Menu Close

(12.30) តើមានអ្វីកើត​ឡើងនៅ​សវនាការ​កិច្ចដំណើរការត្រឹមត្រូវ​តាមច្បាប់?

(12.30) តើមានអ្វីកើត​ឡើងនៅ​សវនាការ​កិច្ចដំណើរការត្រឹមត្រូវ​តាមច្បាប់?

សវនាការ​នេះ ត្រូវបានធ្វើឡើង​ដោយចៅ​​ក្រម​ ALJ ​ឥតលម្អៀងដែលជាអ្នក​មិន​ទទួលបាន​​ផលប្រយោជន៍​ផ្ទាល់ខ្លួន ឬ​ផលប្រយោជន៍​វិជ្ជាជីវៈ ដែល​អាច​នឹង​មានភាព​ផ្ទុយគ្នា​ទៅនឹង​​​ភាពត្រឹមត្រូវ​ឥតលម្អៀង​របស់​ខ្លួន​ ហើយ​ជា​អ្នកដែល​មាន​​ចំណេះ​ដឹង​អំពី​ច្បាប់​ពាក់ព័ន្ធ​នានា​។ ចៅក្រ​ម​ ត្រូវតែ​ស្តាប់សាក្សី​ផ្សេងៗ​ដែល​​ផ្តល់សក្ខីកម្ម​សម្រាប់​ភាគី​ទាំង​សងខាង​ និង​ធ្វើ់ការពិនិត្យ​វិនិច្ឆ័យ​ភស្តុតាង​ដែលបានផ្តល់ជូន​។​​ ចៅក្រម​ ត្រូវតែ​ផ្ញើតាមប្រៃសណីយ៍​ទៅឲ្យអ្នក​នូវ​សេចក្តី​សម្រេច​ជាលាយលក្ខណ៍អក្សរ ដោយរួមបញ្ចូល​នូវ​ការ​រក​ឃើញ​​អង្គហេតុ​ផងដែរ ក្នុង​​រយៈពេល​ 30 ថ្ងៃ​បន្ទាប់ពី​ពេលដែលអ្នក ឬ​ទីភ្នាក់ងារសេវាកម្ម​នោះ​បាន​ស្នើ​សុំ​ការ​សម្រុះ​សម្រួល​ ឬ​សវនាការ​សម្រាប់កិច្ច​ដំណើរការត្រឹមត្រូវតាមច្បាប់ណាមួយ​។​ [17 C.C.R. Sec. 52174.]

សម្រាប់ព័ត៌មានដែល​បានរៀបចំដោយសេវាកម្ម​​ DDS ស្តីពី​នីតិវិធីកិច្ច​ដំណើរ​កា​រ​ត្រឹមត្រូវតាមច្បាប់ និង​ពាក្យ​បណ្តឹង​ — និង​ការពិនិត្យ​មើល​ទូទៅ​អំពី​សិទ្ធិ និង​ការ​ទទួលខុសត្រូវ​របស់​ឪពុកម្តាយ​ — សូម​ចូល​ទៅ​កាន់​ http://dds.ca.gov/EarlyStart/docs/Parents_Rights_Guide_Sum_Eng.pdf. សូម​មើលផងដែរ​នូវ​ជំពូក​ 6 ព័ត៌មាន​ស្តីពីនីតិវិធី​នៃ​កិច្ចដំណើរការសមស្រប​​​/ការអនុវត្តតាមច្បាប់​​។