Menu Close

(5.15) តើ​ពេល​ណា​ដែល​កូន​របស់​ខ្ញុំ​អាច​ទទួល​បាន​ការព្យាបាល​មុខងារ​វិជ្ជាជីវៈ ឬ​ការ​ព្យាបាល​ដោយចលនា​ ​ជា​សេវាកម្ម​ដែល​ពាក់ព័ន្ធ?

(5.15) តើ​ពេល​ណា​ដែល​កូន​របស់​ខ្ញុំ​អាច​ទទួល​បាន​ការព្យាបាល​មុខងារ​វិជ្ជាជីវៈ ឬ​ការ​ព្យាបាល​ដោយចលនា​ ​ជា​សេវាកម្ម​ដែល​ពាក់ព័ន្ធ?

ការ​ព្យាបាល​មុខងារ​វិជ្ជាជីវៈ (OT) និង​ការ​ព្យាបាល​ដោយ​ចលនា​ (PT) គឺ​ជា​សេវា​ក​ម្ម​​ដែល​ពាក់​ព័ន្ធ​ដែល​ដាច់​ដោយ​ឡែក​ពី​គ្នា​ ដែលបានកំណត់​និយម​ន័យ ក្រោម​ច្បាប់​សហព័ន្ធ ​និង​ច្បាប់​រដ្ឋ​។​  [34 C.F.R. Secs. 300.34(a)(6) & (a)(9); 5 C.C.R. Sec. 3051.6.]  វា​មិន​មែន​ជា​រឿង​ធម្មតា​សម្រាប់​​ប្រើពាក្យ​ទាំង​នេះ​ជាមួយ​គ្នា​សម្រាប់​សិ​ស្ស​ ដើម្បី​ទទួល​បាន​ការ​ព្យាបាល​ទាំង​ពីរ​ទម្រង់​នេះ​ទេ​។​  សេវា​​ព្យាបាល ​មុខងារ​វិជ្ជាជីវៈ​/​​ព្យាបាល​ដោយ​ចលនា​ ជា​ទូទៅ​ ដោះ​ស្រាយ​បញ្ហាមុខងារ​ចលករ ធំ ​និងតូច​​។​  ឧទាហរណ៍​ សិស្ស​អាចមាន​បញ្ហា​ក្នុង​ការ​រត់​ ការ​ដើរ​ ការ​គប់​ ការ​ចាប់​ ឬ​ការ​លោត​ (ចលករ​ធំ) ឬ​ការ​សរសេរ​ ការ​គូររូប​ ឬ​ការ​បិទឡេវអាវ​ និង​ការ​រូត​ខោ (ចលករ​តូច​)​។​  បន្ថែម​លើ​នេះ​ មុខងារ​ចលករ​របស់​សិស្ស​ អាច​បះ​ពាល់​ដល់​ជំនាញ ​រស់​នៅ​ឯករាជ្យ​​។​  ប្រសិន​បើ​សិស្ស​ម្នាក់​ដែល​មានកម្រិត​ប្រាជ្ញាមធ្យម​ មាន​ជំនាញ​និយាយ​ដែលខ្ពស់​ជាង​បំនិន​ចលករ​ ឬ​ប្រសិន​បើ​សិស្ស​ម្នាក់​ដែល​មាន​ពិការភាព​ធ្ងន់​ធ្ងរ​ មន​ការ​លំបា​ក​​ក្នុង​បំនិន​រស់​នៅ​ប្រចាំ​ថ្ងៃ​ ដូច​ជា​ការ​ញ៉ាំ​អាហារ​ ឬ​ការ​ស្លៀក​ពាក់​ នេះ​អាច​ជា​សន្ទ​ស្ស​ន៍​មិនផ្លូវ​ការ​នៃ​តម្រូវ​សេវា​ OT/PT ជា “​សេវា​កម្ម​ដែល​ពាក់​ព័ន្ធ​”​។​

សេវា​​ព្យាបាល​មុខងារ​វិជ្ជាជីវៈ​/​​ព្យាបាល​ដោយ​ចលនា​ ត្រូវ​រង​ផល​ប៉ះ​ពាល់​ដោយ​ច្បាប់​រដ្ឋកាលីហ្វ័រញ៉ា​ ដែល​ជា​ទូទៅ​ហៅ​ថា​ AB 3632 ដែល​ផ្លាស់ប្ដូរ​ទំនួល​ខុស​ត្រូវ​សម្រាប់​ការ​ផ្ដល់​សេវាកម្ម​ដែល​ពាក់​ព័ន្ធ​ជាក់លាក់​ពី​មណ្ឌល​សិក្សា​ធិការ​ ទៅទី  ភ្នាក់​ងារ​ដទៃ​ផ្សេង​ទៀត​ ក្នុង​កាលៈទេសៈ​ជាក់លាក់​មួយ​ចំនួន​ (នៅ​ក្នុង​ករណី​នេះ​ ទៅ​ផ្នែក​សេវា​កុមារ​របស់​រដ្ឋកាលីហ្វ័រញ៉ា​ (CCS))។  បញ្ហា​ជា​ច្រើន​ដែល​កើត​មាន​ឡើង​ពាក់​ព័ន្ធ​នឹង​ OT/PT មាន​ពិភាក្សា​នៅ​ជំពូក​ទី​​ 9, ព័ត៌មាន​ស្ដី​ពី​សេវាកម្ម​អន្តរ​ទីភ្នាក់ងារ​ (AB 3632)។  ក្នុង​ចំណោម​បញ្ហា​ទាំង​អស់​នេះ​ មាន​ដូច​ខាង​ក្រោម៖​

  1. តើ​នីតិវិធី​សម្រាប់​ការ​ទទួល​បាន​ OT/PT មាន​អ្វី​ខ្លះ​?
  2. តើ​មាន​អ្វី​កើត​ឡើង​ប្រសិន​បើ​សិស្ស​ម្នាក់​ពុំ​បំពេញ​តាម​លក្ខខណ្ឌ​តម្រូវ​នៃ​សិទ្ធិ​ទទួល​បាន​ CCS ប៉ុន្តែ​នៅ​បន្ត​ត្រូវ​ការ​ OT/PT សម្រាប់​មូល​ហេតុ​នៃ​ការ​អប់រំ​?​
  3. ប្រសិ​នបើ​ CCS កំណត់​ថា​ OT/PT ពុំ​មាន​ជា​ “លក្ខណៈ​ចាំ​បាច់​ខាង​វេជ្ជសាស្រ្ត​” តើ​សិស្ស​នោះ​នៅ​បន្ត​មាន​សិទ្ធិ​ទទួល​បាន​ OT/PT ក្នង​នាម​ជា​សេវា​ដែល​ពាក់​ព័ន្ធ​ទៀត​ដែរឬទេ​? ប្រសិន​បើ​ដូច្នេះ​មែន​ តើ​អ្នក​ណា​ជា​អ្នក​ផ្ដល់​សេវា​កម្ម​នេះ​?​