ្ឈ​ដ្ឋាន​អប់រំជំនួសបណ្តោះអាសន្នណាមួយ​ផងដែរ​។ ប្រសិនបើអ្នកដាក់ពាក្យសុំ​នីតិវិធីត្រឹមត្រូវ​តាមផ្លូវ​ច្បាប់ដើម្បី​ជំ​ទា​ស់​នឹង​ការ​ដាក់​កូន​របស់​អ្នក​នៅក្នុងមជ្ឈដ្ឋាន​បណ្តោះអាសន្នណាមួយ​ ឬ​ការ​ស​ម្រេចចិត្តផ្សេងទៀតរបស់ក្រុមការងារអំពី​ថាតើអាកប្បកិរិយា​នេះ​ជាកា​រកំណ​ត់​ឲ្យឃើញ​ពិការភាពណាមួយ​​ឬយ៉ាងណា ពេលនោះ​​​ ALJ នឹង​សម្រេ​ចចិត្ត—ក្នុងសវនាការពន្លឿន​មួយ​​—​ថាតើត្រូវបញ្ជូនកូន​របស់​អ្នក​មក​កន្លែងដើម​វិញ​ ឬត្រូវ​​ទុក​ឲ្យគាត់​ (ឬបញ្ជាឲ្យគាត់) ស្ថិត​នៅ​ក្នុង​​កន្លែង​​រៀនជំនួសណាមួយ​ក្នុង​​រយៈពេល 45 ថ្ងៃ។2 

ក្នុងអំឡុងពេលជំទាស់ទៅនឹង​មជ្ឈដ្ឋាន​បណ្តោះអាសន្ន ឬការកំណត់​របស់​មណ្ឌលសិក្សា​ធិការដែល​​ថា​អាកប្បកិរិយា​​នេះ​មិនមែនជាការកំណ​ត់​ឲ្យឃើ​ញ​​ពិការភាពរបស់កូនអ្នកទេ​ នោះ​កូនរបស់អ្នក​នឹងត្រូវ​បន្ត​ស្ថិត​នៅ​ក្នុង​មជ្ឈដ្ឋាន​ណា​មួយ​ដែលមណ្ឌលសិក្សាធិការបានដាក់បញ្ចូល​គាត់ក្នុង​កន្លែង​​នោះ​។3 សវនាការនោះត្រូវតែធ្វើឡើងក្នុងរយៈពេល 20 ថ្ងៃសិក្សា គិត​ចាប់​ពី​ថ្ងៃ​ដែ​ល​អ្នកស្នើសុំ ហើយ​ ALJ ត្រូវតែ​ចេញសេចក្តីសម្រេចក្នុងរយៈពេល 10 ថ្ងៃ​សិក្សាក្រោយពីបានបញ្ចប់សវនាការ​។ ត្រូវមាន “កិច្ចប្រជុំរកដំណោះស្រាយ” ឬ​ការសម្រុះសម្រួល​ដែល​បាន​ធ្វើឡើង​ក្នុង​រយៈពេលប្រាំពីរ​ថ្ងៃ​បន្ទាប់​ពី​ការ​ស្នើសុំ​នោះផងដែរ​។4 សូមមើល ជំពូក 6 ព័ត៌មានស្ដីពីនីតិវិធី​ត្រឹម​ត្រូវ​តាម​ផ្លូវ​ច្បាប់/ពាក្យបណ្តឹងពីបទអនុលោមភាព។ 

មណ្ឌលសិក្សាធិការក៏អាចស្នើសុំឲ្យមានសវនាតាមនីតិវិធីត្រឹមត្រូវ​តាមផ្លូវ​ច្បាប់ណាមួយ​ ដើម្បីស្នើសុំ​ ALJ បង្គាប់ឲ្យ​ផ្លាស់ប្តូរទីកន្លែងរៀនផងដែរ​​ ប្រ​សិ​នបើ​មណ្ឌលសិក្សាធិការ “ជឿ​ជាក់​ថាការទុកនៅ​​កន្លែងបច្ចុប្បន្ន​រប​ស់​​​កុមារ ច្បាស់ជា​អាច​​បង្ក​ឲ្យ​មានការរង​របួស​​ដល់​កុមារ ឬអ្នកដទៃ​​ទៀ​ត​បាន​”។5 ប្រសិនបើ ALJ កំណត់ថាការទុក​សិស្ស​នៅក្នុងក​ន្លែ​ងរៀន​បច្ច​ប្បន្ន ​ច្បា​ស់ជា​អាច​បណ្តាល​ឲ្យ​សិស្ស ឬអ្នកផ្សេងទៀតរងរបួស ដូច្នេះ​គាត់​អាច​ប​ង្គាប់​ឲ្យមានការផ្លាស់ប្តូរ​កន្លែងរៀនជំនួស​បណ្តោះអាសន្ន​ដែលសម​ស្រប ក្នុងរយៈពេលមិនលើសពី 45 ថ្ងៃសិក្សាឡើយ​។6 

ខណៈពេលដែលស្ថិតនៅក្នុងមជ្ឈដ្ឋាន​​អប់រំជំនួសបណ្តោះអាសន្ន ក្នុង​អំ​ឡុង​ពេលនៃការផ្អាករយៈពេលវែង (ឬការបណ្តេញចេញ) សិស្សនៅតែ​មាន​សិទ្ធិ​​ទទួលបានការអប់រំសាធារណៈ​សមស្រប​ដោយឥតគិតថ្លៃ​ ដែល​អាច​ឲ្យសិស្សមានវឌ្ឍនភាពយ៉ាងសមស្របនៅក្នុងកម្មវិធីសិក្សាទូទៅ និង​មាន​វឌ្ឍភាពយ៉ាងសមស្រប​​​ឆ្ពោះទៅ​រកការសម្រេចគោលដៅដែ​លបាន​កំណត់​នៅក្នុ​ងកម្មវិធី IEP របស់កុមារ។ នេះរួមបញ្ចូលនូវ​សេវាកម្ម និងការកែសម្រួល​អន្តរាគមន៍​អាកប្បកិរិយា​ ដើម្បីឲ្យ​អាកប្បកិរិយា​ដែលនាំ​ឲ្យ​មានការ​ដាក់​សិស្ស​បញ្ចូល​ទៅក្នុងមជ្ឈដ្ឋាន​អប់រំបណ្តោះអាសន្ននោះ កុំ​ឲ្យ​កើត​មានសាជាថ្មី​។7 

  1. 20 U.S.C. Secs. 1415(k)(1)(G) & (7)(d)); 34 C.F.R. Sec. 300.530(g).[↩]
  2. 20 U.S.C. Sec. 1415(k)(3)(B); 34 C.F.R. Sec. 300.532(b).[↩]
  3. 20 U.S.C. Sec. 1415(k)(4)(A).[↩]
  4. 20 U.S.C. Sec. 1415(k)(4)(B); 34 C.F.R. Sec. 300.532(c).[↩]
  5. 34 C.F.R. Sec. 300.532(a).[↩]
  6. 20 U.S.C. Sec. 1415(k)(3)(B)(ii)(II); 34 C.F.R. Sec. 300.532(b)(2)(ii).[↩]
  7. 34 C.F.R. Sec. 300.530(d).[↩]