ក្រោមច្បាប់របស់រដ្ឋ និងសហព័ន្ធនាពេលបច្ចុប្បន្ននេះ មជ្ឈមណ្ឌលសិក្សាធិការ ត្រូវ ផ្តល់សេវា និងការគាំទ្រនានាទាក់ទងនឹងអាកប្បកិរិយា រួមមានការវាយតម្លៃមុខងារអាកប្បកិរិយាលម្អិត និងផែនការអន្តរាគមន៍អាកប្បកិរិយាវិជ្ជមានជាដើម ប្រសិនបើចាំបាច់ នៅពេលដែលសិស្សណាម្នាក់មានអាកប្បកិរិយាដែលប៉ះពាល់ដល់ការសិក្សារបស់សិស្សនោះ ឬដល់សិស្សដទៃទៀត។ [Cal. Ed. Code Sec. 56520(b)(3). [មើលការវាយតម្លៃ និងការធ្វើផែនការអាកប្បកិរិយាវិជ្ជមាននៅតាមសាលា៖ ព្រឹត្តិបត្រព័ត៌មានប្រចាំខែមិថុនា ឆ្នាំ2015 និង http://www.disabilityrightsca.org/pubs/CM6001.pdf.]
ប្រសិនបើកូនរបស់អ្នកមានអាកប្បកិរិយាដែលប៉ះពាល់ដល់ការសិក្សារបស់កូនអ្នក ឬកុមារដទៃទៀត ពេលនោះច្បាប់សហព័ន្ធតម្រូវឲ្យក្រុមការងារកម្មវិធី IEP ត្រូវធ្វើការពិចារណាថាតើការគាំទ្រផ្នែកអាកប្បកិរិយា និងយុទ្ធសាស្រ្ត និងសេវាកម្មមួយណាដែលត្រូវការចាំបាច់ ដើម្បីឲ្យកូនរបស់អ្នកអាចទទួលបានអត្ថប្រយោជន៍ ពីការអប់រំនៅក្នុងមជ្ឈដ្ឋានដែលមានការរឹតបណ្តឹងតិចតួច។ [34 C.F.R. Sec. 300.324(a)(2), (b)(2); Cal. Ed. Code Sec. 56521.2(b).] មណ្ឌលសិក្សាធិការ ត្រូវផ្តល់ប្រភេទនៃការវាយតម្លៃ ផែនការ សេវាកម្ម ឬការគាំទ្រដែលក្រុមការងារផែនការ IEP របស់កូនអ្នកកំណត់ថាចាំបាច់ដើម្បីជួយដោះស្រាយបញ្ហាអាកប្បកិរិយាកូនអ្នក។ អាកប្បកិរិយារបស់កូនអ្នក មិនគួររារាំងគាត់មិនឲ្យទទួលបានឱកាសសម្រាប់អត្ថប្រយោជន៍ពីការអប់រំ ឬទទួលការអប់រំក្នុងមជ្ឈដ្ឋានដែលមានការរឹតបណ្តឹងតិចតួចទេ។
ប្រសិនបើកូនរបស់អ្នកមានបញ្ហាអាកប្បកិរិយាធ្ងន់ធ្ងរ ដូចជាមានភាពឆេវឆាវ ឬអាកប្បកិរិយាបង្កគ្រោះថ្នាក់ដល់ខ្លួនឯងជាដើម ពេលនោះក្រុមការងារកម្មវិធី IEP គួរពិចារណាថាតើកូនរបស់អ្នកត្រូវការការវាយតម្លៃអាកប្បកិរិយាមុខងារ (Functional Behavioral Assessment, FBA) ឬផែនការអន្តរាគមន៍ អាកប្បកិរិយា (Behavioral Intervention Plan, BIP) ដែរឬទេ រួមជាមួយនឹងការពិចារណាលើសេវាកម្ម ឬយុទ្ធសាស្ត្រផ្សេងទៀតដើម្បីដោះស្រាយតម្រូវការអាកប្បកិរិយារបស់គាត់។ ប្រសិនបើកូនរបស់អ្នកមានផែនការ BIP ដែលមិនទាន់មានប្រសិទ្ធភាពនៅក្នុងការដោះស្រាយបញ្ហាអាកប្បកិរិយាខុសប្រក្រតីរបស់កូនអ្នកបាននោះទេ អ្នកគួរបង្ហាញប្រាប់អំពីបញ្ហានេះទៅដល់ក្រុមការងារកម្មវិធី IEP និងស្នើសុំឲ្យកូនរបស់អ្នកទទួលបានការវាយតម្លៃ FBA លម្អិត ដើម្បីឲ្យក្រុមការងារកម្មវិធី IEP មានព័ត៌មានគ្រប់គ្រាន់ដើម្បីធ្វើការអភិវឌ្ឈផែនការ BIP បានលម្អិតជាងនេះ។
