Menu Close

(12.25) តើមានអ្វីកើតឡើង​ នៅក្នុង​កិច្ច​ប្រជុំ​ធ្វើផែនការ​ផ្ទេរការសិក្សា​នោះ​​?

(12.25) តើមានអ្វីកើតឡើង​ នៅក្នុង​កិច្ច​ប្រជុំ​ធ្វើផែនការ​ផ្ទេរការសិក្សា​នោះ​​?

ច្បាប់សហព័ន្ធ​កំណត់ថាឪពុកម្តាយ មណ្ឌលសិក្សាធិការ និង​មជ្ឈមណ្ឌល​ក្នុង​តំបន់​ (បើ​មណ្ឌលសិក្សា​ធិការមិនមែន​ជា​ទីភ្នាក់ងារ​ឈានមុខនោះទេ​​) ​ត្រូវ​ពិភា​ក្សា​​អំពីសេវា​អប់រំពិសេស​ថ្នាក់មត្តេយ្យសិក្សា​តាម​ដែល​អាច​ធ្វើបាន ក៏ដូចជា​ជំហាន​នៃ​ការផ្ទេរការសិក្សា​​ទាំងនេះ​ផងដែរ​​ រួមមាន​៖

  1. ការពិភាក្សាពាក់ព័ន្ធនឹង​ការដាក់បញ្ចូលក្នុងការសិក្សា​នាពេលអនាគត​​ និង​បញ្ហា​​ផ្សេងទៀត​ពាក់​ព័ន្ធ​នឹង​​ការផ្ទេរការសិក្សា​របស់​កុមារ​ រួមទាំង​ការបណ្តុះ​បណ្តាល​សម្រាប់ឪពុកម្តាយផងដែរ​
  2. នីតិវិធីក្នុងការត្រៀម​រៀបចំ​កុមារ​សម្រាប់​ការផ្លាស់ប្តូរ​នៅក្នុងការផ្តល់សេវា​ និង​ការសម្របខ្លួនទៅនឹង​មជ្ឈដ្ឋាន​ថ្មី​ និង
  3. ការបញ្ចូន​ព័ត៌មាន​ និង​កំណត់ត្រាទៅកាន់​មណ្ឌលសិក្សាធិការ​។ [34 C.F.R. Sec. 303.344(h).]

ម្យ៉ាង​ទៀត ច្បាប់​រដ្ឋតម្រូវ​ឲ្យ​៖

  1. ឪពុកម្តាយ​ ទទួលបានព័ត៌មាន​អំពី​ធនធាន​តាមសហគមន៍​
  2. ព័ត៌មានអំពី​កុមារ​នោះ ត្រូវបាន​បញ្ចូន​ទៅកាន់​មណ្ឌលសិក្សាធិកា​រ​ រួមទាំង​ផែនការ​​ IFSP (ដោយមាន​ការ​យល់​ព្រមរបស់ឪពុកម្តាយ​) និង​ការវាយតម្លៃ​ចាំបា​ច់​ណាមួយ​ដោយ​មណ្ឌលសិក្សាធិការ និង​មជ្ឈមណ្ឌល​ក្នុង​តំបន់​ដើម្បីកំណត់​អំពី​ការ​ទទួលបានសិទ្ធិ​ និងកាលវេលា​សម្រាប់បំពេញការវាយតម្លៃ​
  3. កាលបរិច្ឆេទ​ដែល​បាន​ព្យាករណ៍​សម្រាប់ការ​ចុះ​ត្រួតពិនិត្យ​ឡើងវិញ​នៃ​កម្មវិធី IFSP​ ត្រូវបានកំណត់​
  4. ជំហានដែលត្រូវ​អនុវត្ត​ដើម្បីធានា​ថា​ការបញ្ចូនបន្ត​ទៅកាន់​មណ្ឌលសិក្សាធិការ​​ ត្រូវបាន​ទទួល​ក្នុងរយៈ​ពេល​គ្រប់គ្រាន់​ដើម្បី​ឲ្យការវាយតម្លៃ​នោះ​ត្រូវ​បានបញ្ចប់​សព្វ​គ្រប់​​ ហើយ​កម្មវិធី​ IEP ត្រូវបានអនុវត្ត​ នៅ​ត្រឹម​​​ថ្ងៃ​គម្រប់​ខួប​​កំណើត​​បីឆ្នាំ​របស់​កុមា​រ។
  5. ការបញ្ជូនបន្ត​ទៅកាន់មណ្ឌលសិក្សាធិការ​ កើតឡើង​ក្នុងរយៈពេល​មិនឲ្យ​ក្រោមរយៈពេលដែលកុមារ​មាន​អាយុ​ 2 ឆ្នាំ 9 ខែ​ ឬ​មុនពេល​ឈប់សម្រាក​របស់​មណ្ឌលសិក្សាធិការនៅក្នុង​សេវាកម្មនេះ​ ប្រសិនបើ​កុមារនោះ​មានអាយុបីឆ្នាំ​នៅអំឡុងពេល​ឈប់សម្រាកនោះ​ ហើយ​​
  6. បុគ្គលិក​ដែលទទួលខុសត្រូវ​សម្រាប់ការរៀបចំ​កិច្ចប្រជុំ​កម្មវិធី​ IEP និង​ផែនការ​​ IFSP លើកចុងក្រោយ​ ត្រូវបានកំណត់។​ [17 C.C.R. Secs. 52112(c) & (d).] ដើម្បី​កុំ​ឲ្យមានភាពខ្វះចន្លោះនៅក្នុង​សេវាកម្ម និង​ការពន្យារពេលក្នុងការបង្កើត និង​អនុវត្ត​ផែនការ​​ IEP ឪពុកម្តាយ​គប្បីត្រូវដឹង​ និង​បន្តតាមដាន​លើជំហាន​នានា​ដែលនាំទៅរក​ការផ្ទេរការសិក្សា​នេះ ដើម្បី​ឲ្យ​ជំហាន​សំខាន់ៗ​នោះ​ត្រូវបានអនុវត្ត​ទាន់ពេលវេលា​។