Menu Close

(12.26) តើ​ការទទួលខុសត្រូវរបស់មណ្ឌលសិក្សាធិការ​ក្នុងការចូលរួម​នៅ​ក្នុង​ការផ្ទេរសេវា​ពីអន្តរាគមន៍​ពីដើមទី​ទៅកាន់​សេវា​អប់រំពិសេស  ​ ថ្នាក់​មត្តេយ្យសិក្សា​ មានអ្វីខ្លះ​?

(12.26) តើ​ការទទួលខុសត្រូវរបស់មណ្ឌលសិក្សាធិការ​ក្នុងការចូលរួម​នៅ​ក្នុង​ការផ្ទេរសេវា​ពីអន្តរាគមន៍​ពីដើមទី​ទៅកាន់​សេវា​អប់រំពិសេស  ​ ថ្នាក់​មត្តេយ្យសិក្សា​ មានអ្វីខ្លះ​?

ប្រសិនបើ​មណ្ឌលសិក្សាធិការ​ក្នុង​មូលដ្ឋាន​គឺជា​ទីភ្នាក់ងារ​ឈានមុខ​ មណ្ឌល​សិក្សា​ធិការក៏ត្រូវធានា​ផង​ដែរ​ថា​កុមារ​ទទួលបានការផ្ទេ​រការសិក្សា​​យ៉ាង​រលូន​ទៅកាន់កម្មវិធី​មត្តេយ្យសិក្សា​។ [20 U.S.C. Sec. 1437(a)(9); Cal. Ed. Code Sec. 56426.9(a).] វាក៏ត្រូវ​ធានាផងដែរ​ថា​កម្មវិធី​ IEP ត្រូវបាន​បង្កើត​ឡើង​ និង​កំពុង​អនុវត្ត​​មកត្រឹម​ពេល​គម្រប់​ខួប​កំណើត​​​​ 3 ឆ្នាំ​របស់កុមារ​។​

[34 C.F.R. Sec. 300.124(b); Cal. Ed. Code Sec. 56426.9(b).] ប្រសិនបើ​កុមារ​​ម្នាក់​មានអាយុបីឆ្នាំនៅ​​អំឡុង​រដូវក្តៅ​ ក្រុមការងា​រកម្មវិធី​​ IEP ត្រូវតែ​កំណត់​កាលបរិច្ឆេទ​ដែល​សេវាកម្មវិធី​​ IEP នឹងត្រូវ​​ចាប់ផ្តើម​។ [Cal. Ed. Code Sec. 5642​6​.​9​(d).] មណ្ឌលសិក្សាធិការ​ ត្រូវតែ​ចូលរួម​នៅក្នុងកិច្ចប្រជុំ​ស្តីពីការ​រៀប​ចំ​ផែនការ​​ផ្ទេរការសិក្សា​​ដែលបាន​រៀបចំ​ឡើង​​ដោយ​មជ្ឈមណ្ឌល​ក្នុងតំបន់​។​ [20 U.S.C. Sec​. 1437(a)(9)(A)(ii); Cal. Ed. Code Sec. 56426.9(c).]