សូមចងចាំថាមុនពេលសិស្សដែលមានពិការភាពអាចត្រូវបានបណ្តេញចេញ មណ្ឌលសិក្សាធិការត្រូវរៀបចំកិច្ចប្រជុំកំណត់ការសម្តែងចេញអាកប្បកិរិយា។ ប្រសិនបើមណ្ឌលសិក្សាធិការចង់បណ្តេញសិស្សចេញដោយសារអាកប្បកិរិយាណាមួយដែលបានផ្តោតជាគោលដៅសម្រាប់ការផ្លាស់ប្តូរក្រោមផែនការ BIP ដែលមាននៅក្នុងកម្មវិធី IEP របស់សិស្ស ពេលនោះក្រុមការងារកម្មវិធី IEP ចាំបាច់ត្រូវតែរកឲ្យឃើញច្បាស់ថាអាកប្បកិរិយានេះ គឺជាការសម្តែងឲ្យឃើញនូវពិការភាពរបស់សិស្ស។ ម្យ៉ាងទៀត មណ្ឌលសិក្សាធិការអាចនឹងមិនបានការអនុវត្តផែនការ BIP ដែលតម្រូវឲ្យមាននៅក្នុងកម្មវិធី IEP។ ទោះក្នុងស្ថានភាពណាមួយក៏ដោយ ការបណ្តេញចេញនេះ អាចនឹងត្រូវបានហាមឃាត់។ ដូច្នេះ អ្នកត្រូវតែប្រាកដថាផែនការ BIP របស់កូនអ្នក ដោះស្រាយបញ្ហាអាកប្បកិរិយារបស់កូនអ្នកយ៉ាងជាក់លាក់គ្រប់ជ្រុងជ្រោយ។ នេះនឹងការពារកូនអ្នកបានល្អប្រសើរជាងមុនពីការបញ្ជូនបន្តសម្រាប់ការបណ្តេញចេញដោយសារអាកប្បកិរិយាទាំងនោះ។ មណ្ឌលសិក្សាធិការ អាចនឹងផ្អាកសិស្សដែលត្រូវការការអប់រំពិសេសដោយសារកាប្រព្រឹត្តខុស ទោះបីអាកប្បកិរិយាពាក់ព័ន្ធនោះ ត្រូវបានផ្តោតជាគោលដៅសម្រាប់ការផ្លាស់ប្តូរនៅក្នុងផែនការ BIP របស់សិស្សក៏ដោយ (យោងតាមដែនកំណត់លើការផ្អាកការសិក្សាដែលបានពិភាក្សាខាងលើ)។ ប៉ុន្តែ នៅក្នុងការណែនាំនាពេលថ្មីៗនេះ ការិយាល័យនៃសេវាកម្មអប់រំពិសេស និងស្តារនីតិសម្បទា (Office of Special Education and Rehabilitation Services, OSERS) បានបញ្ជាក់ថាច្បាប់ IDEA មិនផ្តល់ឲ្យបុគ្គលិកសាលានូវសិទ្ធិអំណាចទូលំទូលាយក្នុងការផ្អាកការសិក្សារយៈពេលតិចជាងដប់ថ្ងៃ ដោយមិនបានពិចារណាថាតើកម្មវិធី IEP ឬផែនការ BIP របស់កុមារត្រូវបានដោះស្រាយបញ្ហាអាកប្បកិរិយារបស់គាត់បានសមស្របដែរឬទេ។ ម្យ៉ាងទៀត ការផ្អាកការសិក្សាច្រើនលើកច្រើនសារក្នុងរយៈពេល 10 ថ្ងៃ ឬតិចជាងនេះអាចបង្ហាញថាកម្មវិធី IEP របស់កុមារមិនត្រូវបានគណនាឲ្យបានសមស្របដើម្បីផ្តល់នូវអត្ថប្រយោជន៍អប់រំគ្រប់គ្រាន់នោះទេ ហើយក្រុមការងារកម្មវិធី IEP គួរតែដោះស្រាយបញ្ហាតម្រូវការសម្រាប់ជំនួយផ្នែកអាកប្បកិរិយាបន្ថែមទៀត។ [OSERS, Dear Colleague Letter on the Inclusion of Behavioral Supportsin Individualized Education Plans, available at: https://www2.ed.gov/policy/gen/guid/school-discipline/files/dcl-on-pbis-in-ieps–08-01-2016.pdf.]