Menu Close

(12.28) ប្រសិនបើ​ខ្ញុំ​មិនឯកភាព​ជាមួយនឹង​អនុសាសន៍​លើផែនការ​ IFSP របស់​មជ្ឈមណ្ឌលក្នុងតំបន់​​ ឬ​មណ្ឌល​សិក្សាធិការនោះទេ​​ តើ​សិទ្ធិស្តីពី​ “កិច្ច​ដំណើរការត្រឹមត្រូវតាមច្បាប់​” របស់ខ្ញុំ​មានអ្វីខ្លះ​?

(12.28) ប្រសិនបើ​ខ្ញុំ​មិនឯកភាព​ជាមួយនឹង​អនុសាសន៍​លើផែនការ​ IFSP របស់​មជ្ឈមណ្ឌលក្នុងតំបន់​​ ឬ​មណ្ឌល​សិក្សាធិការនោះទេ​​ តើ​សិទ្ធិស្តីពី​ “កិច្ច​ដំណើរការត្រឹមត្រូវតាមច្បាប់​” របស់ខ្ញុំ​មានអ្វីខ្លះ​?

អ្នកត្រូវតែ​ទទួលបាន​ការជូនដំណឹង​ជាលាយលក្ខណ៍អក្សរ​ (ជាភាសា​តាម​ជម្រើ​ស​ ​របស់ឪពុកម្តាយ ប្រសិន​បើអាច​ធ្វើបាន​) ក្នុងពេលវេលាសមស្រប​ មុនពេល​មជ្ឈមណ្ឌ​លក្នុងតំបន់ ឬមណ្ឌលសិក្សាធិការ​​ដាក់សំណើ ឬ​​បដិសេធ​​ចំពោះ​គំនិត​ផ្តួចផ្តើម ឬ​ផ្លាស់ប្តូរ​​ការកំណត់​អត្តសញ្ញាណ​ ទិន្នន័យ​នៃ​ការវាយតម្លៃ ការដាក់​បញ្ចូល​​ក្នុងសេវា ឬ​​សេវាកម្ម​របស់​ទារកទើបកើត ឬ​ទារកទើបចេះ​ដើរ​។​ សូម្បីតែ​កុមារដែល​​បាន​កំណត់អត្តសញ្ញាណ​ (ប៉ុន្តែ​មិនបានទទួលស្គាល់​សិទ្ធិទទួលបាន​​) ក៏មាន​សិទ្ធិ​ក្នុងការ​ផ្តល់​ដំណឹង​ជាលាយលក្ខណ៍​អក្សរ​អំពី​ការ​បដិសេធ​ទៅលើ​កា​រ​ផ្តល់​សេវាកម្មនោះដែរ​​។ ការជូនដំណឹង​ជាលាយលក្ខណ៍អក្សរ​នេះ​ ត្រូវ​ផ្តល់​សេច​ក្តី​លម្អិត​គ្រប់គ្រាន់​ដើម្បីផ្តល់ដំណឹង​ឲ្យអ្នកដឹងថា​តើ​ទីភ្នាក់ងារ​កំពុងស្នើសុំ ឬ​បដិសេ​​ធ​អ្វីខ្លះ​ ដឹង​ពី​ហេតុផល និងរាល់សិទ្ធិ​និង​នីតិវិធី​ទាំងអស់ដែលអ្នក​មាន​ដើម្បី​តវ៉ា​ប្រឆាំ​ង​នៅនឹង​​សំណើសុំ​ និង​ការបដិសេធនោះ​។​ [17 C.C.R. Sec. 52161.]

អ្នកត្រូវតែ​ទទួលបាន​ឱកាស​ដើម្បី​​បង្ហាញ​ព័ត៌មាន​ និង​ទឡ្ហីករ​របស់អ្នក​​ប្រឆាំង​ទៅ​នឹង​អ្វីៗគ្រប់យ៉ាង​ដែល​ទី​​ភ្នាក់ងារ​​សេវាកម្ម​កំពុង​​ស្នើសុំ ឬ​បដិសេធ​​មិនអនុវត្ត​។ ឱកាស​នេះ​ ហៅថា​ “សវនាការ​យុត្តិធម៌​” ឬ​ “សវនាការ​​កិច្ចដំណើរការ​ត្រឹមត្រូវតាមច្បាប់​”។​ វាត្រូវបានប្រើប្រាស់​ដើម្បី​ប្តឹងតវ៉ា​​អំពី​ការខកខាន​របស់ទីភ្នាក់ងារណា​មួយនៅ​​ក្នុងការ​គោរព​តាមច្បាប់ ឬ​នីតិ​វិធី​ ឬ​នៅក្នុងការ​​​​អនុវត្ត​សេវាកម្មដែលបានកំណត់នៅក្នុង​ផែនការ​ IFSP។​ កិច្ចដំណើរការត្រឹមត្រូវ​តាមច្បាប់ គឺត្រូវដោះស្រាយ​វិវាទ​អំពី​សិទ្ធិ​ទទួលបាន​កម្មវិធី​របស់កូនអ្នក​ ឬ​អំពី​សេវា​​អ្វី​ខ្លះ​​ដែល គប្បីត្រូវ​រួមបញ្ចូ​លទៅក្នុង​ផែនការ​ IFSP របស់គាត់​។​

