Menu Close

(12.29) កូនរបស់ខ្ញុំ​មានអាយុជិត​បីឆ្នាំហើយ​។​ នៅក្នុងកិច្ចប្រជុំ​កម្មវិធី​ IEP ដំណាក់កាលដំបូង​របស់​យើង មណ្ឌលសិក្សាធិការមិនឯកភាព​ជាមួយ​នឹង​ខ្ញុំ​អំពី​សេវាអប់រំពិសេសដែលកូនខ្ញុំត្រូវការទេ​​។ ប្រសិនបើ​ខ្ញុំ​ដាក់ បណ្តឹង​សម្រាប់កិច្ច​ដំណើរការ​ត្រឹមត្រូវតាមច្បាប់​ តើគាត់​នៅ​តែ​បន្ត​ទទួលបាន​សេវា​ Early Start រហូតដល់​ការមិនយល់ព្រមនេះ​ត្រូវបាន​ដោះស្រាយដែរឬទេ​?

ទេ។ ប្រសិនបើនៅក្នុង​កិច្ចប្រជុំ​កម្មវិធី​ IEP ដំណាក់កាលដំបូង​នេះ អ្នក​និង​មណ្ឌល​សិក្សាធិការ​មិន​ឯកភាព​​​ទៅ​​លើ​​សេវាមួយណា​​ដែល​កូនរបស់អ្នក​នឹង​ត្រូវការ​នោះ​ទេ​ ​អ្នក​អាច​នឹងត្រូវ​ដោះស្រាយ​បញ្ហា​​មិនឯកភាព​គ្នា​​​​នោះ​ ដោយការ​ដាក់បណ្តឹង​សម្រាប់​កិច្ច​ដំណើការត្រឹមត្រូវតាមច្បាប់​។​ រហូតទាល់តែ​ការមិនឯកភាព​នេះ​ត្រូវ​បាន​ដោះស្រាយ​ ពុំនោះទេ កូនរបស់អ្នកមិនមានសិទ្ធិ​បន្ត​ទទួលបាន​សេវា​អន្តរគមន៍​ពី​ដើមទី​​ ដែលគាត់បាន​នឹង​កំពុងទទួល​ពី​មណ្ឌលសិក្សាធិការ​ ឬ​មជ្ឈមណ្ឌល​តំបន់​របស់​អ្នក​​​នោះទេ​។​​ ប៉ុន្តែ​ មណ្ឌលសិក្សាធិការ​ អាច​នឹង​ផ្តល់​ឲ្យ​កូនអ្នក​នូវសេវាកម្ម​បន្តិចបន្តួច​​ ឬសេវាកម្មដទៃ​ផ្សេង​ទៀត​។ ប្រសិនបើអ្នក​ផ្តល់​ការ​យល់ព្រម មណ្ឌលសិក្សាធិការត្រូវតែផ្តល់​សេវាទាំងនោះ​ ខណៈពេល​ដែល​ភាព​ខ្វែង​គំនិត​​គ្នា​របស់អ្នក​​នៅមិនទាន់ដោះស្រាយរួច​។

ប្រសិនបើកូនរបស់អ្នក​ជា​អតិថិជន​នៃ​​មជ្ឈមណ្ឌលក្នុងតំបន់​ អ្នកមានជម្រើស​ក្នុង​ការ​ស្នើសុំ​ការប្រជុំ​​ស្តីពី​ ផែនការ​​កម្មវិធីសម្រាប់បុគ្គល​ (IPP) ដើម្បីពិភាក្សា​អំពី​ការ​បន្ត​សេវាកម្មផ្នែក​ C។ មជ្ឈមណ្ឌលក្នុងតំបន់ អាចបន្ត​ផ្តល់សេវាកម្ម​៖ (1) រហូត​ដល់ពេល​ចាប់ផ្តើម​ត្រីមាស​សិក្សា​​បន្ទាប់ ក្រោយថ្ងៃ​គម្រប់​ខួបចេះដើរ​របស់​កូនអ្នក​ (នៅពេល​ដែល​កម្ម​វិធី​មត្តេយ្យសិក្សា​សម្រាប់​ការអប់ពិសេស​របស់​មណ្ឌល​សិក្សាធិការ​ មិនស្ថិតនៅក្នុង​ម៉ោងសិក្សា​នោះ​ទេ)​ និង​ (2) ក្រុមការងារ​កំណត់​ថា​សេវា​​កម្ម​មានភាព​ចាំបាច់ ​រហូតដល់កម្មវិធីមត្តេយ្យ​សិក្សា​បន្ត​ដំណើរ​ការ​ឡើង​វិញ​​។ [34 C.F.R. Sec. 300.518(c); Cal. Ed. Code Sec. 56505(d); 17 C.C.R. Sec. 52112(f).]