កុមារដែលមានពិការភាព អាចទទួលការដាក់វិន័យ (ផ្អាក ឬបណ្តេញចេញ) ក្នុងហេតុផលដូចគ្នា និងក្នុងកម្រិតមួយដូចគ្នាទៅនឹងកុមារដែលគ្មានពិការភាពដែរ។ ប៉ុន្ដែមានវិធាន និងការការពារបន្ថែមមួយចំនួនដែលសាលាត្រូវអនុវត្តតាម។ វិធានទាំងនេះ មានគោលបំណងចម្បងដើម្បីធានាថាសាលា ត្រូវគិតពិចារណាទៅលើពិការភាពរបស់កូនអ្នកទៅតាមដំណាក់កាលផ្សេងៗនៃវិធានការវិន័យ។ វិធានទាំងនេះរួមមាន៖
- ការកំណត់ការសម្តែងឲ្យឃើញនូវអាកប្បកិរិយា៖ ការត្រួតពិនិត្យ ពិសេសដែលពិនិត្យមើលថាតើពិការភាពរបស់កូនអ្នក ឬការខកខាន របស់សាលាក្នុងការអនុវត្តតាមកម្មវិធី IEP របស់គាត់នាំឲ្យមានការ ប្រព្រឹត្តខុសដែលកូនរបស់អ្នកបានប្រព្រឹត្តតាមការចោទប្រកាន់។
- ស្ថានភាពពិសេសសម្រាប់បទល្មើសដែលពាក់ព័ន្ធនឹងអាវុធ គ្រឿងញៀន និងរបួសរូបរាងកាយធ្ងន់ធ្ងរ។
- វិន័យរបស់កុមារដែលមានពិការភាព ប៉ុន្តែមិនទាន់បានកំណត់ថាមាន សិទ្ធិទទួលបានកម្មវិធី IEP និង
- វិន័យរបស់កុមារដែលមានពិការភាពដែលមានសិទ្ធិទទួលបានផែន ការផ្នែក 504។
ការការពារសុវត្ថិភាពពិសេសទាំងនេះ ក្នុងករណីពួកវាមានជាប់ពាក់ព័ន្ធនឹងរបៀបក្នុងការការពារកូនអ្នកដែលមានពិការភាព ទាំងនៅក្រោមកម្មវិធី IDEA និងផ្នែក 504។ សូមមើលសំណួរទី 7 ដល់ទី 20។