Menu Close

(5.18) តើ​មណ្ឌល​សិក្សា​ធិការ​អាច​កំណត់​ម៉ោង​​ការ​ព្យាបាល​ការនិយាយ ការ​ព្យា​បាល​ដោយការងារ ឬ​ការ​ព្យាបាល​ដោយ​ចលនា ដែល​មាន​ក្នុង​មួយ​សប្ដា​ហ៍​ ដោយសារ​ខ្លួន​មាន​បុគ្គលិក​គ្រូពេទ្យ​ព្យាបាល​​តែ​ម្នាក់​ប៉ុណ្ណោះ​ដែរឬ​ទេ​?​ 

(5.18) តើ​មណ្ឌល​សិក្សា​ធិការ​អាច​កំណត់​ម៉ោង​​ការ​ព្យាបាល​ការនិយាយ ការ​ព្យា​បាល​ដោយការងារ ឬ​ការ​ព្យាបាល​ដោយ​ចលនា ដែល​មាន​ក្នុង​មួយ​សប្ដា​ហ៍​ ដោយសារ​ខ្លួន​មាន​បុគ្គលិក​គ្រូពេទ្យ​ព្យាបាល​​តែ​ម្នាក់​ប៉ុណ្ណោះ​ដែរឬ​ទេ​?​ 

ទេ។ ភាព​ញឹក​ញាប់​នៃ​សេវាកម្ម​​ពាក់​ព័ន្ធ​ និង​ចំនួន​ពេលវេលា​​នៅ​ក្នុ​ង​​ម៉ោ​ង​នីមួយ​ៗ​ត្រូវ​កំណត់​ជា​លក្ខណៈ​បុគ្គល​ ផ្អែក​តាម​តម្រូវ​ការ​របស់កូន​អ្នក​នៅ​ក្នុង​កិច្ចប្រជុំ​ក្រុមការងារ​ IEP។ ភាព​ញឹក​ញាប់​ និង​ចំនួន​ពេលវេលា​ ត្រូវ​ធ្វើ​ឡើង​ជា​លាយលក្ខណ៍​អក្សរ​នៅ​ក្នុង​គម្រោង​ IEP។  1  

នៅ​ក្នុង​ករណី​នៃ​វិធានការ​សន្សំ​សំចៃ​ប្រាក់​ មណ្ឌល​សិក្សា​ធិការ​អាច​ផ្ដល់​ជូន​៖​ 

  1. សេវា​ផ្នែក​និយាយនិង​ភាសា​នៅ​ក្នុង​ក្រុម​តូច​ ជា​ជាង​ការ​ផ្ដល់​សេវា​មួយ​ទល់​​នឹង​មួយ​ 
  2. “ការ​ពិគ្រោះ​យោបល់​” ជា​មួយ​បុគ្គលិក​ និង​មិន​មាន​ផ្ដល់​សេវា​ដោយ​ផ្ទាល់​ទៅ​កាន់​សិស្ស​នោះ​ ឬ​ 
  3. សេវាកម្មផ្ដល់ដោយជំនួយការផ្នែករោគវិទ្យាខាងការនិយាយនិងភាសាដែលធ្វើការក្រោមការត្រួតពិនិត្យផ្ទាល់របស់អ្នករោគសាស្ត្រខាងការនិយាយនិងភាសា 2  

ខណៈ​ដែល​ជម្រើស​ទាំង​អស់​នេះ​ អាច​មាន​លក្ខណៈ​សមស្រប​សម្រាប់​សិស្ស​ខ្លះ​ ចូរចង​ចាំ​ថា​ សេវាកម្មខ្លះ​ ត្រូវ​ផ្អែក​ទៅ​តម​តម្រូវ​ការ​ពិសេស​នៃ​កុមារ​នោះ​។​ 3 

  1. 20 U.S.C. Sec. 1414(d)(1)(A)(i)(IV); 34 C.F.R. Sec. 300.320(a)(7); 5 C.C.R. Sec. 3051(a)(2); Cal. Ed. Code Sec. 56345(a)(7).[]
  2. C.C.R. Sec. 3051.1(d).[]
  3. 34 C.F.R. Sec. 300.39.[]