បាទ/ចាស។ Medi-Cal នឹងទូទាត់ និងផ្ដល់ជំនួយការផ្នែកសុខភាពម្នាក់ឱ្យទៅសាលារៀនជាមួយកូនរបស់អ្នក បើសិនជាបំពេញតាមលក្ខខណ្ឌតម្រូវខាងក្រោម៖
- កូនរបស់អ្នកមានកម្មវិធី IEP
- កម្មវិធី IEP ពិចារណាថា កន្លែងរៀនដែលមានការរឹតបន្តឹងតិចសម្រាប់កូនអ្នកគឺនៅក្នុងសាលារៀន
- កូនរបស់អ្នកមានសិទ្ធិទទួល Medi-Cal ឬ Medi-Cal ត្រូវបានផ្ដល់ដល់កូនរបស់អ្នករួចហើយជាមួយជំនួយការម្នាក់ដើម្បីឱ្យកូនរបស់អ្នកទទួលបាន “សេវាកម្មវេជ្ជសាស្ត្រទ្រទ្រង់ជីវិត” នៅផ្ទះ។
ប្រសិនបើកូនរបស់អ្នកមានកម្មវិធី IEP ហើយគេមានសិទ្ធិទទួលបានកម្មវិធី Medi-Cal និងអាចស្ថិតនៅក្នុងផ្ទះដោយសារស្ថានភាពសុខភាពរបស់ខ្លួន នោះកូនទាំងនោះមានសិទ្ធិទទួលបានជំនួយសុខភាពនៅតាមផ្ទះដែលផ្ដល់ថវិកាដោយសេវាកម្មសុខភាពរដ្ឋកាលីហ្វ័រញ៉ា ដើម្បីអមដំណើរកុមារទាំងនោះក្នុងអំឡុងថ្ងៃសិក្សារបស់គេ និងសម្រាប់ការធ្វើដំណើរទៅនិងមកពីសាលារៀន ប្រសិនបើកុមារទាំងនោះកំពុងទទួលបានជំនួយតាមរយៈកម្មវិធី Medi-Cal សម្រាប់សេវាកម្មគាំពារជីវិតក្នុងអំឡុងពេលនោះរួចទៅហើយ។ 1 សេវាកម្មវេជ្ជសាស្ត្រទ្រទ្រង់ជីវិត សំដៅលើសេវាកម្មសម្រាប់សិស្សដែលមានពិការភាព ដែលពឹងផ្អែកលើបច្ចេកវិទ្យា ឬឧបករណ៍វេជ្ជសាស្រ្តដែលបំពេសម្រាប់ការបាត់បង់ការប្រើប្រាស់មុខងាររាងកាយសំខាន់តាមធម្មតា និងដែលត្រូវការការថែទាំដោយគិលានុបដ្ឋាកជំនាញប្រចាំថ្ងៃ ដើម្បីបញ្ជៀសពិការភាពធ្ងន់ធ្ងរថែមទៀត ឬការបាត់បង់ជីវិត។ 2
សម្រាប់សិស្សអប់រំពិសេសដែលមិនបានបំពេញតាមលក្ខខណ្ឌតម្រូវដើម្បីឱ្យ Medi-Cal បង់ប្រាក់ដើម្បីឱ្យជំនួយការសុខភាពនៅផ្ទះទៅសាលារៀនរបស់សិស្ស សិស្សទាំងនោះអាចនៅតែមានសិទ្ធិទទួលបានជំនួយនៅក្នុងសាលារៀនដោយបុគ្គលិកសាលារៀនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (ពោលគឺ គិលានុបដ្ឋាកសាលារៀន គ្រូពេទ្យ ។ល។) ដែលត្រូវបានបណ្ដុះបណ្ដាលក្នុងការផ្ដល់ “សេវាថែទាំសុខភាពរាងកាយឯកទេស”។3 “សេវាកម្មថែទាំសុខភាពឯកទេស” គឺជាសេវាកម្មសុខភាពដែលគ្រូពេទ្យរបស់សិស្សជាអ្នកចេញវេជ្ជបញ្ជា ហើយសេវានោះមានភាពចាំបាច់ក្នុងអំឡុងម៉ោងសិក្សា ដើម្បីឱ្យកូនរបស់អ្នកអាចចូលរៀនបាន។4 ឧទាហរណ៍អំពីសេវាកម្មទាំងនោះមានជាអាទិ៍៖ ការឱ្យលេបថ្នាំ ការប្ដូរឬការតាមដានការបញ្ចូលអាហារឬថ្នាំតាមបំពង់ចូលក្រពះ ការសុង និងសេវាកម្មផ្សេងទៀតដែលត្រូវការការបណ្ដុះបណ្ដាលពាក់ព័ន្ធនឹងវេជ្ជសាស្ត្រ។5 សូមមើល ជំពូក 14 ព័ត៌មានស្តីពីសិទ្ធិរបស់សិស្សដែលមានស្ថានភាពសុខភាពធ្ងន់ធ្ងរ។]
