បាទ/ចាស។ ប្រសិនបើក្រុមការងារ IEP កំណត់ថាកូនរបស់អ្នក មានតម្រូវការសម្រាប់បរិក្ខារ AT ពួកគេត្រូវពិចារណាអំពីតម្រូវការរបស់កូនអ្នកសម្រាប់ AT នៅសាលារៀន លំនៅដ្ឋាន ឬកន្លែងដទៃផ្សេងទៀត នៅក្នុងការបង្កើតគម្រោង IEP។ 1 មណ្ឌលសិក្សាធិការត្រូវតែអនុញ្ញាតឲ្យកូនរបស់អ្នកប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាជំនួយនៅផ្ទះ ឬមជ្ឈដ្ឋានផ្សេងទៀត ប្រសិនបើក្រុមការងារកំណត់ថា កូននោះត្រូវការចូលប្រើឧបករណ៍ទាំងនោះនៅក្នុងមជ្ឈដ្ឋានមិនមែនសាលារៀន ដើម្បីទទួលបានការអប់រំសាធារណៈសមស្រប និងឥតគិតថ្លៃ (FAPE) ជាដើម ដើម្បីបំពេញកិច្ចការផ្ទះ។ 2
