Menu Close

(8.7) តើកូនរបស់ខ្ញុំដែលមានពិការភាពអាចត្រូវបានព្យួរការ​សិក្សា ឬប​ណ្តេញ​ចេញពីសាលាក្រោមស្ថានភាព​ណាខ្លះ? 

(8.7) តើកូនរបស់ខ្ញុំដែលមានពិការភាពអាចត្រូវបានព្យួរការ​សិក្សា ឬប​ណ្តេញ​ចេញពីសាលាក្រោមស្ថានភាព​ណាខ្លះ? 

សិស្សដែលមានពិការភាពត្រូវស្ថិតនៅក្រោមវិធាននៃការព្យួរការ​សិក្សាដូ​ចគ្នានឹង​សិស្ស​ដែល​មិនមាន​ពិការភាព​ដែរ​។  ប៉ុន្តែ មុនពេលមណ្ឌលសិក្សាធិការអាចផ្តល់ការណែនាំឲ្យ​ធ្វើការបណ្តេញ​ចេ​ញ​​សិស្សដែលមានពិការភាព ពេលនោះ​ត្រូ​វ​រៀបចំកិច្ចប្រជុំស្តីពី​ “ការកំណ​ត់​ឲ្យឃើញ​ពិការភាព​​” ​​ដើម្បីពិភាក្សាថា​តើ​អាកប្បកិរិយា​​របស់​សិស្ស​មាន​ពាក់ព័ន្ធនឹងពិការភាពរបស់គាត់ដែរឬអត់​​ ឬថា​តើ​កម្មវិធី IEP របស់​គា​ត់​ត្រូវ​បាន​អនុវត្ត​ដែរឬយ៉ាង​ណា​។1

បើអាកប្បកិរិយានេះពាក់ព័ន្ធទៅនឹងពិការភាពរបស់សិស្ស ឬបើ​កម្មវិធី IEP របស់គាត់​មិនត្រូវ​បាន​អនុវត្ត​នោះ​ទេ ពេលនោះ​សិស្សមិន​អាចត្រូវ​បាន​បណ្តេញចេញ​ពីការសិក្សាទេ ហើយសេវាកម្មសមស្រប​ចាំបាច់​ត្រូវ​បាន​​​កំណត់ និង​ផ្តល់ដល់សិស្ស។  ការកំណត់កន្លែងរៀន គឺជាការសម្រេចចិត្ត​របស់ក្រុម​ការ​ងារកម្មវិធី​ IEP ហើយ​ការ​បណ្តេញ​​ចេញ​ពីសាលាគឺជា “ការផ្លាស់ប្តូរកន្លែងរៀន​”។  ការផ្លាស់ប្តូរកន្លែងរៀនដូចជាការបណ្តេញចេញនេះ​ជាដើម មិនអាច​ធ្វើ​ទៅ​បានទេ បើគ្មាន​​ការរៀប​ចំកិច្ច​ប្រជុំស្តីពី​ “ការកំណ​ត់​ឲ្យឃើញ​ពិការភាព​” នោះទេ​។ ក្រុមការងារ​កម្មវិធី​ IEP ត្រូវតែមានការរៀប​ចំកិច្ចប្រជុំ “ការកំណ​ត់​ឲ្យ​ឃើ​ញ​ពិការភាព” នៅ​ពេល​​មាន​ “ការផ្លាស់ប្តូរកន្លែងរៀន”។ 

