Menu Close

(8.6) តើកូនរបស់ខ្ញុំអាចត្រូវបានតម្រូវឲ្យទទួលទោសព្យួរការ​សិក្សា​នៅ​សា​លា​ដែរឬទេ? 

(8.6) តើកូនរបស់ខ្ញុំអាចត្រូវបានតម្រូវឲ្យទទួលទោសព្យួរការ​សិក្សា​នៅ​សា​លា​ដែរឬទេ? 

បាទ/ចាស។​ នាយកសាលាអាចឱ្យសិស្សទទួលទោសព្យួរការសិក្សានៅក្នុងថ្នាក់ព្យួរការសិក្សានៅសាលារៀន។1 បុគ្គលិកសាលាត្រូវតែជូនដំណឹងមាតាបិតា/អាណាព្យាបាល​/​អ្ន​ក​មានសិទ្ធិអប់រំផ្សេងទៀតជាលាយលក្ខណ៍អក្សរ ​នៅពេល​សិស្ស​ត្រូវ​បា​ន​កំណត់​ឲ្យស្ថិត​​​ទៅបន្ទប់រៀន​នៅ​អំឡុងពេលទទួលទោសព្យួរការសិក្សា​នៅ​ដោយមានការពិនិត្យតាមដាន​ក្នុងសាលា​​ដែល​មាន​រយៈពេល​យូរជាងរយៈ​ពេល​​សិក្សាមួយពេល។ សេចក្ដីជូនដំណឹងអាចធ្វើឡើងដោយផ្ទាល់ តាមអ៊ីមែល ឬតាមទូរសព្ទ នៅពេលដែលការព្យួរការសិក្សានៅក្នុងសាលារៀនត្រូវបានកំណត់ត្រឹមរយៈពេលមួយម៉ោងសិក្សា។2 ចំពោះ​សិស្សដែលមានពិការភាព ថ្ងៃ​​ជាប់ទោស​​ព្យួរការ​សិក្សា​ក្នុង​សា​លា​រៀ​​នត្រូវរាប់​ថា​ជា​ការ​ដកចេញ​​ពីការសិក្សា​មួ​យ​ដែល​​ត្រូវ​បំពេញ​សង​វិញ​​នៅ​ក្នុង​ “ការផ្លាស់ប្ដូរកន្លែងរៀន​” លើកលែង​តែ​សិស្ស​​នោះ​ទទួលបាន​ឱកាស​បន្តចូលរួមដោយសមស្របក្នុងកម្មវិធីសិក្សាចំណេះទូទៅ បន្តទ​ទួល​សេវា​កម្ម​​ដែលបាន​បញ្ជាក់​​នៅក្នុង​កម្មវិធី IEP របស់សិស្ស និង​បន្ត​ចូល​រួម​ជា​មួយ​កុមារដែល​មិនមានពិការភាព​ ក្នុងកម្រិត​មួយ​ដែល​ពួក​គេ​អាច​​​នឹង​ទទួលបាន​នៅកន្លែងរៀនបច្ចុប្បន្ន​របស់ពួកគេ។3

  1. Cal. Ed. Code Sec. 48911.1.[↩]
  2. Cal. Ed. Code Sec. 48911.1(d).[↩]
  3. 71 Fed. Reg. 46715 (Aug. 14, 2006).[↩]