Menu Close

(12.24) កូនរបស់ខ្ញុំ​នឹង​មានអាយុ 3 ឆ្នាំក្នុងពេលឆាប់ៗ​នេះ ហើយនឹង​ចូល​រៀន​នៅសាលា​សាធារណៈនៅឆ្នាំក្រោយ​។​  តើលក្ខខណ្ឌតម្រូវ​សម្រា​ប់​​ការ​ផ្ទេរអន្តរាគមន៍​ពីដើមទី​​មានអ្វីខ្លះ​?

(12.24) កូនរបស់ខ្ញុំ​នឹង​មានអាយុ 3 ឆ្នាំក្នុងពេលឆាប់ៗ​នេះ ហើយនឹង​ចូល​រៀន​នៅសាលា​សាធារណៈនៅឆ្នាំក្រោយ​។​  តើលក្ខខណ្ឌតម្រូវ​សម្រា​ប់​​ការ​ផ្ទេរអន្តរាគមន៍​ពីដើមទី​​មានអ្វីខ្លះ​?

សម្រាប់កុមារ​ដែល​បានចូលរួម​នៅក្នុងកម្មវិធីផ្នែក​ C និងដែល​មានសិទ្ធិទទួលបាន​សេវាកម្ម​មត្តេយ្យសិក្សា​ រដ្ឋ​ត្រូវតែ​ធានា​ថានឹង​មានការ​ផ្ទេរការសិក្សា​ដោយរលូន និង​ប្រកបដោយ​ប្រសិទ្ធភាព​។ កម្មវិធីអប់រំសម្រាប់​បុគ្គល​ (IEP) ត្រូវតែបានបង្កើត​ឡើង​ និងអនុវត្ត​ឲ្យបានត្រឹម​ថ្ងៃ​គម្រប់ខួបកំណើត​បី​ឆ្នាំ​​​របស់កូនអ្នក​។ ទីភ្នាក់ងារ​ឈានមុខ ត្រូវតែផ្តល់​ដំណឹង​ដល់មណ្ឌលសិក្សាធិការ​ក្នុងមូលដ្ឋានរបស់​កុមារឲ្យ​បាន​ជ្រាបថា​កុមារ​ដែល​​​​បាន​​ទទួលសេវា​នា​ពេលបច្ចុប្បន្ន​ក្រោម​ផែនការ​ IFSP នឹ​ង​​គ្រប់អាយុ​មានសិទ្ធិទទួលបានសេវា​អប់រំ​ពិសេស​​ថ្នាក់​មត្តេយ្យសិក្សា​ក្នុងពេល​ឆាប់​ៗ​​នេះ​។​ [34 C.F.R. Sec. 303.209(b)(1)(i); 34 C.F.R. Secs. 300.101(b) & 300.124(a) & (b); Cal. Ed. Code Sec. 56426.9(a) & (b).]

សម្រាប់កុមារ​ដែល​អាច​មានសិទ្ធិទទួលបាន​សេវា​ថ្នាក់​មត្តេយ្យសិក្សា​​ទាំងនេះ​ ទីភ្នាក់ងារ​ឈានមុខ ​ត្រូវតែ​រៀប​ចំ​កិច្ចប្រជុំ​ជាមួយ​ឪពុកម្តាយ​ និង​មណ្ឌល​សិក្សា​ធិកា​រយ៉ាង​តិច​ 90 ថ្ងៃ​ (ឬ​រហូតដល់​ 6 ខែ​) មុនពេល​គម្រប់​ខួប​កំណើត​បីឆ្នាំ​របស់​កុមារ​ ដើម្បី​ពិភាក្សា​អំពី​សេវាអប់រំ​ពិសេស​ថ្នាក់មត្តេយ្យសិក្សា​ដែលអាចនឹង​ទទួ​ល​បាន​​។​ [34 C.F.R. Secs. 303.209(c)(1); Cal. Ed. Code Sec. 56426.9(b); 17 C.C.R. Sec. 52112(a).]