“ការផ្លាស់ប្តូរកន្លែងរៀន​” ក៏ប្រព្រឹត្ត​ទៅ​ផងដែរ ​នៅ​ពេល​ដែល​សិស្សត្រូវ​បា​នព្យួរការ​សិក្សាច្រើន​ជាង​រយៈពេល​ 10 ថ្ងៃជាប់ៗគ្នា ឬ​នៅពេល​ដែល​សិស្ស​ទទួលបាន​ការព្យួរការ​សិក្សា​បង្គរ​លើសពី 10 ថ្ងៃ​ដែល​បង្កើត​បាន​ជាទម្រង់​នៃដកចេញ​ពីការសិក្សា ​ដោយសារតែ​លក្ខណៈ​ប្រហា​ក់​ប្រហែល​គ្នា​នៃ​ការ​ព្យួរការ​សិក្សា​ និង/ឬភាពស្រដៀងគ្នានៃ​ឧបត្តិហេតុ​កើតឡើង​។2 ក្នុងស្ថានភាពនេះ មណ្ឌលសិក្សាធិការក៏ត្រូវរៀប​ចំកិច្ចប្រជុំស្តីពី​ការ​កំ​​ណ​​ត់​ឲ្យឃើញ​ពិការភាព​ផងដែរ​ ដើម្បី​កំណត់​តម្រូវការ និ​ង​សេ​វាកម្ម​អប់រំ ​អា​កប្បកិរិយា និងកន្លែងរៀនរបស់​សិស្ស​។  មណ្ឌលសិក្សា​ធិការមិនអាចផ្លាស់ប្តូរកន្លែងរៀន​របស់​កូនអ្នក​ដោយ​គ្មាន​កា​​រយល់ព្រមពីអ្នក ឬដោយគ្មាន​កិច្ចប្រជុំកំណ​ត់​ឲ្យឃើញ​ពិការភាព​ឡើ​យ​ លើ​កលែង​តែអាកប្បកិរិយា​ធ្ងន់ធ្ងរ​ជាក់លាក់​មួយ​ចំនួន​​។ (សូមមើ​លសំណួរទី 11 ខាងក្រោម) 

ច្បាប់រដ្ឋព្រមតាមច្បាប់សហព័ន្ធចំពោះវិធានភាគច្រើនដែលគ្រប់គ្រងលើការផ្អាក និងការបណ្តេញចេញនៃសិស្សដែលត្រូវការការអប់រំពិសេស។3 ច្បាប់សហព័ន្ធនិងរដ្ឋអនុញ្ញាតឲ្យមានការព្យួរការ​សិក្សារបស់សិស្សនៅក្នុង​ការ​អប់រំ​ពិ​សេ​សរហូតដល់ 10 ថ្ងៃជាប់ៗ​គ្នា​​ដោយ​​​មិន​ចាំបាច់​មានលក្ខ​ខ​ណ្ឌ​​ត​ម្រូវ​នៃ​ការកំណ​ត់​ឲ្យឃើញ​ពិការភាពនោះទេ​​ ប៉ុន្តែសម្រាប់​ការព្យួរការ​សិក្សា​លើស​ពី 10 ថ្ងៃ ដាច់ខាត​​ត្រូវតែ​មានកិច្ចប្រជុំពិសេស។4 ហេតុដូច្នេះ ពេលខ្លះ​ នាយកសាលាត្រូវ​ពន្យារពេល​ព្យួរការ​សិក្សារបស់​សិ​ស្ស 5 ថ្ងៃនេះ​ក្នុងរយៈពេល​​ចំនួនប្រាំថ្ងៃបន្ថែម​ទៀត។ សិស្សអាចត្រូវបានព្យួរការ​សិក្សា​នៅ​ក្នុងការ​ល្មើស​លើកដំបូង​ លុះ​ត្រា​​តែ​ដោ​យសារមូល​ហេតុ​ (1) ដល់​ (5) នៅក្នុង​ការចែងបញ្ជាក់​នៅក្នុង​សំណួរ​ទី​ 2 ខាងលើ​ ឬ​ដោយសារតែ​វត្តមាន​របស់​គាត់​បង្ក​គ្រោះថ្នាក់​ដល់​បុគ្គល​​​ផ្សេងទៀត។5

  1. 34 C.F.R. Sec. 300.530(e).[↩]
  2. 34 C.F.R. Sec. 300.536.[↩]
  3. Cal. Ed. Code Sec. 48915.5.[↩]
  4. 20 U.S.C. Sec. 1415(k)(1)(B).[↩]
  5. Cal. Ed. Code Sec. 48900.5.[↩]