Menu Close

(12.23) តើមជ្ឈមណ្ឌល​ក្នុងតំបន់​អាចស្នើសុំ​ឲ្យខ្ញុំ​ប្រើប្រាស់​ការធានារ៉ាប់រង​សុខភាព​ឯកជន​របស់ខ្ញុំ​ ឬផែនការ​សេវា​សុខភាព​​ដើម្បី​ទូទាត់សេវា​វេជ្ជសាស្ត្រ​ដែល​ជា​ផ្នែកមួយនៃ​ផែនការ​ IFSP របស់កូនខ្ញុំដែរឬទេ​?

ច្បាប់សហព័ន្ធ​ មិន​ហាមឃាត់​រដ្ឋ​ពីការ​ប្រើប្រាស់​ការធានារ៉ាប់រង​ឯកជនសម្រាប់​សេវាកម្មចាប់ផ្តើម​ពីដើមទី​​ (Early Start) នោះ​ទេ​។​ [34 C.F.R. Secs. 303.12​(a)(3)(iv) &. 303.520(d)(1).] ចាប់តាំង​ពី​ខែ​កក្កដា ឆ្នាំ​2009 មជ្ឈមណ្ឌល​ក្នុង​តំបន់​​បានតម្រូវ​ឲ្យ​ឪពុកម្តាយ​ប្រើប្រាស់​ការធានារ៉ាប់រង​ឯកជន​ដើម្បីទូទាត់​សេវា​វេជ្ជសាស្ត្រ​​ដែលមាន​សរសេរជាលាយលក្ខណ៍អក្សរ​នៅក្នុង​ផែនការ​ IFSP ដរាប​ណា​​​ការនេះ​មានភាព​ស្រប​ទៅតាម​ច្បាប់រដ្ឋ​ និង​សហព័ន្ធ​។​ នេះ​អាចរួមបញ្ចូ​ល​​នូវ​ការ​ទូទាត់​ប្រាក់ធានា​រ៉ាប់រង​ត្រូវបង់មុន និង​សហបង់ប្រាក់​ផងដែរ​ ប៉ុន្តែ​មិន​មាន​ការ​ទូទាត់​​សម្រាប់ការវាយតម្លៃ ឬ​ការផ្តល់​រង្វាយតម្លៃ​ទៅលើទារកទើបកើត និង​ទារក​ទើបចេះ​ដើរ​ទេ​។​ ប៉ុន្តែ​ អសមត្ថភាព​របស់អ្នកក្នុងការទទួលបាន​សេចក្តីសម្រេច​ណាមួយ​ពី​ក្រុមហ៊ុនធានារ៉ាប់រង​ឯកជន​របស់អ្នក​ ពាក់ព័ន្ធនឹង​ការឯកភាព ឬ​ការ​បដិសេធន៍​ការទាមទារ​ណាមួយ មិនត្រូវ​នាំ​ឲ្យមាន​ការបដិសេធន៍​លើ​សេវាកម្ម​ចំពោះ​កូនរបស់អ្នក ឬការពន្យារ​លើការ​​ផ្តល់សេវាកម្មឡើយ​។​​ [Cal. Gov. Code Sec. 95004(b)(1).]