Menu Close

(8.26) ប្រសិនបើបន្ទាប់ពីកិច្ចប្រជុំកំណត់ការ​សម្តែង​ចេញ​​អាកប្បកិរិយា ឬកិច្ចប្រជុំផ្នែក​ 504 ក្រុមការងារ​បាន​ផ្តល់​ការណែនាំ​ឲ្យ​បណ្តេញសិស្ស​ចេញ (ហើយអ្នកជ្រើសរើស​មិនតវ៉ានឹង​ការណែនាំ​តាម​រយៈការអនុវត្ត​តាម​ច្បាប់​) តើមាន​នីតិវិធី​សម្រាប់សវនាការបណ្តេញចេញ និងសម្រាប់​​បណ្តឹងឧទ្ធរណ៍មានអ្វីខ្លះ?

ប្រសិនបើក្រុមការងារ​កម្មវិធី​ IEP ណែនាំការបញ្ជូនបន្តសម្រាប់ការបណ្តេញចេ​ញ ពេលនោះ​មណ្ឌលសិក្សា​ធិការ​​​ត្រូវតែ​បើក​សវនាការបណ្តេញចេញ។

សវនាកា​រ​ត្រូវតែកំណត់ពេល​រៀបចំ​ឡើង​ក្នុងរយៈពេល​សាមសិបថ្ងៃ ​បន្ទាប់​ពីការ​សម្រេច​​ចិត្តលើ​ការ​​បណ្តេញ​សិស្ស​នោះ​​ ត្រូវបានធ្វើឡើង​​។ [Cal. Ed. Code Sec. 48918.] នៅពេលដែលបានកំណត់ពេល​​រួចហើយ​ នោះ​អ្នកមានសិទ្ធិពន្យារពេល​សវនាការលើការ​បណ្តេញចេញនោះ​ដោយស្វ័យប្រវត្តិ​រហូតដល់ 30 ថ្ងៃដើម្បី​ត្រៀម​​រៀបចំខ្លួនឲ្យបានគ្រប់គ្រាន់។ [Cal. Ed. Code Sec. 48918(a).] អ្នកគួរ​តែ​ចូល​រួមក្នុងសវនាការជាមួយអ្នកជំនាញ និងអ្នកគាំទ្រ​ដើម្បីផ្តល់ទឡ្ហីករណ៍​ប្រឆាំង​​នឹង​ការបណ្តេញ​ចេញ (ជាទូទៅគឺជាទឡ្ហីករណ៍ដដែល ដែលត្រូវបានបង្ហាញនៅ​ក្នុង​កិច្ច​ប្រជុំកំណត់ការ​សម្តែង​ចេញ​​អាកប្បកិរិយា)។

ការពិភាក្សាពេញ​លេញ​អំពីនីតិវិធីគ្រប់គ្រងសវនាការលើ​ការ​បណ្តេញចេញ និង​សម្រាប់បណ្តឹងឧទ្ធរណ៍​ណា​មួយ​​ទៅលើ​លទ្ធផលនៃសវនាការទាំងនោះ គឺហួស​ពីវិសាលភាពខ្លឹមសារ​នៃ​សៀវ​ភៅណែនាំនេះ។ អ្នកគួរតែរកព័ត៌មាន​ពីច្បាប់អប់រំ​រដ្ឋកាលីហ្វ័រញ៉ា ផ្នែក 48918 – 48926 សម្រាប់ព័ត៌មានបន្ថែម​ ក៏​ដូចជា​គោល​នយោបា​យ​មណ្ឌលសិក្សាធិការរបស់អ្នកសម្រាប់សវនាការលើ​ការបណ្តេញ​ចេញ​។