Menu Close

(12.27) តើ​ខ្ញុំ​ត្រូវដាក់ពាក្យបណ្តឹង​អំពី​ការ​ខកខានរបស់​ទីភ្នាក់ងារ​ក្នុងការ​អនុវត្ត​នីតិវិធី​ដែលបានកំណត់​​ ឬ​នៅ​ក្នុង​​ការ​​ផ្តល់សេវា​កម្មដែលមា​ន​​ចែង​​នៅក្នុងផែនការ​ IFSP យ៉ាង​ដូចម្តេច​?

(12.27) តើ​ខ្ញុំ​ត្រូវដាក់ពាក្យបណ្តឹង​អំពី​ការ​ខកខានរបស់​ទីភ្នាក់ងារ​ក្នុងការ​អនុវត្ត​នីតិវិធី​ដែលបានកំណត់​​ ឬ​នៅ​ក្នុង​​ការ​​ផ្តល់សេវា​កម្មដែលមា​ន​​ចែង​​នៅក្នុងផែនការ​ IFSP យ៉ាង​ដូចម្តេច​?

មិនថា​ទីភ្នាក់ងារ​ឈានមុខ​នោះជា​មជ្ឈមណ្ឌលក្នុងតំបន់ ឬ​ជា​មណ្ឌល​សិក្សា​នោះ​ទេ អ្នកអាច​ដាក់ពាក្យ​បណ្តឹង​​ជាលាយលក្ខណ៍អក្សរ​ទៅកាន់​៖

នាយកដ្ឋាន​សេវាផ្នែក​​​​អភិវឌ្ឍលូតលាស់រដ្ឋ​កាលីហ្វ័រញ៉ា​ (California Department of Developmental Services) ការិយាល័យ​​សិទ្ធិ​មនុស្ស​ និង​សេវាកម្ម​តស៊ូមតិ​ (Office of Human Rights and Advocacy Services)

ជូន​ចំពោះ​៖​ ផ្នែក​បណ្តឹង​សេវា​ពីដើមទី​ (Early Start Complaint Unit)

1600 Ninth Street, Room 240, M.S.- 215

Sacramento, CA 95814

ប្រសិនបើអ្នកមានបញ្ហា​ក្នុងការ​ដាក់ពាក្យបណ្តឹងជាលាយលក្ខណ៍អក្សរ​ អ្នក​សម្រ​បសម្រួល​សេវា​កូន​របស់​អ្នក​​​ត្រូវតែ​ជួយអ្នក​។​ ពាក្យបណ្តឹង​ ត្រូវតែ​រួម​បញ្ចូល​​ឈ្មោះ​របស់អ្នក អាសយដ្ឋាន និង​លេខទូរសព្ទ​ និង​របាយការណ៍​ដែល​បញ្ជាក់​អំពី​ការ​រំលោភបំពាន​ដោយ​មជ្ឈមណ្ឌលក្នុងតំបន់ មណ្ឌលសិក្សាធិការ ឬ​អ្នកផ្តល់សេវា​ឯកជន​។ អ្នកផ្តល់សេវា​​ ត្រូវតែ​រួមបញ្ចូលនូវ​អង្គហេតុ​ដែល​ពាក្យ​បណ្តឹង​របស់អ្នកផ្អែកទៅលើ ឈ្មោះ​របស់បុគ្គលឬ​ស្ថាប័ន​​​ដែលទទួលខុសត្រូវ​សម្រាប់ការមិនបានអនុវត្ត​នោះ និង​ការពិពណ៌នា​អំពី​វិធានការ​​មួយចំនួន​ដែល​អ្នក​​បានអនុវត្តរួចហើយ​ដើម្បី​ដោះស្រាយ​បញ្ហា​ពាក្យ​បណ្តឹងនោះ​។​​ នេះ​គឺជា​នីតិវិធីបណ្តឹង​តែមួយ​គត់ដែល​អាចយកទៅប្រើប្រាស់​ដើម្បី​ដោះស្រាយ​បញ្ហា​ជាមួយនឹង​សេវា​អន្តរាគមន៍​​​ពីដើមទី​។​ ពាក្យបណ្តឹង​ ត្រូវដែល​ដាក់​ជូន​ទៅ​សេវាក​ម្ម​​​ DDS ទោះ​បី​ជា​​វា​មានជាប់ពាក់ព័ន្ធនឹង​មណ្ឌលសិក្សាធិការ​ក៏​ដោយ​​។​

