Menu Close

(5.28) តើ​នរណា​ជា​អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ផ្ដល់​សេវាកម្មសុខភាព​របស់​សាលារៀន​​?​ 

(5.28) តើ​នរណា​ជា​អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ផ្ដល់​សេវាកម្មសុខភាព​របស់​សាលារៀន​​?​ 

សេវាកម្មសុខភាពរបស់សាលារៀនអាចនឹងត្រូវបានផ្ដល់ជូនដោយបុគ្គលិកសាលារៀនដែលមានគុណសម្បត្តិគ្រប់គ្រាន់ដែលមានលិខិតបញ្ជាក់ត្រឹមត្រូវដែលមានឯកទេសផ្នែកសុខភាព ឬដោយគិលានុបដ្ឋាកដែលមាន​លិខិតបញ្ជាក់ ឬគិលានុបដ្ឋាកសុខភាពសាធារណៈ។ 1   

សេវាកម្មទាំងនេះក៏អាចអនុវត្តដោយបុគ្គលិកសាលារៀនដែលទទួលការចាត់តាំង ហើយត្រូវបានបណ្ដុះបណ្ដាលដើម្បីអនុវត្តការថែទាំសុខភាព​រាង​កាយឯកទេសផងដែរ បើសិនជា៖ (1) ពួកគេអនុវត្តសេវាកម្មទាំងនោះក្រោមការត្រួតពិនិត្យ​របស់គិ​លានុ​ប​ដ្ឋាកសាលារៀនដែលមានលិខិតបញ្ជាក់ គិលានុបដ្ឋាកសុខភាពសាធារណៈ ឬវេជ្ជបណ្ឌិត ហើយ (2) សេវាថែទាំសុខភាពដែលត្រូវអនុវត្តត្រូវបាន​កំណ​ត់ដោយអ្នកជំនាញសុខភាពដោយមានការពិគ្រោះជាមួយវេជ្ជបណ្ឌិតរបស់សិស្សថាសេវាកម្មសុខភាពនោះ៖  

  1. ជា​ទម្លាប់​សម្រាប់​កូន​សិស្ស 
  2. បង្កគ្រោះថ្នាក់ដែលអាចកើតឡើងតិចតួច 
  3. អាច​បំពេញ​ការ​ងារ​ដោយ​មាន​លទ្ធផល​ប៉ាន់ស្មាន​​ដឹង​ និង​ 
  4. មិនតម្រូវឱ្យបុគ្គលិកសាលារៀនដែលត្រូវបានចាត់តាំងនោះចូលរួមក្នុងមុខងារឧបដ្ឋាក ដូចជាការវាយតម្លៃ ការបកស្រាយ និងការសម្រេចចិត្ត​ទេ​។   

បុគ្គលិកសាលារៀនទាំងនេះក៏ត្រូវតែមានសមត្ថភាពផ្នែក CPR និងមាន​ចំណេះដឹងអំពីធនធានវេជ្ជសាស្ត្រសង្គ្រោះបន្ទាន់ក្នុងមូលដ្ឋានផងដែរ។  

  1. Cal. Ed. Code Sec. 49423.5(a)(1).[]