នៅពេល​ធ្វើសវនាការ​ ចៅក្រម​​ច្បាប់​រដ្ឋបាល​ (Administrative Law Judge, ALJ) នឹង​ធ្វើសវនាការលើសក្ខីកម្ម​ពី​​​​ភាគីទាំងសងខាង​។ ចៅក្រម ALJ នឹង​ពិចារណាថា​តើ​របាយការណ៍វាយតម្លៃនិង​រង្វាយតម្លៃ​ និងកំណត់ត្រាផ្សេងៗ​ បង្ហាញ​ប្រាប់​អ្វីខ្លះ​អំពី​កូនរបស់អ្នក និង/ឬ​ថាតើ​កូនអ្នក​អាច​មានតម្រូវការ​អ្វីខ្លះ​នៅក្នុងរូបភាព​នៃ​​ការ​ដាក់បញ្ចូល​ក្នុង​សេវា ឬ​សេវាកម្មនានា​។ ចៅក្រម ​ALJ នឹង​ចេញ​សេចក្តី​សម្រេច​ជាលាយលក្ខណ៍​អក្សរ​​ បន្ទាប់​ពី​​​សវនាការ​នោះ​​។ [17 C.C.R Sec. 52174.]

ទោះយ៉ាង​ណាក៏ដោយ​​ អ្នកអាច​នឹង​ចូលរួម​ទៅក្នុង​កិច្ច​ប្រជុំ​សម្រុះ​សម្រួល​ដោយ ស្ម័គ្រចិត្ត​ដើម្បី​ព្យាយាម​ដោះស្រាយ​វិវាទ​រវាង​អ្នក​និង​ទីភ្នាក់ងារ​ ដោយមិនបាច់​មានការ​រៀបចំសវនាការ​ណាមួយ​ឡើយ​។​ អ្នក​ថែម​ទាំង​អាចធ្វើដូចនេះបាន​ ​ដោយមិនចាំបាច់​ត្រូវ​ស្នើសុំ​ជាមុនសម្រាប់ការធ្វើសវនាការនោះទេ​​។ ទោះបីជា​មិនតម្រូវ​ឲ្យ​មាន​ការសម្រុះ​សម្រួល​ (ដោយមាន​អ្នកសម្រុះ​សម្រួល​ថ្នាក់រដ្ឋ​) ប៉ុន្តែ​យកល្អត្រូវ​ដោះស្រាយ​​​យ៉ាង​ហោចណាស់នូវ​បញ្ហា​វិវាទ​មួយចំនួន​ ប្រសិនបើមិនអាចដោះស្រាយបានទាំងអស់ទេ ដោយ​មិន​ចាំបាច់​មាន​ការចំណាយ​ និង​ការ​​ខិតខំប្រឹងប្រែង​នៃ​សវនាការនោះទេ​។ ការសម្រុះ​សម្រួល សវនាការ និង​ការទទួលបានសេចក្តីសម្រេច​ជាលាយលក្ខណ៍អក្សរ​ មិនត្រូវ​ចំណាយ​ពេល​លើស​ពី​ 30 ថ្ងៃ​ឡើយ​ បន្ទាប់ពី​កាលបរិច្ឆេទ​នៃ​សំណើ​សុំ​កិច្ច​ដំណើរការត្រឹមត្រូវ​តាមច្បាប់​។​ [17 C.C.R. Secs. 52172 – 52173.]

ប្រសិនបើកូនរបស់អ្នក​កំពុង​ទទួលបាន​សេវាកម្មរួចហើយ ក្រោម​​ផែនការ​ IFSP ហើយ​ទីភ្នាក់ងារ​មាន​បំណង​​​កាត់បន្ថយ​ ឬ​បញ្ចប់​សេវាកម្ម​មួយចំនួន ឬទាំងអស់​ នោះកូនរបស់អ្នក​ត្រូវតែ​បន្តទទួលបាន​កម្រិត​សេវាកម្មដែល​គាត់​បានទទួលការពី​មុនមក​ពី​ទីភ្នាក់ងារ​នោះ​ ខណៈពេលដែល​នីតិវិធី​កិច្ច​ដំណើរការត្រឹម​ត្រូវ​​កំពុង​ត្រូវបាន​​អនុត្តដើម្បីតវ៉ា​ប្រឆាំង​នឹង​ការកាត់បន្ថយ​ ឬការបញ្ចប់សេវាដែលបានស្នើ សុំនោះ។ [17 C.C.R. Sec. 52172(g).] នេះ​ ត្រូវបាន​ហៅជាទូទៅថា “ការស្ថិតនៅជាបន្ត​”។

សម្រាប់កិច្ច​ប្រជុំសម្រុះ​សម្រួល​ ឬ​ការធ្វើ់សវនាការ អ្នកត្រូវតែ​ផ្ញើ​សំណើជា​លាយ​លក្ខណ៍​អក្សរមួយច្បាប់​តាម​ប្រៃ​សណីយ៍​​ទៅកាន់៖

ការិយាល័យសវនាការ​រដ្ឋបាល​ (Office of Administrative Hearings)
ជូន​ចំពោះ​៖​ Early Start
2349 Gateway Oaks Drive, Ste. 200
Sacramento, CA 95833

ទូរសព្ទ៖ 916-263-0654
តាម​ទូរសារ៖​ 916-376-6318