សេវាកម្ម DDS ត្រូវតែ​ទទួលបាន​ពាក្យបណ្តឹងរបស់អ្នក​មិនឲ្យ​លើស​ពី​រយៈពេល​មួយឆ្នាំ​ បន្ទាប់ពី​កាល​បរិច្ឆេទ​​​​​ដែលការរំលោភបំពាននោះបាន​កើត​ឡើង​។ ក្នុងករ​ណី​​ខ្លះ​ ពាក្យបណ្តឹង​អាច​ត្រូវបានទទួល​យក​ បន្ទាប់ពីរយៈពេលមួយឆ្នាំបានកន្លងផុត ប្រសិនបើការ​រំលោភ​បំពាននៅតែបន្ត និង​ប៉ះពាល់​ដល់​កូនរបស់អ្នក ឬ​កុមារដទៃ​ទៀត​។​​​

ម្យ៉ាង​ទៀត ប្រសិនបើអ្នក​កំពុងស្នើសុំ​ការទូទាត់សំណង​ ឬ​ “សកម្មភាព​កែតម្រូវ​” នៃ​ពាក្យបណ្តឹងនោះ នាយកដ្ឋានអាចទទួលយកវា​រយៈពេលរហូតដល់​បីឆ្នាំ​ បន្ទាប់​​ពីកាលបរិច្ឆេទ​នៃ​ការ​រំលោភបំពាននោះ​។​​

[17 C.C.R. Sec. 52170.]

ក្នុងរយៈពេល​ 60 ថ្ងៃ​ក្រោយទទួលបានពាក្យបណ្តឹង សេវាកម្ម​ DDS ត្រូវតែ​៖

  1. ប្រគល់បណ្តឹងនេះ​ទៅកាន់​​ក្រុមការងារ​អន្តរក្រសួង​របស់រដ្ឋ​ ឬ​ទីភ្នាក់រដ្ឋ​ដែល​សមស្រប​ផ្សេងទៀត​
  2. ធ្វើការ​ស៊ើបអង្កេត​
  3. ផ្តល់ឲ្យអ្នក​នូវ​ឱកាស​ដើម្បីប្រគល់​ព័ត៌មានបន្ថែម​ដោយផ្ទាល់មាត់ ឬ​ជា​លាយលក្ខណ៍អក្សរ​
  4. ពិនិត្យ​មើល​ព័ត៌មានដែលពាក់ព័ន្ធ​
  5. កំណត់ថា​តើ​មានការរំលោភបំពាន​ច្បាប់ណាមួយ​ដែលប៉ះពាល់​ដល់កូន​របស់​អ្នកដែរឬទេ​ និង​
  6. ចេញ​សេចក្តីសម្រេច​ជាលាយលក្ខណ៍អក្សរ​ដែលរួមបញ្ចូលនូវ​លទ្ធផល​រក​ឃើញ ការសន្និដ្ឋាន ហេតុផល សកម្មភាព​កែតម្រូវ​ចាំបាច់ណាមួយ កាលវេ​លា​​សម្រាប់សកម្មភាព​កែតម្រូវ​ និង​ការផ្តល់ជូន​ជំនួយ​បច្ចេកទេស​​​ទៅដល់​ទីភ្នាក់ងារ​ ឬ​បុគ្គល​ដែលមាន​កំហុស​​។

ក្នុងស្ថានភាព​ជាក់លាក់មួយចំនួន ដូចជា​ជំងឺ​ ឬ​អវត្តមាន​ពីតំបន់ភូមិសាស្ត្រ​របស់​អ្នក​ដាក់ពាក្យប្តឹង​ ឬ​គ្រោះ​មហន្តរាយធម្មជាតិ ពេលនោះ​សេវាកម្ម​ DDS អាច​ពន្យារ​កាលវេលា​រហូតដល់​ 60 ថ្ងៃ​។​

សកម្មភាព​កែតម្រូវ​ អាចរួមបញ្ចូលនូវ​ការទូទាត់សំណង​ជា​ប្រាក់​ ការធានាឲ្យ​មានការផ្តល់ជូន​សេវាកម្ម​សមស្រប​នេះ​ក្នុង​ពេលអនាគត និង/ឬ​សេវាកម្ម​កែ​តម្រូវ​ ដែលសមស្រប​ចំពោះ​កូន ឬ​គ្រួសាររបស់អ្នក​។​ [17 C.C.R. Sec. 52171.]