ទេ។ សិស្សក្នុងកម្មវិធីអប់រំពិសេសទាំងអស់មានសិទ្ធិទទួលបានកម្មវិធីអប់រំដែលសមស្រប។ មានន័យថា កម្មវិធីលក្ខណៈបុគ្គលនៃការបង្រៀនពិសេស និងសេវាកម្មពាក់ព័ន្ធ ដែលកំណត់ដើម្បីបំពេញតម្រូវការពិសេសរបស់សិស្ស ដែលនាំឲ្យទទួលបានអត្ថប្រយោជន៍នៃការអប់រំ។ 1
ប្រសិនបើកូនរបស់អ្នកកំពុងទទួលបានការបង្រៀននៅតាមផ្ទះ និងសេវាកម្មពាក់ព័ន្ធ តាមរយៈ ដំណើរការ IEP នោះមណ្ឌលសិក្សាធិការ មិនអាចកំណត់ដែនកំណត់ភាពមិនច្បាស់លាស់លើចំនួនម៉ោងនៃការបង្រៀននៅតាមផ្ទះ និងសេវាកម្មដែលត្រូវផ្ដល់ជូន។ ក្រុមការងារកម្មវិធី IEP ត្រូវតែផ្អែកសេចក្ដីសម្រេចចិត្តរបស់ខ្លួនលើការវាយតម្លៃលក្ខណៈបុគ្គលអំពីតម្រូវការចំពោះកន្លែងរៀន និងតម្រូវការសេវាកម្មពាក់ព័ន្ធរបស់កូនអ្នក។
ដែនកំណត់ភាពមិនច្បាស់លាស់លើសេចក្ដីសម្រេចចិត្តរវាងមួយម៉ោងឬពីរម៉ោងក្នុងមួយថ្ងៃនៃការបង្រៀននៅតាមផ្ទះ ដោយគ្មានការវាយតម្លៃលក្ខណៈបុគ្គលអំពីកន្លែងរៀន និងសេវាកម្មពាក់ព័ន្ធ គឺមិនត្រូវកំណត់ចំពោះតម្រូវការពិសេសរបស់កូនរបស់អ្នក។ ហេតុនេះ កម្មវិធីបង្រៀននៅតាមផ្ទះ រួមបញ្ចូលទាំងតម្រូវការចំពោះសេវាកម្មពាក់ព័ន្ធ ត្រូវអភិវឌ្ឍតាមលក្ខណៈបុគ្គលនៅក្នុងកិច្ចប្រជុំក្រុមការងារ IEP។ 2
- Board of Education v. Rowley, 102 S. Ct. 3034 (U.S. 1982).[↩]
- សូមមើល ជំពូក 4 ព័ត៌មានស្ដីពីដំណើរការកម្មវិធី IEP។[↩]