ប្រាំមួយខែ​មុនពេលគម្រប់ខួបកំណើត​បីឆ្នាំ​របស់កុមារ​ អ្នកសម្របសម្រួល​សេវា​ ត្រូវតែ​៖

  1. ផ្តល់ដំណឹង​ដល់ឪពុកម្តាយ​របស់កុមារ​ដែលអាចមានសិទ្ធិ​ទទួលបាន​សេវា​ថ្នាក់មត្តេយ្យសិក្សា​នៅក្នុង​ការ​អប់រំ​ពិសេសឲ្យបានជ្រាបថា​ ការធ្វើផែនការ​ផ្ទេរ​ការ​សិក្សា​ នឹងត្រូវ​​ធ្វើ់ឡើង​ក្នុងរយៈពី 3 ទៅ 6 ខែ​ខាងមុខ​ និង​ ​
  2. ផ្តល់ដំណឹង​ដល់មណ្ឌលសិក្សាធិការ​ថា​នឹង​មាន​កិច្ច​ប្រជុំ​ស្តីពីការ​ធ្វើ​ផែនការ IFSP យ៉ាងតិចបំផុត​បីខែ​ នៅមុនពេល​​កុមារ​មានអាយុ​បីឆ្នាំ​។​ មនុស្សគ្រប់គ្នា​ ត្រូវតែ​យល់ស្របទៅលើកាលបរិច្ឆេទ​សម្រាប់​ការប្រជុំនេះ​ក្នុងរយៈពេល​យ៉ាងតិច​ 30 ថ្ងៃ​ ក្រោយ​ការជូនដំ​ណឹង​របស់អ្នកសម្របសម្រួលសេវា​។​ [17 C.C.R. Sec. 52112 (b).]

សម្រាប់កុមារ​ដែលអាច​នឹង​មិនមានសិទ្ធិទទួលបានសេវាអប់រំពិសេស​ ផែនការ​ផ្ទេរ​ការសិក្សា​នៅតែ​ត្រូវបាន​បង្កើត​​ឡើងដោយ​ទីភ្នាក់ងារ​ឈានមុខ​ គ្រួសារ និង​អ្នក​ផ្តល់សេវា​ដែលពាក់ព័ន្ធ​។​​ ផែនការ​នេះ ត្រូវតែ​ធានា​នូវការ​ផ្ទេ​រ​ការសិក្សា​ដោយរលូនរពីផ្នែក​ C ទៅកាន់​សេវាកម្មស​មស្របផ្សេងទៀត​ដែល​​កុមារនោះ​មាន​សិទ្ធិទទួលបាន​។​ [34 C.F.R. Sec. 303.209(c)(2); Gov. Code Sec. 95020​(d)(8); 17 C.C.R. Sec. 52112(c).]  ដោយមិនគិត​ពីលក្ខខណ្ឌតម្រូវ​ក្នុង​ផ្នែក​ C នោះទេ មណ្ឌលសិក្សា​ធិការ​ត្រូវតែ​អនុវត្ត​តាម​លក្ខខណ្ឌតម្រូវ​អប់រំពិសេស​របស់​សហព័ន្ធនិងរដ្ឋ​ ដូចជាការពិនិត្យ​រកពិការភាព​របស់កុមារ​ លក្ខខណ្ឌ​តម្រូវនិង​ការការពារ​​សម្រាប់​ការបញ្ចូនបន្តនិង​ការវាយតម្លៃ នីតិវិធីបញ្ចូនបន្ត​របស់​ឪពុក​ម្តាយ​ និង​កិច្ចដំណើរការ​ត្រឹមត្រូវ​តាម​ច្បាប់។​  ឪពុកម្តាយ​ អាច​​ដាក់បណ្តឹង​សម្រាប់​កិច្ច​ដំណើរការ​ត្រឹមត្រូវតាមច្បាប់​សម្រាប់ការបដិសេធន៍​ចំពោះការ​ទទួល​​​បានសិទ្ធិ​ និង/ឬសេវាកម្ម​។​

ច្បាប់សហព័ន្ធ​ចែងថា​ក្រុមគ្រួសារ​នានា ត្រូវបានរាប់បញ្ចូល​ទៅក្នុង​ការធ្វើផែនការ​ផ្ទេរការសិក្សា​​។​ [34 C.F.R. Sec. 303.209(d)(1)(ii).]